អត្ថបទជំរុញ​ទឹក​ចិត្ត

បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ជំនួញ​ឬ​អ្នក​វិនិយោគ តើ​យុវជន​គួរ​ជ្រើសរើស​យក​ការងារ​បែប​ណា?


យុវជន​គួរ​ជ្រើសរើស​ឬ​ផ្តោត​លើ​ការងារ​ណា​ដែល​ផ្តល់​នូវ​ឱកាស​ពង្រឹង​សមត្ថភាព​និង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។
យុវជន​មក​ដាក់​ពាក្យ​ស្វែងរកការងារ​ធ្វើ​នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ។ សេដ្ឋ​វិទូ​ធនាគារ​ពិភព​លោក ថ្លែងថា ការធ្វើ​ចំណាកស្រុក​ ក្នុង​ប្រទេស និង​ទៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​កម្ពុជា ជា​និន្នាការ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច។
ដោយ

១) ជ្រើសរើស​យក​ការងារ​ដែល​អ្នក​មាន​ឱកាស​អភិវឌ្ឍ​សមត្ថភាព និង​ផ្តល់​បទពិសោធន៍​ល្អៗ​ជាជាង​ជ្រើសរើស​យក​ការងារ​ដែល​មាន​លំនឹង​ឬ​ការងារ​ដែល​មាន​កុងត្រា​រយៈពេលវែង (Capacity development versus Job Security)។ 

ពោល​គឺ​ផ្តោត​លើ​ការងារ​ណា​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​សមត្ថភាព​ពេញលេញ​ អាចក្លាយ​ខ្លួន​ជា​អ្នក​ធ្វើ​ជំនួញ​ឬ​ជា​អ្នក​វិនិយោគ​បាន​នា​ពេល​អនាគត។ អ្នកមិនគួរ​ផ្តោត​លើ​ការងារ​ដែល​មាន​លំនឹង​ហើយ​គ្មាន​ឱកាស​រៀនសូត្រ ឬ​មាន​ឱកាស​រៀនសូត្រ​តិច​តួច​នោះ​ទេ ព្រោះ​អ្វី​ដែល​អ្នក​ត្រូវការ​គឺ​សមត្ថភាព ហើយមុន និង​ក្រោយ អ្នក​នឹង​ប្រែក្លាយ​ខ្លួន​ជា​ម្ចាស់​ជំនួញ​ឬ​អ្នក​វិនិយោគ ដូច្នេះ​កុំខ្លាច​បាត់បង់​ការងារ​ឬ​អត់​ការងារ​ធ្វើ។

លោក ង៉ែ ជូ ជាអ្នកវិនិយោគដីធ្លី​និង​អលចនទ្រព្យ។

២) ជ្រើសរើស​ការងារ​ដែល​ផ្តល់​ប្រាក់​ខែ​ខ្ពស់​ជាជាង​ការងារ​ដែល​ផ្តល់​កញ្ចប់​ផល​ប្រយោជន៍​ច្រើន (High salary versus Good compensation package)។ 

អ្នក​ធ្វើការងារ​បណ្តើរ​ឆ្លៀត​ធ្វើ​ជំនួញ ឬ​វិនិយោគ​បណ្តើរ​ដើម្បី​ទទួល​បាន​បទពិសោធន៍ ដូច្នេះ អ្នក​គួរ​ផ្តោត​យក​ការងារ​ណា​ដែល​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ឲ្យ​អ្នក​បាន​ររៀន​បទពិសោធន៍​ល្អៗ​នោះទេ អ្នកក៏​គួរ​ផ្តោត​លើ​ការងារ​ណា​ដែល​ទទួល​បាន​ប្រាក់​ខែ​ច្រើន ព្រោះ​បើ​ទទួល​បាន​ប្រាក់​ខែច្រើន អ្នក​ក៏​អាច​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​មក​ធ្វើ​ជា​ដើមទុន​បាន​ច្រើន​ដែរ។ 

ពេល​វាយ​តម្លៃ​កម្ចី ធនាគារ​គេ​មើល​តែ​លិខិត​បញ្ជាក់​ប្រាក់​ខែ​ប៉ុណ្ណោះ គេមិន​ខ្វល់​ថា​​ ក្រុមហ៊ុន​ឬ​ស្ថាប័ន​ដែល​អ្នក​ធ្វើការ​ផ្តល់​ធានា​រ៉ាប់រង​សុខភាព សាហ៊ុយ​ធ្វើ​ដំណើរ ឬ​ចំណាយ​បេសកកម្ម របប​សាំង ឬ​ឯក​សណ្ឋាន​ប៉ុន្មាន​កុំប្លេ​ក្នុង​១​ឆ្នាំ​នោះទេ។ ម្យ៉ាង បើ​អ្នក​ចង់​ច្នៃ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​ធ្វើ​ជំនួញ​ឬ​ជា​អ្នកវិនិយោគ អ្នក​មិន​គួរ​គ្រាន់តែ​សម្លៀក​បំពាក់ (ឯកសណ្ឋាន) និងផល​ប្រយោជន៍​ទាំង​នេះ ក៏​ត្រូវការ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ចាត់ចែង​ឲ្យ​ដែរ​នោះ​ទេ៕




អត្ថបទបន្ទាប់


ប្រទេសអ្នកផលិតប្រេងពិភពលោក នឹងកាត់បន្ថយផលិតកម្មប្រេងឆៅ

ព័ត៌មាន
ក្រោយពេលដែល តម្លៃប្រេងឆៅលើទីផ្សារពិភពលោក នៅតែបន្តធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ រីឯតម្រូវការប្រើប្រាស់ កាន់តែថមថយចុះ ផលិតកម្…

គោឧសភរាជព្យាករថា «នឹងមានការប្រមូលផលស្រូវ ពោត និងសណ្តែកបានខ្ពស់ឆ្នាំនេះ»

ព័ត៌មាន
គោឧសភរាជបានទស្សន៍ទាយនាពិធីបុណ្យច្រត់ព្រះនង្គ័លនៅថ្ងៃពុធនេះថា ការប្រមូលផលស្រូវ ពោត និងសណ្តែក និងទទួលបានលទ្ធផលខ្ពស់ឆ្នាំនេះ ដែលនេះជាការទស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ