ក្រុមហ៊ុនបង់ពន្ធច្រើនជាងគេ

អគ្គនាយកដ្ឋានពន្ធដារបង្ហាញឈ្មោះក្រុមហ៊ុនធំៗចំនួន ៣០ ដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០


បើទោះបីជាឆ្នាំ២០២០ មានការជួបប្រទះនៅការរាតត្បាតនៃមេរោគកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែអគ្គនាយកដ្ឋានពន្ធដារនៅតែរក្សាបានការប្រមូលចំណូលជាមួយកំណើនវិជ្ជមាន។ ក្នុងនោះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុន និងសហគ្រាសធំៗចំនួន៣០ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០ កន្លងទៅនេះ ក្នុងនោះ មានភាគច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ, ឧស្សាហកម្មផលិតភេសជ្ជ និងទូរគមនាគមន៍ជាដើម។
ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ (រូបភាព៖ ហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ពន្ធដារ)
ដោយ

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​កូ​វី​ដ​-១៩​នេះ ថ្វី​ត្បិត​តែ​មាន​វិស័យ​មួយ​ចំនួន​ធំ​បាន​រង​ផល​ប៉ះពាល់​ក៏​ពិតមែន ប៉ុន្តែ​មាន​អាជីវកម្ម​ខ្លះ​ទៀត បាន​ប្រែក្លាយ​ពី​វិបត្តិ​ឲ្យ​មក​ជា​ឱកាស​វិញ ។ ឯកឧត្តម​បញ្ជាក់​ថា មាន​ក្រុមហ៊ុន និង​សហគ្រាស​ធំ​ៗ​ចំនួន​៣០ ដែល​បាន​បង់ពន្ធ​ចូល​រដ្ឋ​ច្រើន​ជាងគេ នៅ​អំឡុង​ពេល​ផ្ទុះ​ឡើង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ​។

បាទ​ចង់​ដឹង​ថា​តើ​ក្រុមហ៊ុន​ទាំង​៣០​នោះ មាន​ក្រុមហ៊ុន​ណាខ្លះ? ឥឡូវនេះ សូម​ទស្សនា​ប្រសាសន៍​របស់​ឯកឧត្តម គង់ វិបុល​ដូច​តទៅ​៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយផលិតបានវ៉ាក់សាំងកូវីដ-១៩ដោយខ្លួនឯងវៀតណាមបានចាក់សាកល្បងលើមនុស្សជាលើកទី២

ព័ត៌មាន
ស្ងាត់ៗប្រទេសក្បែរខាងរបស់កម្ពុជាយើង គឺវៀតណាមបានសង្ងំផលិតបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២ប្រភេទដោយខ្លួនឯងកាលពីឆ្នាំ២០២០ ថែមទាំងបានធ្វ…

ផលប៉ះពាល់សេដ្ឋកិច្ចរបស់ហ្វីលីពីនពីការបិទចាក់សោរប្រទេសរយៈពេលវែង

ព័ត៌មាន
នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ បានផ្ទុះរាលដាលខ្លាំង បានបង្ខំឲ្យបណ្ដាប្រទេសជាច្រើនបានជ្រើសយកវិធីសាស្ត្រចាក់សោរបិទប្រទេស ដើម្បីទប់ស្កាត់ការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ