កំពូលធនាគារទាំង ១០ ក្នុងលោក

ធនាគារខ្នាតយក្សទាំង ១០ ក្នុងលោកឆ្នាំ២០១៩, ចិននៅតែឈរកំពូលតារាង


ស្ថាប័ន The Banker បានបញ្ចេញរបាយការណ៍របស់ខ្លួនមួយ អំពីបញ្ជីឈ្មោះធនាគារធំបំផុតក្នុងលោក ទាំង១០។ ក្នុងនោះ ធនាគាររបស់ចិន នៅតែឈរលំដាប់លេខមួយ នាំមុខធនាគាររបស់ប្រទេសផ្សេងទៀត។ ប៉ុន្ដែ បើមើលទៅលើចំនួនធនាគារដែលជាប់ក្នុងបញ្ចីនេះ ឃើញថា ធនាគារអាមេរិក និងចិន គឺមានចំនួនស្មើគ្នា គឺ៤ ទល់នឹង ៤ ខណៈដែលនៅសល់ប៉ុន្មាន គឺជាធនាគារមកពីប្រទេសផ្សេងៗទៀត។
ធនាគារ ICBC របស់ចិន (រូបភាព៖https://sputniknews.com)
ដោយ

ជារៀងរាល់ឆ្នាំ ស្ថាប័ន The Banker តែងតែ​ចងក្រង​នូវរបាយការណ៍ អំពីបញ្ជីឈ្មោះ​ធនាគារធំ​បំផុត​ក្នុងពិភពលោក។ ស្ថាប័ននេះ បាន​បាន​រួមបញ្ចូល​ធនាគារ​រហូតដល់ ១.០០០ ធនាគារ​នៅ​ទូទាំង​ពិភពលោក​ ដោយមានការ​វាយតម្លៃ​ផ្អែកទៅលើ​ទំហំ​ដើមទុន ដែលជាការ​វាស់ស្ទង់​នូវ​សុខភាព​រហិរញ្ញវត្ថុ​របស់​ធនាគារ​នីមួយៗ។

នៅក្នុង​បញ្ជីឈ្មោះ​ធនាគារធំៗទាំង១០នោះ មាន​៤ ធនាគារ​គឺជាធនាគារអាមេរិក និង​៤ទៀត​ជាធនាគារចិន ខណៈដែល​មាន ១ ជាធនាគារ​ចក្រភពអង់គ្លេស និងមួយទៀត ជាធនាគារជប៉ុន។

ទោះយ៉ាងណា ស្ថាប័ន The Banker បានគូសបញ្ជាក់ថា ខណៈដែល​ធនាគារចិន ជាប់ជា​កំពូលធនាគារ​ធំ​ជាងគេ​បំផុត​ក្នុងលោក​ក៏ពិតមែន ប៉ុន្ដែ ធនាគារអាមេរិក ​គឺមានការប្រើ​ប្រាស់ទ្រព្យសកម្ម​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​ជាងធនាគារចិន។ 

ខាងក្រោមនេះ ជាឈ្មោះធនាគារ​ធំៗបំផុតទាំង​១០ របស់ពិភពលោក ប្រចាំឆ្នាំ២០១៩ ជាមួយនឹង​ទំហំដើម​ទុន៖

១០, ធនាគារ Mitsubishi UFJ របស់ជប៉ុន មានដើមទុនសរុប ១៤៦ ពាន់លានដុល្លារ​អាមេរិក

ធនាគារ Mitsubishi UFJ របស់ជប៉ុន (Business Insider)

៩. ធនាគារ HSBC Holdings របស់​ចក្រភព​អង់គ្លេស​ មានដើមទុន​សរុប ១៤៧ ពាន់លាន​ដុល្លារ​អាមេរិក

ធនាគារ HSBC Holdings របស់ចក្រភពអង់គ្លេស (Business Insider)

 ៨,ធនាគារ Citigroup របស់អាមេរិក មានដើមទុន​សរុប ១៥៨ ពាន់លានដុល្លារ​អាមេរិក

ធនាគារ Citigroup របស់អាមេរិក (Business Insider)

៧, ធនាគារ Wells Fargo របស់អាមេរិក មានដើមទុន​សរុប ១៦៨ ពាន់លានដុល្លារ​អាមេរិក  

ធនាគារ Wells Fargo របស់អាមេរិក (Business Insider)

៦,.ធនាគារ Bank of America របស់អាមេរិក មានដើមទុនសរុប ១៨៩ ពាន់លាន​ដុល្លារអាមេរិក

ធនាគារ Bank of America របស់អាមេរិក (Business Insider)

៥,.ធនាគារ JPMorgan Chase របស់អាមេរិក មានដើមទុនសរុប ២០៩ ពាន់លាន​ដុល្លារអាមេរិក

ធនាគារ JPMorgan Chase របស់អាមេរិក (dealbook.nytimes.com)

៤,.ធនាគារ Bank of China របស់ចិន មានដើមទុនសរុប ២៣០ ពាន់លាន​ដុល្លារ​អាមេរិក

ធនាគារ Bank of China របស់ចិន (www.caixinglobal.com)

៣, ធនាគារ. Agricultural Bank of China របស់ចិន មានដើមទុនសរុប ២៤៣ ពាន់លាន​ដុល្លារអាមេរិក

ធនាគារ. Agricultural Bank of China របស់ចិន (fortune.com)

២,.ធនាគារ China Construction Bank របស់ចិន មានដើមទុនសរុប ២៨៧ ពាន់លាន​ដុល្លារអាមេរិក

ធនាគារ China Construction Bank របស់ចិន (www.pakistanpoint.com)

១,.ធនាគារ ICBC របស់ចិន មានដើមទុនសរុប ៣៣៨ ពាន់លាន​ដុល្លារអាមេរិក

ធនាគារ ICBC របស់ចិន (Business Insider)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្រាវជ្រាវថ្មី៖ ប្រទេសអាស៊ាន៥ ដែលរងផលប៉ះពាល់ខ្លាំង ពីសង្គ្រាមពាណិជ្ជកម្ម

ព័ត៌មាន
ការស្រាវជ្រាវថ្មីមួយ របស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានរកឃើញថា តាំងពីមានសង្គ្រាមពាណិជ្ជកម្មបានអូសបន្លាយមកទល់នឹងពេលនេះ មានប្រទេសចំនួន…

ចិន, អូស្រ្តាលី ជា​ទីផ្សារ​ធំ​សម្រាប់​អង្ករ​កម្ពុជា​បន្ទាប់​ពី​ការ​យក​ពន្ធ​នៅ​អឺរ៉ុប

ព័ត៌មាន
ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយ:ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ហើយ​ប្រទេស​អូស្រ្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ