សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មធំៗ

សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មធំៗទាំងបី ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រទាំងស្រុង


រដ្ឋសភា និង ព្រឹទ្ធសភា បានគាំទ្រទាំងស្រុង ចំពោះសេចក្ដីព្រៀងច្បាប់ពាណិជ្ជកម្មធំៗចំនួន៣ ពីក្រសួងពាណិជ្ជកម្ម ដោយក្នុងនោះ រួមមាន សេចក្ដីព្រៀងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP, សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និង សេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែងជាដើម។
ទីស្តីការក្រសួងពាណិជ្ជកម្ម រូបភាព៖ អេង ថារិទ្ធ ​និង ប៉ុក វន្ថា/ខេមបូណូមីស

តើ​សេចក្ដីព្រាងច្បាប់​ទាំង​បី​នេះ មាន​សារៈសំខាន់​យ៉ាងណា​ខ្លះ​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​នោះ?

ក្រោយ​ពី​បាន​ប្រជុំ​ពិភាក្សា​យ៉ាង​ផុសផុល​រវាង​ក្រសួងពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​អន្តរក្រសួង រួម​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា ព្រឹទ្ធសភា នៃ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ កាលពី​ថ្ងៃ​ទី ៣ ខែសីហា​រួច​មក ឃើញ​ថា សេ​ក្ដី​ព្រាង​ច្បាប់​ចំនួន​៣ របស់​ក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា និង​ភាគី​ពាក់ព័ន្ធ​បាន​សម្ដែង​ការ​គាំទ្រ​ទាំងស្រុង និង​បាន​ចាត់​ទុក​ថា ច្បាប់​ទាំងនេះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។

សេចក្ដីព្រាងច្បាប់​ទាំង​បី​ដែល រដ្ឋសភា និង​ព្រឹទ្ធសភា គាំទ្រ​ទាំងស្រុង​នោះ​រួម​មាន​៖

១) កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​)

ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​ជាងគេ​មួយ​ក្ន​ង​តំបន់​ដោយ​ក្នុង​នោះ​មានការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០ និង​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ ចំនួន ៥ រួម​មាន ចិន ជប៉ុន កូរ៉េ នូ​វែ​ល​ហ្សេ​ទ្ប​ង់ និង​អូស្ត្រាលី​។ កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​នេះ នឹង​ការ​បង្កើត​បាន​ទីផ្សារ​អ្នក​ប្រើប្រាស់​ជាង ២​ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក ដែល​មាន​ផលិតផល​ក្នុងស្រុក​សរុប​រួម​គ្នា​ប្រមាណ​ជាង ២៦ ទ្រី​លាន​ដុល្លា​អា​មេ​រិ​ក ឬ​៣០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​មាន​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក ។

២) ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន​នឹង ផ្ដល់​ឲ្យ​កម្ពុជា​នូវ​ការ​បើក​ទីផ្សារ​ឱ្យ​បាន​ធំ​ជាង​មុន​ម្រា​ប់​មុខទំនិញ​កសិផល បន្លែ​ផ្លែ​ឈើ​ផលិតផល​កែ​ច្នៃ និង​សិប្បកម្ម និង​ផលិតផល​ជា​ច្រើន​ទៀត ស្រប​ពេល​ដែល​កម្ពុជា​អាច​ផលិត​បាន និង​អនុលោម​តាម​វិធាន​អនាម័យ និង​ស្តង់ដារ​។​ការ​ទទួល​បាន​លំហូរ​ទីផ្សារ​ពាណិជ្ជកម្ម​សេវាកម្ម ដែល​កម្ពុជា​អាច​នាំ​ចេញ ផ្តល់​កាលានុវត្តភាព​ផ្នែក​វិនិយោគ​ដល់​កម្ពុជា​បាន​កាន់តែ​ច្រើន​ដែល ទៅ​កាន់​ទីផ្សារ​ចិ

៣) ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង​៖ ច្បាប់​នេះ នឹង​ជួយ​ការពារ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ឱ្យធ្វើ​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​ស្មោះត្រង់ បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ទាក់ទាញ​ការ​វិនិយោគ ក៏​ដូច​ជា​ការ​បង្កើត​ធុរកិច្ច​ថ្មី​ៗ ការពារ​សេដ្ឋកិច្ចជាតិ​ពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ព្រមព្រៀង​មិន​ស្របច្បាប់ សកម្មភាព​បំពាន​ដោយ​ប្រើ​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​សុខុមាលភាព​អ្នក​ប្រើប្រាស់​ឱ្យ​ទទួល​បាន​ទំនិញ​និង​សេវា​មានគុណ​ភាព​ខ្ពស់ ថ្លៃ​ទាប សម្បូរ​បែប និង​មាន​ជម្រើស​ច្រើន​។

សូម​បញ្ជាក់​ថា បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បាន​អះអាង​ថា ចំពោះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) និង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ត្រូវ​បាន​រំពឹង​ថា នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ ស្ថានភាពនាំចេញអង្កររបស់កម្ពុជា នៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករកម្ពុជាបានអះអាងថា ស្ថានភាពការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសការនាំចេញទៅកាន់ទីផ្សារតំប…

វិស័យឯកជនស្នើរដ្ឋឲ្យបន្ធូរបន្ថយការធ្វើចត្តាឡីស័កសម្រាប់វិនិយោគិនបរទេស ដែលចាក់វ៉ាក់សាំងរួច

ព័ត៌មាន
អ្នកជំនាញ និងអ្នកជំនួញរកស៊ីក្នុងវិស័យឯកជន ស្នើឲ្យរដ្ឋាភិបាលជួយសម្របសម្រួល និងបន្ធូរបន្ថយវិធានការចត្តាឡីស័ក និង ការបង់ប្រាក់តម្កល់ចំពោះវិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ