ប្រភពដើមកូវីដ-១៩

ការស្រាវជ្រាវរកប្រភពដើមកូវីដ-១៩លើកនេះ ប្រហែលជាលើកចុងក្រោយហើយ


អង្គការសុខភាពពិភពលោក WHO បានស្នើឲ្យក្រុមប្រឹក្សាភ្នាក់ងារបង្ការជំងឺឆ្លងថ្មីមួយដែលទើបបង្កើតឡើង សម្រាប់ការរុករក និងស្រាវជ្រាវប្រភពដើមកូវីដ១៩។ហើយនេះប្រហែលជាឱកាស និង ជាលើកចុងក្រោយហើយដែលធ្វើការស្រាវជ្រាវនេះ។ ជាមួយគ្នានេះ WHO បានបន្តទទូចអោយប្រទេសចិន ផ្តល់ព័ត៌មាន និងទិន្នន័យបន្ថែមទៀតដែលទាក់ទង់នឹងការផ្ទុះឡើងភ្លាមៗដំបូង នូវវីរុសកូរ៉ូណា ឬ កូវីដ១៩ នៅ ក្រុងវូហានប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាងអោយមេរោគកូវីដ១៩
ដោយ

អង្គការសុខភាពពិភពលោកនៅថ្ងៃពុធទី១៣តុលា បានស្នើបង្កើតឡើងនូវក្រុមប្រឹក្សាអ្នកវិទ្យាសាស្ត្រផ្នែកជំងឺឆ្លងថ្មីមួយក្រុម ជាមួយនឹងសមាជិកសរុប ២៦នាក់ សម្រាប់ការស្រាវជ្រាវរកប្រភពដើមកូវីដ ១៩ ក្នុងលើកទី២នេះ។ ក្នុងចំណោមសមាជិកទាំងនោះ រួមមាន អ្នកវិទ្យាសាស្ត្រសំខាន់ៗ មកពីលោកខាងលិច រួមជាមួយនឹង អ្នកវិទ្យាសាស្ត្រចិនដែលធ្លាប់បានចូលរួមក្នុងការស្រាវជ្រាវរកប្រភពដើមកូវីដ១៩ លើកដំបូង នៅក្រុងវូហានប្រទេសចិនកាលពីដើមឆ្នាំ២០២១។

លោកស្រី ម៉ារីយ៉ា វ៉ាន់ គឺកហូវ (Maria van Kerkhove) អ្នកដឹកនាំផ្នែកបច្ចេកទេសវិទ្យាសាស្ត្រកូវីដ១៩ របស់ WHO បានបង្ហាញក្តីសង្ឃឹមថា ការស្រាវជ្រាវលើកនេះនឹងត្រូវដឹកនាំដោយអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមសហការពីបណ្តាប្រទេសទាំងអស់ដែលពាក់ព័ន្ធផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា ការសិក្សាស្រាវជ្រាវបីដំណាក់កាលទៀត ត្រូវតែធ្វើជាចាំបាច់ ដើម្បីរកឲ្យឃើញថា តើកូវីដ១៩ បានឆ្លងពីសត្វមកមនុស្សបានដោយរបៀបណា? លោកស្រី គឺកហូវ សង្កត់ធ្ងន់ថា ទិន្នន័យអ្នកឆ្លង និង ករណីសង្ស័យដំបូងនៅលើប្រជាជនក្រុងវូហានកាលពីខែធ្នូឆ្នាំ២០១៩ គឺត្រូវការជាចាំបាច់ ខណៈដែល មន្ទីរពិសោធនៅក្បែរតំបន់ នៃការផ្ទុះឆ្លងដំបូង ក៏ត្រូវបានចាត់ទុកជាគោលដៅស្រាវជ្រាវផងដែរ។

ដោយឡែក លោក ម៉ែក រ៉ាយអិន មន្ត្រីជាន់ខ្ពស់ WHO មួយរូបទៀតបាននិយាយថា កិច្ចខិតខំប្រឹងប្រែងលើកនេះ ទំនងជាលើកចុងក្រោយហើយ ក្នុងការស្វែងរកប្រភពដើម កូរ៉ណា ឬ កូវីដ១៩។

សូមរំឭកថា ការស្រាវជ្រាវលើកទី១ នៅដើមឆ្នាំ២០២១ បានចំណាយពេលអស់តែ ៤សប្តាហ៍ប៉ុណ្ណោះ ក្នុងការចុះទៅស្រាវជ្រាវនៅក្រុងវូហានដោយផ្ទាល់ និងដឹកនាំដោយអ្នកវិទ្យាសាស្ត្រចិន ហើយបានប្រកាសលទ្ធផលស្រាវជ្រាវកាលពីខែមីនា ត្រូវបានគេជឿជាក់ជាងគេបំផុតមួយនោះគឺ រីវុសកូរ៉ូណាឆ្លងពីសត្វប្រជៀវ រួចឆ្លងមកសត្វមួយប្រភេទទៀត មុននឹងឆ្លងមកមនុស្សលោក។ យ៉ាងណាមិញ ភាគីចិនជារឿយៗបានច្រានចោលទាំងស្រុងនូវសេណារីយ៉ូដែលថា រីរុសកូរ៉ូណាលេចធ្លាយចេញពីមន្ទីរពិសោធនៅក្រុងវូហាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO៖ការស្លាប់ដោយសារកូវីដ១៩ នៅទូទាំងពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត

ព័ត៌មាន
អគ្គនាយកអង្គការសុខភាពពិភពលោកលោក តេដ្រូស អាថាណូម ហ្គេប្រេយ៉េស៊ូស បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ថាចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ បានធ្…

ឥណ្ឌូនេស៊ីបើកកោះបាលីទទួលទេសចរអន្តរជាតិឡើងវិញក្រោយបិទអស់១៨ខែ

ព័ត៌មាន
ដែនកោះបាលីឋានសួគ៌ទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១៤ តុលានេះ បានបើកទ្វារទទួលយកទេសចរអន្តរជាតិឡើងវិញហើយ បន្ទាប់ពីការរាលដាលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ