ការងារ-​អាជីព

តើ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្រុមហ៊ុន​ធំ​និង​ក្រុមហ៊ុន​តូច មួយ​ណា​ប្រសើរ​ជាង?


ការងារ​ស្ម័គ្រ​ចិត្ត ឬ​ការ​ហ្វឹក​ហាត់​ការងារ​នៅ​កន្លែង​ណា​មួយ ផ្តល់​​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ដែល​មិន​ធ្លាប់​បម្រើ​ការងារ​ពី​មុន​មក។ មាន​និស្សិត​មិន​តិច​ទេ ដែល​បាន​សង្វាត​រក​ការងារ​ស្ម័គ្រ​ចិត្ត​ធ្វើ ខណៈ​ពួក​គេ​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ដើម្បី​សន្សំ​បទ​ពិសោធន៍ និង​សម្រួច​ជំនាញ ដែល​ជា​ការ​បោះ​ជំហាន​ទៅ​រក​ការងារ​ល្អៗ នៅ​ពេល​បញ្ចប់​ការ​សិក្សា។
និស្សិត​ជាច្រើន​ខំ​ស្វះស្វែង​រក​ការងារ​ស្ម័គ្រ​ចិត្ត​ក្ដី ឬ​ការងារ​ជា​អ្នក​ហ្វឹក​ហាត់​ក្ដី ដើម្បី​សន្សំ​បាន​បទ​ពិសោធន៍។
ដោយ

យ៉ាង​ណា​ក៏​ដោយ ការ​​ជ្រើស​រើស​ក្រុមហ៊ុន​និង​ប្រភេទ​ការងារ ដែល​ពួកគេ​ចូលចិត្ត និងស្របនឹងជំនាញនៅមហាវិទ្យាល័យ គឺរឹតតែសំខាន់​ផង​ដែរ ព្រោះ ពួកគេ​អាច​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ពិភព​ការងារ ថែម​ទាំង​អាច​យក​ទ្រឹស្តី​នៅក្នុង​សាលា​មក​អនុវត្ត​ផ្ទាល់​ទៀត​ផង។  

ទន្ទឹម​គ្នា​នេះ ក៏​មាន​សំណួរ​មួយ​ចោទ​ឡើង​ផង​ដែរ សម្រាប់​អ្នក​ចង់​បាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ពី​ការងារ​ស្ម័គ្រ​ចិត្ត ថា តើ​គួរ​ចាប់​ផ្តើម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​ក្រុមហ៊ុន​ធំ ឬ​ក្រុមហ៊ុន​ទើប​បង្កើត​ឡើង​ថ្មី​ថ្មោង?

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ចាន់ បូរីម៉ា ស្ថានិក​ក្រុមហ៊ុន Nham24 ដែល​ផ្តល់​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ បាន​ផ្តល់​យោបល់​ថា បើសិន​អ្នក​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​តូចៗ ហើយ​ក្រុមហ៊ុន​នោះ​ដំណើរ​ការ​រីក​ចម្រើន​ខ្លាំង នោះ​អ្នក​នឹង​បាន​រៀន​ច្រើន​ជាង​ក្រុមហ៊ុន​ធំៗ ពីព្រោះ ក្រុមហ៊ុន​តូច គេ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ធ្វើ​ការងារ​ច្រើន។ តែ​ផ្ទុយ​ទៅ​វិញ បើ​សិន​អ្នក​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ធំ ដែល​មាន​រចនា​សម្ព័ន្ធ​រួច​ហើយ គេ​នឹង​ដាក់​ការងារ​ឲ្យ​អ្នក​តូច​មួយ ទោះបី​ក្រុមហ៊ុន​នោះ​ធំ​ពិត​មែន តែ​គេ​ឲ្យ​អ្នក​ធ្វើ​ការងារ​តិច ហើយ​អ្នក​ក៏​មិន​បាន​រៀនសូត្រ​ច្រើន​ពី​ការងារ​នេះ​ឡើយ។

លោក ចាន់ បូរីម៉ា ស្ថានិក​ក្រុមហ៊ុន Nham24 ឲ្យ​យោបល់ថា បើ​អ្នក​ហាត់​ការងារ​ជាមួយ​ក្រុមហ៊ុន​តូចៗ អ្នក​មាន​ឱកាស​រៀនសូត្រ​ការងារ​បាន​ច្រើន​ជាង​នៅ​ក្រុមហ៊ុន​ធំ។

បណ្ឌិត​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​អូស្រ្តាលី​រូប​នេះ បាន​ផ្តល់​បទ​សម្ភាសន៍​ជូន​សារព័ត៌មាន​អនឡាញ ខេមបូណូមីស ថា៖ «បើ​យើង​ចង់​ធ្វើ​បុគ្គលិក​រហូត យើង​គួរតែ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ធំៗ​វា​ត្រូវ​ហើយ ប៉ុន្តែ ប្រសិន​បើ​យើង​ចង់​រកស៊ី ចង់​បង្កើត​អាជីវកម្ម ឬ​បង្កើត​ក្រុមហ៊ុន​នៅ​ថ្ងៃ​ក្រោយ យើង​គួរតែ​រៀន​ពី​ក្រុមហ៊ុន​តូចៗ ដែល​ទើប​ចាប់​ផ្តើម ព្រោះ យើង​អាច​រៀនសូត្រ​បាន​ច្រើន​ពី​វិធី​បង្កើត​ក្រុមហ៊ុន និង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ឲ្យ​ដំណើរការ»។

ក្រៅពី​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ធ្វើការ​នៅ​ក្រុមហ៊ុន​តូចៗ អ្នក​ជំនួញ​វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ខ្មែរ កុំ​រើសអើង​ការងារ ទោះបី​ការងារ​នោះ​តូច ឬ​ហត់​នឿយ​ក៏​ដោយ។ លោក​ជំរុញ​ឲ្យ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​តាម​មហា​វិទ្យាល័យ គួរតែ​ស្វែង​រក​ការងារ​ធ្វើ​បណ្តើរ ដើម្បី​សន្សំ​ថវិកា​ផ្គត់​ផ្គង់​ការ​សិក្សា និង​សន្សំ​បទ​ពិសោធន៍ ដើម្បី​ជា​ស្ពាន​ចម្លង​ទៅរក​ការងារ​ល្អ​ទៅ​ថ្ងៃ​អនាគត។

លោក​និយាយ​ថា៖ «ទីផ្សារ​ការងារ​តូច​ចង្អៀត​ណាស់ បើ​ក្រុមហ៊ុន​ជ្រើស​រើស​បុគ្គលិក គេ​ប្រាកដ​ជា​ចង់​បាន​បុគ្គលិក​ដែល​មាន​បទ​ពិសោធន៍​ហើយ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការងារ។ ដូច្នេះ និស្សិត មិន​គួរ​រើសអើង​ការងារ​នោះ​ទេ តែ​ត្រូវ​សង្វាត​រក​ការងារ​ធ្វើ​ទាំង​ការងារ​ក្រៅ​ម៉ោង ឬ​ពេញ​ម៉ោង ទោះ​បី​យើង​ស្ថិត​ក្នុង​ពេល​សិក្សា​ក៏​ដោយ ក៏​គួរ​តែ​ឆ្លៀត​ធ្វើ​វា»៕




អត្ថបទបន្ទាប់


មហាសេដ្ឋី​ចិន ជេក ម៉ា៖ «ខ្ញុំ​គ្មាន​ពេល​ចាយ​លុយ​ទេ!»

ព័ត៌មាន
តាម​មើល​ទៅ មហាសេដ្ឋី​ចិន​ដែល​ជា​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​នៅ​អាស៊ី លោក ជេក ម៉ា (Jack Ma) ទំនង​ជា​គ្មាន​ពេល​ចាយ​លុយ​ពិ…

ភ្នំភ្លើង​នៅ​លើ​កោះបាលីអាច​នឹង​ផ្ទុះ ប៉ុន្តែ មិន​ដឹង​ពេល​ជាក់លាក់!

ព័ត៌មាន
សម្រាប់អ្នក​ដែល​មាន​បំណង ឬ​គ្រោង​ធ្វើ​ដំណើរកម្សាន្ត​ទៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី គួរតែ​ផ្លាស់ប្ដូរ​គម្រោង​ ឬ​លើក​ពេល​ទៅ​ទីនោះ​ ព្រោះ​ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ