កំពូលមហាសេដ្ឋី​របស់​កម្ពុជា

កំពូលមហាសេដ្ឋីអចលនទ្រព្យទាំង ១០ នៅកម្ពុជា២០២១ (ភាគ១)


វិស័យសំណង់ និងអចលនទ្រព្យ ស្ថិតក្នុងវិស័យមួយ នៃវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ខណៈដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យនេះ មានការលូតលាស់យ៉ាងខ្លាំង។ ស្របពេលដែលវិស័យនេះ រីកធំទាំងសក្ដានុពល និងកំណើន មហាសេដ្ឋីដែលរកស៊ីនៅក្នុងវិស័យនេះ ក៏កំពុងកើនឡើងដែរ។ ខេមបូណូមីស សូមលើកយកនូវអត្ថបទភាគទី១ នៃមហាសេដ្ឋីអចលទ្រព្យទាំង១០ របស់កម្ពុជា មកបង្ហាញប្រិយមិត្តអាន ដែលមានដូចខាងក្រោមនេះ។
អ្នកឧកញ៉ា ពុង ឃាវសែ, អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លី យ៉ុងផាត់, អ្នកឧកញ៉ា សៀ ឫទ្ធី និងអ្នកឧកញ៉ា ហុង ពីវ (រាប់ពីឆ្វេង​)
ដោយ

ខាង​ក្រោម​នេះ ​ជា​ឈ្មោះ​សេដ្ឋី​​អចលន​ទ្រព្យ​ទាំង១០ និង​ជា​អ្នក​​អភិវឌ្ឍន៍​​សាងសង់​​ល្បីៗ ដែល​បាន​វិនិយោគ​ទៅ​​លើ​គម្រោង​​អចលនទ្រព្យ​ធំៗ​​ជា​ច្រើន​នៅ​កម្ពុជា៖

១. អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ធនាគារ​កាណាឌីយ៉ា និងក្រុមហ៊ុន​ OCIC

ក្រៅតែពីតួនាទីជា ប្រធានក្រុម​ប្រឹក្សាភិបាល​នៃធនាគារ​កាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ​ក៏មានតួនាទីជា អគ្គនាយក​ក្រុមហ៊ុន​​វិនិយោគទុន​​អាណិក​ជន​កម្ពុជា (OCIC), ប្រធានសមាគម ខែ្មរ-ចិន និងជាពិសេសជា ប្រធាន​​សមាគម​អ្នក​សាងសង់​កម្ពុជាផងដែរ។ អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានគេស្គាល់ថា ជា​អ្នកវិនិយោគ និងអភិវឌ្ឍន៍ ដ៏មានឥទ្ធិពល​មួយរូប​នៅកម្ពុជា ដែលលោកមាន​បណ្ដាញទំនាក់ទំនង​ច្រើន​ជាមួយនឹង​វិនិយោគិន​ធំៗ​មកពីប្រទេសចិន។

ស្នាដៃដ៏ធំសម្បើម​របស់​​អ្នកឧកញ៉ា ពុង ឃាវសែ ដែលបាន និងកំពុង​តែដំណើរការ​សាងសង់ និងអភិវឌ្ឍទៅ​យ៉ាង​រលូន​នោះរួមមាន៖

- ទីក្រុងរណបកោះពេជ្រ ដែលកំពុង​ក្លាយជា​ទីក្រុង​ទំនើប​ និងមានការអភិវឌ្ឍ​ខ្លាំងក្លាជាងគេមួយ​របស់​កម្ពុជា

- ទីក្រុងរណប​ជ្រោយចង្វារដែលកំពុងដំណើរការក្រោមទុនវិនិយោគ ១.៦០០លានដុល្លារ

- ទីក្រុងរណប​កោះនរា ដែលមាន​តម្លៃទុន​វិនិយោគ​ប្រមាណ ២.៥០០ លាន​ដុល្លារ បច្ចុប្បន្ន កំពុង​ចាក់ដី និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ជាបណ្ដើរហើយ។

លើសពីនេះ គម្រោងធំៗចុងក្រោយគេបង្អស់ដែលយើងសង្កេតឃើញក្នុងពេលថ្មីៗនេះគឺ គម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល ជាមួយនឹងគម្រោងសិក្សាសាងសង់ផ្លូវអាកាសតម្លៃ ៤០០លានដុល្លារឆ្ពោះទៅ ព្រលានយន្តហោះថ្មីនេះតែម្តង។

ជាអ្នកវិនិយោគក្នុង​វិស័យសំណង់​​​អចលន​ទ្រព្យ អស់ពេល​ជាច្រើនឆ្នាំមក​ហើយ​ រួមមានមាន ការសាងសង់លំនៅដ្ឋាន អគារពាណិជ្ជកម្ម​ទំនើបៗ​ជាច្រើន​នៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ សម្រេចបាន​នូវគម្រោងចលនទ្រព្យ​ជាច្រើនរួមមាន៖ បុរី​ទន្លេ​បាសាក់ បុរី​ចម្ការមន បុរី​វរជន អូឡាំព្យាស៊ីធី នៅ​ជុំវិញ​ស្តាត​អូឡាំពិក សាន់វ៉េ ស៊ីធី ទួលគោក លំនៅឋាន​​ជា​ច្រើន​នៅ​​ជុំវិញ​ផ្សារ​ទំនើប​​រតនា​ផ្លាហ្សា និង​​ទល់​មុខ​ព្រលាន​យន្តហោះ​​អន្តរជាតិ​​ភ្នំពេញ អគារ​ផ្សារ​ទំនើប​សូរិយា សុវណ្ណា អគារខុនដូរ… និង​បុរី​លំនៅឋាន នៅ​តាម​​បណ្តា​ខេត្ត​​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និងខេត្ត​ព្រះសីហនុ ។ល។ និង ។ល។

. អ្នកឧកញ៉ា ភាព ហៀក ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Chip Mong Group

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ​បាន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​លើ​វិស័យអចលនទ្រព្យជាច្រើនដូចជា ការ​សាងសង់​​លំនៅ​ឋាន​ប្រណីតៗជា​ច្រើន​កន្លែង។ អ្វីដែល គេចាប់អារម្មណ៍​ខ្លាំងបំផុត គឺនៅឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន​យក្ស​របស់​កម្ពុជាមួយនេះ ក៏ទើបតែ​បាន​ទិញយក​ ប្រតិបត្តិការ​អាជីវកម្ម​ទាំងស្រុង​​របស់​ទីក្រុង​រណប​ហ្គ្រេនភ្នំពេញផងដែរ។ ​

ក្រៅតែពីគម្រោងលំនៅឋាន ក្រុមហ៊ុនយក្សមួយនេះក៏បាននិងកំពុងអភិវឌ្ឍនូវគម្រោងផ្សារទំនើបធំៗជាច្រើនផ្សេងទៀត ដោយក្នុងនោះ​ផ្សារទំនើប​ចំនួន ២ បានដំណើរការរួចហើយ គឺ ផ្សារជីបម៉ុងណូរ៉ូម៉ល និងផ្សារជីបម៉ុងបាក់ទូក។ ដោយឡែកគម្រោង​ផ្សារទំនើប​ធំៗចំនួន​ ៣ គម្រោង​ទៀតគ្រោង​នឹងបញ្ចប់ក្នុងពេលខាងមុខ។

ក្រៅតែ​ពីផ្សារទំនើប ក្រុមហ៊ុន ជីប ម៉ុង ក៏មាន​វិនិយោគ​លើ​សណ្ឋាគារប្រណីត​ ដែលមាន​យីហោដ៏ល្បី​ពីប្រទេសផងដែរ គឺ Hyatt Regency ដែលទើប​នឹងបើកដំណើរការ​ថ្មីៗនេះផងដែរ។

៣. អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លីយ៉ុងផាត់ (L.Y.P Group)

អ្នកឧកញ៉ា លី យ៉ុង ផាត់ត្រូវបាន​គេស្គាល់ថា ជាអ្នកពូកែវិយោគ​លើការសាងសង់ សណ្ឋាគារលំដាប់ផ្កាយនិង កន្លែងកំសាន្តធំៗជាច្រើនរួមមាន សណ្ឋាគារ​ផ្កាយ ៥ និង​កាស៊ីណូ ស្ថិត​នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ក្បែរ​ច្រក​ព្រំដែន​អន្តរជាតិ ចាំយាម, សណ្ឋាគារ​ភ្នំពេញ លំដាប់​ផ្កាយ​៤ និងសណ្ឋាគារ​ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅ​ភ្នំពញ, សណ្ឋាគារ និងកាស៊ីណូ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ, ក្លិប​វាយ​កូនហ្គោល សួនសត្វ សាហ្វារី វើល ភ្នំពេញ និងសាលសម្រាប់​ពិធីរៀបអាពាហ៍ពិពាហ៍ The Premier Centre សែនសុខជាដើម។

វិស័យ​អចលនទ្រព្យ​ផ្សេងទៀត អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏​ល្បីល្បាញ​​ខ្លាំង​ណាស់​ដែរ ដោយ​លោក​ឧកញ៉ា​បាន​វិនិយោគ​លើ​​ទីក្រុង​រណប ហ្គាឌិន ស៊ីធី។ ក្រៅពីនេះ លោកក៏មាន​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង តំបន់​សេដ្ឋកិច្ច​ពិសេស​ គិរីសាគរ​ កោះកុង ជាដើម។

ស្រប​ពេល​ដែល​ទីផ្សារ​​លំនៅដ្ឋាន​​កំពុង​មាន​​សក្តានុពល ក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប​ កាលពី​ពេល​​ថ្មីៗ​នេះ​ បាន​ចាប់ផ្តើម​​ចូល​មក​​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​លំនៅឋានតាមរយៈ​ការ​បោះទុន​ដើម្បី​វិនិយោគ​សាងសង់​បុរី​​មួយ​​មាន​ឈ្មោះ​ថា The Premier Land​។

. អ្នក​ឧកញ៉ា ហុង ពីវ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ពិភពថ្មី

អ្នកកញ៉ា ហុង ពីវ ត្រូវ​បាន​​​ប្រជាជន​​ទូទៅ​ស្គាល់​​លោក តាមរយៈ​ការ​វិនិយោគ​លើការ​សាងសង់​សំណង់ផ្ទះល្វែង នៃ​បុរី​ពិភព​​ថ្មី​​រាប់​សិប​គម្រោង ដែលគិតជា​ផ្ទះមានចំនួន រាប់​ម៉ឺន​​ខ្នង​ផ្ទះ នៅ​ក្នុង​រាជ​ធានី និង​ជាយ​ក្រុង​ភ្នំពេញ ដូចជា បុរីពិភពថ្មី ចំការដូង, បុរីពិភពថ្មីគួរស្រួវ, បុរីពិភពថ្មីក្រុងតាខ្មៅ, បុរីពិភពថ្មីឈូកវ៉ា, បុរីពិភពថ្មីសែនសុខ, បុរីពិភពថ្មីបឹងឈូក, បុរីពិភពថ្មីកំបូល និង ផ្លូវជាតិ​លេខ៣។ល។

អ្វីដែលគួរឲ្យកត់​សម្គាល់នោះឃើញថា រាល់គម្រោង​ដែលបុរីពិភពថ្មី​សាងសង់​ឡើង​ក្នុងតំបន់ណា រមែងប្រែក្លាយតំបន់​នោះ​ឲ្យមាន​សកម្មភាពអ៊ូអរ ប្រជាពលរដ្ឋ​ប្រមូលផ្តុំគ្នា​ទៅរស់នៅច្រើន ជាលក្ខណៈសហគមន៍។ ទីផ្សារ​បុរីលំនៅដ្ឋាន​របស់​មហាសេដ្ឋីរូបនេះ គឺផ្ដោត​លើ​ចំណែកទីផ្សារភាគច្រើន​អ្នកមានចំណូលមធ្យម។

. អ្នក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​វើលប៊ី្រដ​ គ្រុប

អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបាន​គេស្គាល់ច្បាស់​ ជាអ្នកអភិវឌ្ឍ​ដ៏លេចធ្លោរមួយរូប លើការ​សាងសង់​អគារខ្ពស់ៗ​នៅរាជធានីភ្នំពេញ ដូចជា​អគារ The Bridge កម្ពស់​ ៤៥ជាន់ ដែលបច្ចុប្បន្ន​កំពុងបើក​ដំណើរការ​យ៉ាងសកម្ម ខណៈដែល​អគារ​ The Peak កម្ពស់  ៥៥ជាន់ កំពុង​បន្ដការសាងសង់​យ៉ាង​មមាញឹក​ និងគ្រោងបញ្ចប់​ឆាប់ៗនេះ ដែលអគារទាំងពីរនេះ គឺស្ថិត​នៅក្បែរគ្នាតែម្ដង​នៅជាប់នឹង​ទីក្រុងរណប​កោះពេជ្រ។

​ក្រៅតែពីការ​អភិវឌ្ឍ​អគារខ្ពស់ៗ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏មាន​ការអភិវឌ្ឍ​​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry  និងគម្រោង​ទីក្រុងរណប​សិរីមង្គល ដោយក្នុងនោះ ក៏មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​មានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម ពិសេស​គឺមន្ត្រីរាជការ​តែម្ដង។ គម្រោងលំនៅឋាន លំនៅឋាន​ទីក្រុងរណប​សេរីមង្គល ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២១ ភូមិ​កោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល​ ក្បែរព្រលានយន្តហោះភ្នំពេញថ្មី។

អ្នកឧកញ៉ា សៀ ឫទ្ធី ក៏មានអភិវឌ្ឍ​គម្រោងលំនៅឋាន​បែប​ប្រណិត​ផងដែរ ដែលមានឈ្មោះថា The Palm មានទីតាំស្ថិត​នៅតាម​បណ្តោយផ្លូវជាតិលេខ១។

បើ​យើង​និយាយ​​ពីក្រុមហ៊ុន​​បុត្រ​សម្ព័ន្ធ ​ដែល​មាន​​នៅ​ក្រោម វើលប្រ៊ីដ គ្រុប របស់អ្នកឧកញ៉ា សៀ ឫទ្ធី  សរុបមាន​​​ជាង ៣០​ក្រុមហ៊ុន​​ឯណោះ ដែលមកពី​វិស័យ​រួមទាំង អចលនទ្រព្យ ហិរញ្ញវត្ថុ ហាងបញ្ចាំ និងដឹកជញ្ជូន។

សូមបញ្ជាក់ដែរថា នេះមិនមែន​ជាការវាយតម្លៃ ឬចាត់ថ្នាក់នោះទេ អ្វីដែល Cambonomist បានរៀបរាងឡើង គឺចង់ឲ្យប្រិយមិត្ត​បានស្គាល់  ពីតួអង្គ​សំខាន់ៗ ​ដែល​បាននិងកំពុង​​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​​សំណង់​ ​និង​អចលន​ទ្រព្យនៅកម្ពុជា​តែប៉ុណ្ណោះ។ សូម​ប្រិយមិត្ត​ រង់ចាំតាមដាន​នូវអត្ថ​បទ​​ភាគទី២ ដែល​​ផ្សាយជូន​ក្នុងពេល​ឆាប់ៗនេះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាកទាយមើល៍ តើ ឌីជេ ណាណា និង វី យ៉ារ៉ូ ជ្រើសតាំងអ្នកណា​ជា​«ពលរដ្ឋគំរូ»​?

ព័ត៌មាន
កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៖ បុគ្គលដែលមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូប គឺឌីជេ ណាណា និងពិធីករទូរទស្សន៍គឺលោក វី យ៉ារ៉ូ កំពុងចូលរួ…

ក្រុមហ៊ុន CPL ដាក់ឲ្យដំណើរការសេវារៀបចំឯកសារផ្លូវច្បាប់សម្រាប់អចលនវត្ថុ

ព័ត៌មាន
ស៊ីភីអែល (CPL) ដែលជាក្រុមហ៊ុនអចលនវត្ថុឈានមុខគេនៅកម្ពុជា នៅដើមឆ្នាំ២០២១នេះបានសម្រេចដាក់ឱ្យដំណើរការសេវារៀបចំឯកសារផ្លូវច្បាប់ សម្រាប់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ