គន្លឹះជោគជ័យ

ចង់​ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ តើ​អ្នក​ត្រូវ​មាន​លក្ខណសម្បត្តិ​អ្វី​ខ្លះ?


បច្ចុប្បន្ន នៅ​កម្ពុជា​ វិស័យ​អចលនទ្រព្យ​និង​សំណង់​រីកចម្រើន​យ៉ាង​លឿន និង​ជា​វិស័យ​ដ៏​សំខាន់​ដែល​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​​​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។
លោក​ឧកញ៉ា នួន រិទ្ធី ស្ថាបនិក និងជា​អគ្គនាយក​ក្រុមហ៊ុន​បម្រើ​សេវា​អចលនទ្រព្យ KFA។ រូបភាព៖ ហេង ភារម្យ
ដោយ

គិតត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៧ ក្រុមហ៊ុន​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​ទ្រព្យ​មានសរុប ២៥៥​ក្រុមហ៊ុន ហើយ​តម្រូវការ​ការងារ​ក្នុង​វិស័យ​នេះ កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ដើម្បី​ក្លាយ​ខ្លួន​ជា​ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប តើ​អ្នក​ត្រូវ​មាន​លក្ខណសម្បត្តិ​អ្វី​ខ្លះ? 

លោក​ឧកញ៉ា នួន រិទ្ធី ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន KFA ជូន​ជា​យោបល់​ថា លោក​អ្នក​ត្រូវ​មាន​លក្ខណ​សម្បត្តិ​ ៨​ចំណុច​សំខាន់ៗ។

ចំណុច​ទាំង​៨​​នេះ រួមមាន​ដូច​ខាង​ក្រោម៖ 

  1. ស្នាម​ញញឹម៖ ក្នុង​ការ​បម្រើ​​សេវាកម្ម​អចលន​វត្ថុ​ ចំណុច​ទី​មួយ​ដែលសំខាន់​បំផុត គឺ​ ស្នាម​ញញឹម។
  2. ចំណេះ​ដឹង​ និងបទ​ពិសោធន៍
  3. ការតាំងចិត្ត​
  4. ការ​ប្ដេជ្ញាចិត្តខ្ពស់
  5. សេចក្ដី​ព្យាយាម
  6. មិន​ឈរ​លើ​ប្រយោជន៍​សួន​តួ ត្រូវ​ឈរ​លើ​ប្រយោជន៍​ក្រុមហ៊ុន និង​ប្រយោជន៍​អតិថិជន
  7. ភាព​ស្មោះត្រង់
  8. ឆន្ទៈ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​បម្រើ​សេវា​អចលនទ្រព្យ KFA ឲ្យ​ដឹងថា ចំណុច​សំខាន់ៗ​ទាំង​៨​ខាង​លើ​នេះ ជាអ្វី​ដែល​ក្រុមហ៊ុន​ចង់​បាន​ពី​បុគ្គលិក ក៏​ដូច​ជា​បេក្ខជន​ដែល​ដាក់​ពាក្យ​ធ្វើការ​ផ្នែក​បម្រើ​សេវា​កម្ម​អចលនទ្រព្យ​នេះ។ 

ដូច្នេះ សូម​អញ្ជើញអាន និង​ចែក​រំលែក ដល់​អ្នក​ដែល​មាន​បំណង​ចង់​ប្រឡូក​ការងារ​ខាង​ផ្នែក​សេវា​កម្ម​អចលនទ្រព្យ!!!




អត្ថបទបន្ទាប់


ឧកញ៉ា ចេង ខេង៖ «ខ្ញុំ​ធ្លាប់​គិតថា បើ​រកស៊ី​មិន​ជោគជ័យ ខ្ញុំ​នឹង​ទៅ​បួស!»

ព័ត៌មាន
បើ​និយាយ​ពី​សេវា​កម្ម​អចលនទ្រព្យ គេ​ប្រាកដ​ជា​ស្គាល់​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអែល (CPL) របស់​លោក​ឧកញ៉ា ចេង ខេង ព្រោះ​​ថា ជា​ក្រុមហ៊ុ…

ក្រុមហ៊ុន​​«​គ្រាក់ៗ​»​ទាំង​១០​ដែល​​ក្ដោបក្ដាប់​​សេដ្ឋកិច្ច​កម្ពុជា (ភាគ១)

ព័ត៌មាន
សេដ្ឋកិច្ច​កម្ពុជា​បាន​ងើប​ឡើង​ដោយ​វិវឌ្ឍ​ខ្លួន​បន្តិច​ម្ដងៗ ពី​កម្រិត​ក្រោម​សូន្យ​នៅ​ក្រោយ​សង្គ្រាម​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍ ត្រឡប់​មក​រក​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ