ធនាគារអេស៊ីលីដា

បណ្ឌិត អ៊ិន ចាន់នី ផ្ដល់គំនិត ២​ចំណុច​ដើម្បីក្លាយ​ជា​សហគ្រិន​ជោគជ័យ


លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា គឺជាសហគ្រិនជើងចាស់ និងមានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញក្នុងវិស័យធនាគារនៅកម្ពុជា។ លោកត្រូវបានមហាជនចាត់ទុកថា ជាអ្នកវិនិយោគជនជាតិខ្មែរ ដែលបានបោះជំហានរីកចម្រើនជាបន្តបន្ទាប់។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា

ក្នុងបទសម្ភាសខ្លីមួយជាមួយសារព័ត៌មានខេមបូណូមីស លោកបណ្ឌិត អ៊ិន ចាន់នី បានបង្ហើបគន្លឹះសំខាន់ចំនួន២ ដើម្បីក្លាយខ្លួនជាសហគ្រិនជោគជ័យ។ តើមានអ្វីខ្លះ?  

  1. លោកជាមនុស្សចូលចិត្តស្តាប់ និងផ្តល់តម្លៃខ្ពស់លើអ្នកឲ្យយោបល់។ ទោះបីយោបល់នោះខុសឬត្រូវ លោកមិនទាន់វិនិច្ឆ័យនោះទេ ប៉ុន្ដែ លោកស្ដាប់សិន ហើយយកទៅគិតពិចារណា ប្រសិនបើគំនិតត្រឹមត្រូវ លោកនឹងធ្វើតាម ប៉ុន្ដែ បើគំនិតនោះមិនត្រឹមត្រូវ លោកនឹងពន្យល់ទៅអ្នកផ្តល់យោបល់នោះវិញ។ ស្តាប់ត្រូវ គិតត្រូវ និងអនុវត្តន៍ត្រូវ គឺជាគន្លឹះដែលលោកបណ្ឌិត អ៊ិន ចាន់នី តែប្រកាន់ខ្ជាប់ ដែលធ្វើឲ្យលោកក្លាយជាសហគ្រិនដ៏ឆ្នើមម្នាក់នៅកម្ពុជា។
  2. លោកហ៊ានប្រថុយ ពីព្រោះ រាល់ការប្រឡូកក្នុងមុខជំនួញ តែងតែមានហានិភ័យ។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «គន្លឹះសំខាន់ គឺហ៊ានប្រថុយ ប៉ុន្ដែ ការប្រថុយប្រថាន គឺត្រូវសិក្សាពីបរិស្ថានរបស់វាឲ្យច្បាស់ មិនមែនមិនទាន់យល់ពីទីផ្សារ ហើយចេះតែហ៊ានប្រថុយនោះទេ។ ដូច្នេះ ត្រូវស្វែងយល់ពីបរិស្ថាន និងសម្រេចចិត្តវិនិយោគ»។  

លោកបាន​រំឭក​ថា ការបោះទុន១០លានដុល្លារសហរដ្ឋអាមេរិកវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះ កាលណោះ​ រងទណ្ឌកម្មសេដ្ឋកិច្ច និងទើបតែមានការដកទណ្ឌកម្មលើវិស័យខ្លះពីសហគមន៍អន្តរជាតិ គឺជាការប្រថុយប្រថានមួយរបស់ធនាគារអេស៊ីលីដា។ ប៉ុន្ដែ ដោយបានសិក្សាច្បាស់លាស់ពីបរិស្ថានច្បាប់ នយោបាយ និន្នាការ និងទីផ្សារនៅទីនោះ ទើបធនាគារអេស៊ីលីដាអាចឈរជើងនៅមីយ៉ាន់ម៉ាបានរហូតមកដល់បច្ចុប្បន្ន ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹងទេថា យីហោ Franchise បរទេស នៅវៀតណាម បច្ចុប្បន្ន មានប៉ុន្មាន?

ព័ត៌មាន
អាជីវកម្មទិញលក់សិទ្ធិធ្វើអាជីវកម្មបន្ត ឬហៅថា Franchise បាននិងកំពុងមានការរីកសាយនៅប្រទេសវៀតណាមច្រើនគួឲ្យកត់សម្គាល់។ គិតតាំងពីឆ្នាំ២០០៧ រ…

«សេដ្ឋកិច្ចឌីជីថល» នឹងត្រូវលើកមកពិភាក្សានៅថ្ងៃ១១ ខែសីហា

ព័ត៌មាន
កម្មវិធី WeStartup នឹងរៀបចំសិក្ខាសាលាមួយស្តីអំពី STARTUP TALKនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨ ដល់១១ព្រឹក នៅសាកលវិទ្យាល័យប៊ែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ