អគារខ្ពស់នៅរាជធានីភ្នំពេញ

គម្រោងអគារខ្ពស់កបពពក The Peak ប្រកាសក្រុមហ៊ុនម៉ៅការថ្មី ឲ្យចូលចាប់ផ្ដើមការងារសាងសង់បន្ដ


គម្រោងអគារខ្ពស់កបពពក The Peak ប្រកាសក្រុមហ៊ុនម៉ៅការថ្មី ឲ្យចូលចាប់ផ្ដើមការងារសាងសង់បន្ដ​ក្រុមហ៊ុន ​Oxley Gem (Cambodia) Co., Ltd (ហៅកាត់ Oxley Gem) ដែលជាក្រុមហ៊ុនម្ចាស់គម្រោងអភិវឌ្ឍន៍ចម្រុះ The Peak Hotel ស្ថិតនៅបណ្តោយវិថីសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រកាសជាផ្លូវការ ឲ្យក្រុមហ៊ុន China Railway Urban Construction Group Co., Ltd (ហៅកាត់ CRUCG) ចូលកាន់កាប់ការដ្ឋានជាផ្លូវការ ដើម្បីធ្វើការសាងសង់បន្ដ ដែលបានចាប់ផ្ដើមធ្វើការងារកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។
គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak (រូបភាព៖ ខេមបូណូមីស)
ដោយ

លោក Jia Ruo Hua នាយក​គ្រប់គ្រង​ទូទៅ​នៃ​សាខា​ក្រុមហ៊ុន CRUCG ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​បាន​បង្កើត​ក្រុមបច្ចេកទេស​ផ្នែក​សំណង់​ដ៏​រឹង​មាំ​មួយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា​គម្រោង​នេះ អាច​នឹង​ត្រូវ​បាន​បញ្ចប់​ទាន់​ពេលវេលា ហើយ​ធានា​បាន​នូវ​សុវត្ថិភាព និង​គុណភាព​ខ្ពស់​បំផុត​។​»

ក្នុង​ពេល​ដ៏​ខ្លី​ក្រោយ​ពី​កាន់កាប់​ការដ្ឋាន​ជា​ផ្លូវការ ក្រុមហ៊ុន CRUCG បាន​បង្កើន​សន្ទុះ​នៃ​ការ​សាងសង់​យ៉ាង​ល្អ​ប្រសើរ ដោយ​បាន​សម្រេចការ​ដំឡើង​នូវ​ស្រទាប់​ការពារ​ជញ្ជាំង​ផ្នែក​ខាងក្រៅ​នៃ​អគារ​ផ្សារ​ទំនើប​របស់​គម្រោង The Peak​។ ជាមួយ​ការ​ធានា និង​ប្ដេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ពី​ក្រុមហ៊ុន CRUCG ក្រុមហ៊ុន Oxley Gem ជឿជាក់​ថា​គម្រោង The Peak នឹង​ក្លាយជា​អគារ​តំណាង​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។ 

រូបគម្រោង​ប្លង់ 3D អគារ The Peak
ក្រុម​អ្នកជំនាញ​សាងសង់​របស់​ក្រុមហ៊ុន​ម៉ៅការ​ China Railway Urban Construction Group Co., Ltd (ហៅកាត់ “CRUCG”)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលកម្ពុជាគ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ស៊ី ឌី ស៊ី បានបើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្នើសុំវិនិយោគធំៗចំនួន១៥ ដែលគិតជាតម្លៃទុនវិនិយោគសរុប៥…

ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា កំពុងខ្វះខាតកម្លាំងពលកម្មជិត១ម៉ឺននាក់

ព័ត៌មាន
បច្ចុប្បន្ន សម្ព័ន្ធឧស្សាហកម្មកៅស៊ូ សម្ព៍ន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែលមានដៃគូមានចម្ការកៅស៊ូប្រមាណជាង ២ម៉ឺនហិកត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ