ករណីជាសះស្បើយកើនឡើង

ដំណឹងល្អ!៣ថ្ងៃជាប់គ្នា គ្មានករណីឆ្លងថ្មី ខណៈអ្នកជាសះស្បើយឡើងដល់៥៣នាក់ហើយ


៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មិនមានករណីឆ្លងមេរោគកូវីដ១៩ថ្មី ដោយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ថា នៅថ្ងៃទី០៥ ខែមេសា ម្សិលមិញនេះ ពុំមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីឡើយ ខណៈចំនួនអ្នកជំងឺដែលព្យាបាលជាសះស្បើយកើនឡើង ដល់ ៥៣នាក់ហើយ។
ដំណឹងល្អ!២ថ្ងៃជាប់គ្នា គ្មានករណីឆ្លងថ្មី ខណៈអ្នកជាសះស្បើយឡើងដល់៥៣នាក់ហើយ(រូបភាព៖ CDC)
ដោយ

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ដដែល ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​បានជា​សះស្បើយ​ថ្មី​០១​នាក់​នោះ​គឺជា​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទាំង​០៣​នាក់ នៅ​ខេត្តកំពង់ចាម នាំ​ឲ្យ​អត្រា​ជា​សះស្បើយ​គឺ​មាន ៤៦,៤៩% ធៀប​នឹង​ចំនួន​អ្នកមាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩​សរុប ពោល​គឺ ជា​សះស្បើយ ៥៣​នាក់ ក្នុង​ចំណោម​អ្នកមាន​វីរុស​កូ​វី​ដ​១៩ ទាំងអស់ ១១៤​នាក់​។

ហើយ​គិត​មក​ទល់​នឹង​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២០​នេះ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ បាន​ថយ​ចុះ​មក​នៅ​សរុប​ត្រឹម ៦១​នាក់ (​ស្ត្រី ២០​នាក់ និង​បុរស ៤១​នាក់​) កំពុង​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ១៩៖ កម្ពុជា​គ្មាន​ករណី​ឆ្លងថ្មី ២ថ្ងៃជាប់គ្នា ខណៈអ្នក​ជាសះស្បើយ​ឡើងដល់៥០នាក់

ព័ត៌មាន
ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២០ ថា នៅថ្ងៃទី៤ មេសា ម្សិលមិញនេះ ពុំ​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្…

ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways កាត់ប្រាក់ខែបុគ្គលិក អំឡុងពេលវិបត្តិ Covid-19

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airway បានសម្រេចកាត់កាត់បន្ថយការងារ និងកាត់ប្រាក់ខែបុគ្គលិករបស់ខ្លួន ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍មួយនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ