Advertisement
ឧស្សាហកម្ម​ស្រាបៀរ

ក្រុមហ៊ុនបីដែលផលិតស្រាបៀរច្រើនជាងគេនៅកម្ពុជា


ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ធំៗ​ចំនួន​បី បាន​និង​កំពុង​ផលិត​ស្រាបៀរ​រាប់​លាន​លីត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចែកចាយ​នៅ​លើ ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។
នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​​ជា​ច្រើន ដែល​ផលិត​ក្នុង​មួយ​ថ្ងៃៗ​រាប់​លានលីត្រ​ដើម្បី​បម្រើ​តម្រូវការកើន​ឡើង។
ដោយ
Advertisement

ក្រុមហ៊ុន​ផលិត​ស្រាប្រៀរ​ទំាង​បី​នោះ រួមមាន ក្រុមហ៊ុន Cambrew Ltd (Angkor Brewery) ដែល​ផលិត​ស្រាបៀរ Angkor ស្រាបៀរ Klang ស្រាបៀរ Bayon ស្រាបៀរ Angkor Extra Stout និង​ស្រាបៀរ Black Panther។  ក្រុមហ៊ុន Khmer Brewery ដែល​ផលិត​ស្រាបៀរ កម្ពុជា និង​​ក្រុមហ៊ុន Cambodia Brewery Limited (CBL) ដែល​មាន​ផលិត​ផល​សំខាន់ៗ ដូចជា ស្រាបៀរ Heineken ស្រាបៀរ Tiger ស្រាបៀរ ABC Extra Stout ស្រាបៀរ Anchor និង ស្រាបៀរ Gold Crown។

ឧស្សាហកម្ម​ផលិត​ស្រាបៀរ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​រីក​ចម្រើន​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​មួយ​ភាគ​ធំ​ក្នុង​ចំណូល​ថវិកា​ជាតិ​តាម​រយៈ​ការ​បង់​ពន្ធ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការ​គាំទ្រ ​និង​ជំរុញ​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ បន្ត​ការ​វិយោគ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​នៅ​កម្ពុជា ជាក់​ស្តែង​គឺ​ឧស្សាហកម្ម​ផលិត​ស្រាបៀរ ខណៈ​តម្រូវការ​ស្រា បៀរ​កំពុង​មាន​ការ​កើន​ឡើង ស្រប​ទៅនឹង​គោល​នយោបាយ​របស់​កម្ពុជា​កំពុង​គាំទ្រ​ដល់​វិនិយោគិន​ផង​នោះ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ពង្រីក​រោងចក្រ​ក្រុមហ៊ុន​ CBL សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា  គ្រាន់​តែ​រោងចក្រ​មួយ​នេះ មាន​តម្រូវការ​ស្រាបៀរ​ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ ៣០០​លាន​លីត្រ និង​បាន​បង់​ពន្ធ​ចូល​រដ្ឋ​ប្រមាណ ១០០​លាន​ដុល្លារ។ 

សម្តេច​សង្ឃឹម​ថា អ្នក​វិនិយោគ​នឹង​បន្ត​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​បន្ត​ទៀត ស្រប​ទៅនឹង​គោល​នយោបាយ​របស់​កម្ពុជា​ដែល​មិន​រើស​អើង​​ចំពោះ​អ្នក​វិនិយោគ​ក្នុង​ស្រុក ឬ​មក​ពី​ក្រៅ​ស្រុក​ឡើយ។

សម្តេច​តេជោ ស្នើ​សុំ​ឲ្យ​បណ្តា​ដៃគូ​ទាំង​អស់ និង​ការ​ចូលរួម​ទាំង​អស់​នៃ​បណ្តា​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា​ក៏ដូចជា​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​ការ​ផលិត​ភេសជ្ជៈ​នៅ​កម្ពុជា ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ទាំង​ឡាយ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា៕




អត្ថបទបន្ទាប់


ក្នុង​មួយ​ទសវត្ស​ទៅ​មុខ តើ​ Facebook គ្រោង​ធ្វើ​អ្វី​ខ្លះ?

ព័ត៌មាន
ហ្វេសប៊ុក (Facebook) ថ្ងៃ​នេះ និង​ថ្ងៃ​ខាង​មុខ គឺ​រីក​កាន់​តែ​ធំ ជាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គេ​នៅ​ចាំបាន​ថា កាល​ពី​ថ្ងៃទី១ ខ...

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ

ព័ត៌មាន
ក្នុង​រយៈពេល​១​ឆ្នាំពេញ ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​មាន​ទឹកប្រាក់​សរុប ៧​ពាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ