អត្ថបទពាណិជ្ជកម្ម!

The Palms គម្រោងលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ


ហេតុអ្វីចំាបាច់ចំណាយថវិកា និងពេលវេលាសម្រាប់ដំណើរកំសាន្ដ នៅពេលដែលអ្នកគ្រាន់តែត្រឡប់មក ផ្ទះ ហើយ មានអារម្មណ៍ហាក់ដូចជាអ្នកកំពុងស្នាក់នៅក្នុងរមណីដ្ឋាន ឬ រីសត ដ៏ប្រណីតមួយ បន្ទាប់ពី អ្នកបានចំណាយពេលពេញមួយថ្ងៃនៅក្នុងការិយាល័យ។ នេះគឺជាអ្វីដែលគម្រោង The Palms អាចផ្ដល់ជូនទៅដល់លោកអ្នកបាន។
The Palms គម្រោងលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ
ដោយ

គម្រោង The Palms ត្រូវបាន​អភិវឌ្ឍដោយ ​ក្រុមហ៊ុន​ Oxley-Worldbridge (Cambodia) Co., Ltd ដែល​ជាការវិនិយោគ​រួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យ​មានមូលដ្ឋាន​នៅប្រទេសកម្ពុជា និង​ក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​មានមូលដ្ឋាននៅ​ប្រទេសសិង្ហបុរី។

The Palms គឺជា​គម្រោងលំនៅដ្ឋាន​បែបរមណីយដ្ឋាន​ប្រណីតដំបូងគេស្ថិតនៅ​ក្នុងរាជាធានីភ្នំពេញ។ គម្រោងនេះ​មានផ្តល់ជូននូវ​ប្រភេទលំនៅដ្ឋាន​បែបផ្ទះវីឡាជាប់មាត់ទន្លេ​  មានជាមួយផ្លូវដើរ​លំហែប្រប ដងទន្លេ និ​ង កន្លែងកំសាន្តជាច្រើនផ្សេងទៀតដែលអ្នក និង មនុស្សជាទីស្រលាញ់របស់អ្នកអាចកំសាន្ត រីករាយ​ជាមួយគ្នាពេញមួយឆ្នាំ។

The Palms គម្រោងលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ

ក្រុមហ៊ុន​ Oxley-Worldbridge ក៏ជាក្រុមហ៊ុន​ស្ថិតនៅពីក្រោយ​ការអភិវឌ្ឍន៍គម្រោង​ធំៗដែល ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំងនៅ​ក្នុងរាជធានី​ភ្នំពេញ មានដូច​ជាគម្រោង The Bridge ​និង The Peak។

The Palms មាន​ទីតាំងស្ថិត​នៅលើផ្លូវជាតិលេខ១​ ក្នុងខណ្ឌច្បារអំពៅ​ នៅជាប់ជាមួយ​ដងទន្លេមេគង្គ។ សម្រាប់​គម្រោងទាំងមូល​មានសាងសង់ វីឡា និង វីឡាប្រណីត​ជាង ២០០ ខ្នង ដែលព័ទ្ធ​ជុំវិញទៅដោយ​ដើមត្នោត ​ទេសភាពខៀវ​ស្រងាត់ និងទឹក​ដែលមានពន្លឺចែងចាំង ជាមួយ​ការរៀបចំ​ដ៏ល្អឥតខ្ចោះ​សម្រាប់ ​ការរស់នៅ ​ដែលវាហាក់ដូចជាពិភព​លំនៅដ្ឋានមួយដែល​នៅដាច់ឆ្ងាយ​ពីភាព​អ៊ូអរនៃទីក្រុង។

អ្នករស់នៅ​ក្នុងគម្រោង The Palms អាច​រស់នៅក្នុង​ជីវិតដ៏អស្ចារ្យ ​ជាមួយកន្លែង​កម្សាន្ត និង លក្ខណៈ​ពិសេសផ្សេងៗ​នៃលំនៅដ្ឋាន​បែបសហគម​ឯកជន។ គ្រប់យូនីត​ទាំងអស់មាន​កន្លែងអង្គុយ​លេង ប្រប​មាត់ទឹក ឆ្នេរខ្សាច់​សិប្បនិម្មិត កន្លែង​អាំងសាច់ (BBQ) កន្លែងលេងទឹក​ អាងហែលទឹក​សុខភាព និង អាងហែល​ទឹកឯកជន។

វីឡាបែបរមណីយដ្ឋាន​របស់គម្រោង​ The Palms មានទំហំ​ចាប់ពី ៣៧៧ ម៉ែត្រ​ការ៉េ ដល់ ១,០៨៦ ម៉ែត្រ​ការ៉េ។ គ្រប់យូនីត​ទាំងអស់ត្រូវបានសាងសង់​ឡើងដោយយកចិត្ត​ទុកដាក់ និង ផ្ចិតផ្ចង់​ ជាមួយការ ប្រើប្រាស់​សម្ភារ​ដែលមាន​គុណភាព​ខ្ពស់ ធ្វើឲ្យ​គម្រោង The Palms ក្លាយ​ជាគំរូដ៏ល្អបំផុត សម្រាប់​ការរស់នៅ​បែបរមណីយដ្ឋាន​ប្រណីតដែល​មិនធ្លាប់មាន​ពីមុនមកនៅកម្ពុជា។ 

វីឡាលំដាប់​ប្រណីតបំផុត​នៅក្នុង​គម្រោង The Palms គឺជា​ប្រភេទវីឡា​ជាប់មាត់​ទឹក ដែលមាន​ចំងាយត្រឹម​ពីរ ឬ បីជំហាន​ពីដងទន្លេមេគង្គ ​អមដោយ​ផ្លូវវដើរ​កំសាន្តជាប់​មាត់ទឹក​ជាមួយ ខ្យល់​បរិសុទ្ធ​ពី​ទន្លេ។
The Palms គម្រោងលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ

ប្រាកដណាស់​ ប្រណីតភាព​ និងភាព​ងាយស្រួល​ មិនអាចដាច់​ចេញពីគ្នាបាន​ទេ។​ គម្រោង​ The Palms ស្ថិតបណ្ដោយ​ផ្លូវជាតិលេខ​ ១ និងមានចម្ងាយ​ត្រឹម ៥ នាទីពីស្ពាន​ទន្លេបាសាក់។ 

កត្តានេះជួយ​បង្កភាពងាយស្រួល​ទៅដល់អ្នករស់នៅ​​ក្នុងគម្រោង​នេះ ព្រោះពួកគេ​អាចធ្វើដំណើរបាន យ៉ាងងាយ​ស្រួលទៅតំបន់នានា​ក្នុងរាជធានី​ភ្នំពេញ តាមរយៈ​មហាវិថីព្រះនរោត្តម​ មហាវិថី​ព្រះមុនីវង្ស និងមហាវិថី​ សម្តេច ហ៊ុន សែន។ 

គម្រោងThe Palms គឺជា​ការអភិវឌ្ឍ​ដំបូងបំផុត​ ដែលនាំមក​នូវការស្នាក់នៅ​បែប រមណីយដ្ឋាន​លំដាប់ខ្ពស់​ដល់អ្នករស់នៅ​ក្នុងទីក្រុង។

ការសាងសង់​បានចាប់ផ្តើមកាល​ពីខែឧសភា​ឆ្នាំ២០១៨។ គម្រោង The Palms នឹងបញ្ចប់​ការសាងសង់ នៅចុងឆ្នាំ២០២០​ខាងមុខនេះ។

The Palms គម្រោងលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ
The Palms គម្រោងលំនៅដ្ឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មរវាង វៀតណាម និងចិន សម្រេចបានជាង ១១៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩

ព័ត៌មាន
ប្រទេសវៀតណាម បានសម្រេចទំហំពាណិជ្ជកម្មជាមួយនឹង ប្រទេសចិន ប្រមាណ ១១៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះ វៀតណាមនាំទំនិញចេញទ…

ចូលឆ្នាំ​ចិន បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​រហូត​ដល់ ១០% និង​អាំងប៉ាវ​សំណាង ៣%

ព័ត៌មាន
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រមទាំងថ្លែងអំណរគុណដល់អតិថិជន បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១០% សម្រាប់គម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ