កីឡូអូឡាំពិក​តូក្យូ២០២០

ការរៀបចំកីឡាអូឡាំពិកតូក្យូ​ នឹងកាត់​​ចំណាយជិត ៣០០ លានដុល្លារ និងត្រូវ​លើកទៅប្រារព្ធ​នៅឆ្នាំក្រោយ


កីឡាអូឡាំពិក នៅក្នុងទីក្រុង​តូក្យូ​ប្រទេសជប៉ុន ត្រូវបាន​លើកពេល​ទៅប្រារព្ធ​នៅខែ​កក្កដា ឆ្នាំ២០២១វិញ ព្រោះតែបញ្ហាមេរោគឆ្លងកូវីដ-១៩។ ដោយសារតែ​បញ្ហា​នេះ អ្នករៀបចំ​កីឡាអូឡាំពិកនៅ​តូក្យូ នឹងកាត់បន្ថយ​ការចំណាយ​ ២៨០ លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ដោយបណ្ដាញ​សារព័ត៌មានអន្តរជាតិធំៗជាច្រើននាពេលថ្មីៗនេះ។
ការរៀបចំកីឡាអូឡាំពិកតូក្យូ បានចំណាយអស់ជិត៣០០ លានដុល្លារហើយ ដោយសារតែការព្យារពេលព្រោះកូវីដ-១៩ (រូបភាព៖https://variety.com)
ដោយ

ការចំណាយ​លើការ​រៀបចំ​ប្រារព្ធ​កីឡាអូឡាំពិក​នៅទីក្រុង​តូក្យូនេះ កាលពី​មុន​អំឡុង​ពេល​មាន​កូវីដ-១៩ គឺគ្រោង​នឹងចំណាយ​ប្រមាណ ១២ ពាន់លាន​​ដុល្លារអាមេរិក ប៉ុន្ដែ ដោយសារតែ​មាន​ការពន្យារ​ពេល​ប្រារព្ធ​កីឡានេះ គេមិនទាន់ដឹង​នៅឡើយទេថា នឹងត្រូវ​​ចំណាយ​បន្ថែម​ប៉ុន្មានទៀត​នោះទេ។

នាយកប្រតិបត្តិ​កីឡាអូឡាំពិក​ Tokyo ឆ្នាំ២០២០ លោក តូស៊ីហ៊ីរូ ម៉ូតូ បាន​លើកឡើងថា អ្នករៀបចំ​ប្រារព្ធ​កីឡាអូឡាំពិក បាន​ខិតខំ​កាត់បន្ថយ​ការចំណាយ​ថ្លៃដើម​យ៉ាងខ្លាំង ​នៅអំឡុងពេល​ពន្យារ​ការប្រារព្ធ​កីឡាអូឡាំពិកនេះ ប៉ុន្ដែ ការកាត់បន្ថយ​ការចំណាយនេះ នឹង​បន្ដ​ធ្វើឡើងទៀត។ 

លោក Thomas Bach ប្រធានគណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ បាន​លើកឡើងថា ការចំណាយ​ភាគច្រើន​ត្រូវបាន​ធ្វើរួចហើយ ហើយ​ការបន្ដការចំណាយ​បន្ថែមទៀតនោះ ក៏ត្រូវ​មានការ​កម្រិត​ជាងមុនដែរ។

គម្រោង​សម្រាប់​រៀបចំកីឡា​អូឡាំពិក​ឲ្យ​ចំណាយ​តិចជាងមុន ត្រូវបាន​លាតត្រដាង​ឡើង​កាលពីខែ​កញ្ញា ដែល​ក្នុងនោះ មាន​វិធានការ​កាត់បន្ថយ​ការ​ផ្ដល់ជូន​សំបុត្រ​ចូលមើល​ឥតគិតថ្លៃ​ឲ្យ​នៅតិច​ជាងមុន កាត់បន្ថយ​ការចំណាយ​លើ​ការ​រៀបចំពិធី​ទទួល​អត្តពលិក និងការសន្សំសំចៃ​លើ បដាផ្សព្វផ្សាយ និងថ្លៃ​អាហារ​ជាដើម។

លោក ម៉ូរី អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយថា កីឡាអូឡាំពិក​ក្នុង​ទីក្រុង​តូក្យូ នឹង​ក្លាយជា​គំរូមួយ សម្រាប់​ការ​ធ្វើ​ជាម្ចាស់ផ្ទះ​ប្រារព្ធ​កីឡា​អូឡាំពិក​នាពេល​ខាងមុខ នៅយុគ្គសម័យ​ក្រោយ​កូវីដ-១៩។

សូមបញ្ជាក់ថា កីឡូ​អូឡាំពិក​នៅក្នុង​ទីក្រុង​តូក្យូ ត្រូវបាន​ព្យារពេល​ទៅដល់​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ វិញ ដោយសារតែ​បញ្ហា​មេរោគ​រាតត្បាត​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី នឹងឧបត្ថម្ភប្រាក់សម្រាប់ពលរដ្ឋណា ដែលមានកូននៅអំឡុងពេលកូវីដ-១៩

ព័ត៌មាន
រដ្ឋាភិបាលសិង្ហបុរី នឹងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារដែលយកកូន នៅអំឡុងពេលមេរោគរាតត្បាតកូវីដ-១៩។ ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ គឺជាការលើកទឹកចិ…

កំពង់ផែក្រុងព្រះសីហនុ នឹងត្រូវបន្ដអភិវឌ្ឍបន្ថែមទៀត ទោះបីមានវិបត្តិកូវីដ-១៩ តាមរំខានក្ដី!

ព័ត៌មាន
កម្ពុជាកំពុងត្រៀមបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅក្រុងព្រះសីហនុដែលជម្រៅរហូតដល់ ១៤ ម៉ែត្រកន្លះ និងបានកំពុងសិក្សាផងដែរ ពីគម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ