ភាពអត់ការងារធ្វើនៅអាមេរិក

មន្ត្រីជាន់ខ្ពស់អាមេរិកថា កញ្ចប់ថវិកាជិត ២ទ្រីលានដុល្លារ នឹងជួយឲ្យអត្រាមានការងារនៅអាមេរិកវិលត្រឡប់មកវិញ


លេខាធិការតនាគាររបស់អាមេរិក លោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងធ្វើឲ្យអត្រានៃ ភាពមានការងារធ្វើពេញលេញត្រឡប់មកដូចដើមវិញបាន នៅក្នុងឆ្នាំ ២០២២ ប្រសិនបើ កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារនៃរដ្ឋាភិបាលដឹកនាំដោយលោកចូ បៃឌិន ត្រូវបានឆ្លងផុតការសម្រេចរបស់សភា។ នេះបើតាមការរាយការណ៍ពី CNBC។
មន្ត្រីជាន់ខ្ពស់អាមេរិកថា កញ្ចប់ថវិកាជិត ២ទ្រីលានដុល្លារ នឹងជួយឲ្យអត្រាមានការងារនៅអាមេរិកវិលត្រឡប់មកវិញ
ដោយ

បញ្ហា​អត្រា​គ្មានការងារ​ធ្វើ​នៅសហរដ្ឋអាមេរិក បាន​កើនឡើង​​ខ្ពស់​ស្ទើ​​រ​តែ​​បំបែកតួលេខ​​ជាប្រវត្តិសាស្ត្រ​ទៅហើយ នៅក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ក្រោយពីមាន​ការ​ផ្ទុះរាលដាល​ខ្លាំងនៃមេរោគ។ ជាក់ស្ដែង តាម​​របាយការណ៍​ពីការិយាល័យ​ការងារ​អាមេរិក បាន​ឲ្យដឹងថា មាន​ប្រមាណ ៤០% នៃ​អ្នកគ្មានការងារ​ធ្វើសរុប​ គឺអត់ការងារ​ធ្វើដល់ទៅរយៈពេល ៦ខែ។ ទោះយ៉ាងណា អត្រាអ្នកគ្មានការងារធ្វើ​បាន​ធ្លាក់ចុះ​មកនៅ ៦,៣% នៅក្នុង​ខែមករា​ឆ្នាំ២០២១។

លោកស្រី Yellen លេខាធិការរតនាគារ​​អាមេរិក បានគូសបញ្ជាក់ថា «បើគ្មាន​កញ្ចប់ថវិកាជំរុញ​សេដ្ឋកិច្ចទេ វាអាចនឹង​ត្រូវការ​ចំណាយពេល​ដល់ទៅឆ្នាំ​២០២៥ ទើបអាច​ធ្វើឲ្យ​អត្រា​គ្មានការងារធ្វើ ធ្លាក់ចុះមកនៅត្រឹម ៤%វិញ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំង Sinovac របស់ចិន២លានដូសដែលថៃបញ្ជាទិញ នឹងទៅដល់ថៃក្នុងពេលឆាប់ៗ

ព័ត៌មាន
ប្រទេសចិនបានជូនដំណឹងដល់ លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-O-Cha ថា ខ្លួនកំពុងត្រៀមដឹកជញ្ជូនវ៉ាក់សាំង Covid-19 ដែលថៃបានបញ្ជាទិញ ទៅកាន…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ពន្យល់ពីហេតុផលនៃការបើកឲ្យនាំចូលត្រីទាំង ៤ ប្រភេទពីប្រទេសវៀតណាមឡើងវិញ

ព័ត៌មាន
ក្រោយពីបានផ្អាកការនាំចូលត្រីពីក្រៅប្រទេសបានរយៈពេលប្រមាណ១ខែ ក្រសួងកសិកម្មបានសម្រេចអនុញ្ញាតឲ្យមានការនាំចូលត្រីពីក្រៅប្រទេស ពិសេស ពីប្រទេសវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ