ជម្លោះបច្ចេកវិទ្យារវាង​មហាអំណាច

TikTok នឹងប្ដឹងតបតរដ្ឋបាលលោកត្រាំវិញ ជុំវិញករណីបញ្ជាឲ្យបិទកម្មវិធីTikTok នៅអាមេរិក


ក្រោយពីលោកដូណាល់ត្រាំបានប្រកាស នាពេលថ្មីៗនេះ ដោយបានគំរាមបិទកម្មវិធី TikTok នៅអាមេរិកចោល បើមិនលក់ទៅឲ្យក្រុមហ៊ុន Microsoft នៅក្នុងរយៈពេល៤៥ ថ្ងៃទេនោះ នៅថ្ងៃអង្គារនេះដែរ តាមប្រភពព័ត៌មានពី ក្រុមហ៊ុនមេរបស់ TikTok បានឲ្យដឹងថា ក្រុមហ៊ុននេះ កំពុងរៀបចំដាក់ពាក្យបណ្ដឹងប្ដឹងតបតទៅកាន់រដ្ឋបាលលោកត្រាំវិញ ដោយលើកឡើងថា ការបញ្ជាឲ្យបិទកម្មវិធី TikTok នៅអាមេរិកនេះ គឺផ្ទុយនឹងច្បាប់រដ្ឋអាមេរិក។នេះបើតាមការរាយការណ៍ដោយវិទ្យុសាធារណៈជាតិអាមេរិក NPR ដែលបានផ្សាយបន្ដដោយបណ្ដាញសារព័ត៌មានចិន។
TikTok នឹងប្ដឹងតបតរដ្ឋបាលលោកត្រាំវិញ ជុំវិញក្នុងករណីបញ្ជាឲ្យបិទកម្មវិធីTikTok នៅអាមេរិក

ប្រភពព័ត៌មាន​ដដែលនេះ បាន​ឲ្យដឹងថា ក្រុមហ៊ុន​មេរបស់​ TikTok នឹង​បំពេញ​សុំណុំបែបបទ ដាក់ពាក្យ​ប្ដឹង​​ក្នុងពេលដ៏ខ្លី​ខាងមុខនេះ ពោលគឺ​នៅថ្ងៃអង្គារ​នេះ​តែម្ដង។

វិទ្យុ​សាធារណៈជាតិ​អាមេរិក បាន​រាយការណ៍ទៀតថា ក្នុង​ពាក្យ​បណ្ដឹងនោះ បាន​ប្ដឹងជំទាស់​ថា សកម្មភាពរបស់​លោកត្រាំ គឺមិនស្របនឹង​ច្បាប់​រដ្ឋធម្មនុញ្ញទេ ពីព្រោះវា​មិនបាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​បាន​ឆ្លើយតប។ ប្រភពព័ត៌មាន​បន្ថែមទៀតថា ក្រុមហ៊ុន​មេរបស់ TikTok ក៏បាន​ចោទប្រកាន់​ផងដែរថា ការការពារ​សន្ដិសុខ​ជាតិ​របស់​រដ្ឋបាល​លោកត្រាំ ចំពោះ​បទបញ្ជា​ដែល​បាន​ចេញនោះ គឺគ្មានមូលដ្ឋាន​ជាក់លាក់​នោះទេ។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍មុននេះ បាន​ចុះហត្ថលេខា លើបទបញ្ជា​មួយ ដែល​រារាំង​ប្រតិបត្តិការ​នានា​របស់​ក្រុមហ៊ុន​មេ​របស់ TikTok គឺ ក្រុមហ៊ុនចិន បាយដេនស៍ (ByteDance) និង​ក្រុមហ៊ុន​ Tencent ដែលគ្រប់គ្រង​លើ​កម្មវិធី WeChat នៅក្នុង​រយៈពេល​៤៥ថ្ងៃ។ លោកត្រាំ ក៏បាន​បញ្ជាក់ដែរថា ក្នុងរយៈពេល ៤៥ថ្ងៃនេះ TikTok ត្រូវតែ​លក់​ទៅឲ្យ​ក្រុមហ៊ុន​ Microsoft បើមិនដូច្នោះទេ នឹង​ត្រូវបិទលែងឲ្យ​ប្រើប្រាស់​នៅអាមេរិកតែម្ដង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ និងចិន នៅតែប្តេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី ១៤០ ពាន់លានដុល្លារឲ្យបាន នៅឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជានៅឆ្នាំ២០២០នេះ ការធ្វើពាណិជ្ជកម្មរបស់ថៃ ហាក់មានភាពល្អក់កករ ព្រោះតែបញ្ហាមេរោគកូវីដ-១៩ យ៉ាងក្ដី ប៉ុន្ដែនៅឆ្នាំ២០២១ ខាងមុខនេះ ថៃ…

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បារម្ភពីការនាំចេញស្រូវតាមច្រកព្រំដែន

ព័ត៌មាន
លំហូរនៃការនាំចេញស្រូវទៅក្រៅប្រទេសនៅមួយរយៈចុងក្រោយនេះ កំពុងធ្វើឲ្យសហព័ន្ធស្រូវអង្ករកម្ពុជាមានក្ដីបារម្ភ ខណៈដែលបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាចោទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ