មហាសេដ្ឋី​អចលនទ្រព្យ

ឧកញ៉ា​ទាំង៥​រូប​នេះ​ជា​សេដ្ឋី​អចលន​ទ្រព្យ​ដ៏​លេច​ធ្លោ​បំផុត​នៅ​កម្ពុជា​


នេះ​មិន​មែន​ជា​ការ​វាយ​តម្លៃ ឬ​ចាត់​ចំណាត់​ថ្នាក់​នរណា​ម្នាក់​ដែល​វិនិយោគ​ទុន​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ច្រើន​ជាង​គេ​នោះ​ទេ ប៉ុន្តែ ជា​ការ​ស្រាវជ្រាវ​របស់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស។ តាម​ការ​​សាកសួរ​លម្អិត​ជាមួយ​នឹង​ក្រុមហ៊ុន​អចលន​ទ្រព្យ​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​ស្រុក យើង​​កត់​សម្គាល់​ឃើញ​មហាសេដ្ឋី​ទាំង​នេះ ជា​​តួអង្គ​សំខាន់ៗ​ដែល​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ រាប់​រយ រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។
មហាសេដ្ឋី​ទាំង​នេះ ជា​អ្នក​វិនិយោគ​លេច​ធ្លោ​ជាង​គេ​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា
ដោយ

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​សេដ្ឋី​អចលន​ទ្រព្យ និង​ជា​អ្នក​អភិវឌ្ឍ​សាងសង់​ល្បីៗ ដែល​បាន​វិនិយោគ​ទៅ​លើ​គម្រោង​លំនៅឋាន​និង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ​ជា​ច្រើន​នៅ​កម្ពុជា៖

១ អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ធនាគារ​កាណាឌីយ៉ា

ជា​អ្នក​វិនិយោគ​លំនៅឋាន​ដ៏​មាន​ឥទ្ធិពល និង​រឹង​មាំ​នៅ​ក្នុង​ពិភព​ជំនួញ​សាងសង់​ផ្ទះ​សម្បែង អគារ​ពាណិជ្ជកម្ម​ទំនើបៗ​ជា​ច្រើន​នៅ​កម្ពុជា ដែល​មហាជន​ដាក់​រហស្សនាម​ក្រៅ​ផ្លូវការ​ឲ្យ​លោក​ថា ជា​តារា​ជំនួញ អាត់កឺ នៅ​កម្ពុជា។ 

អ្នក​ឧកញ៉ា ពុង ឃាវសែ បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​លើ​គម្រោង​បុរី​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដូចជា បុរី ទន្លេបាសាក់ បុរី​ចម្ការ​មន ទីក្រុង​រណប​កោះពេជ្រ អូឡាំព្យាស៊ីធី នៅ​ជុំវិញ​ស្តាតអូឡាំពិក ទីក្រុង​រណប​ជ្រោយ​ចង្វារ លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អគារ​ផ្សារ​ទំនើប អគារ​ខុនដូរ…និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ ។ល។ និង ។ល។ 

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កាណាឌីយ៉ា។

តាមរយៈ​ការ​អភិវឌ្ឍ​បុរី​លំនៅឋាន​នេះ គឺ​លោក​ឧកញ៉ា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​លើក​ស្ទួយ​មុខ​មាត់​សម្រស់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើន។

២ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​វើលប៊ី្រដ​គ្រុប

រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ឧកញ៉ា សៀ ឫទ្ធីហាក់បី​ដូចជា​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រទាប់​មហាជន ទាំង​ជាតិ និង​អន្តរជាតិ។ ល្បីល្បាញ​ដោយសារ​តែ​ពាណិជ្ជករ​ខ្មែរ​រូប​នេះ​បាន​បង្កើត​គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ​ធំៗ​ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

គម្រោង​ទាំង​នោះ រួមមាន អគារ​ពាណិជ្ជ​កម្ម​និង​អគារ​ស្នាក់នៅ​រួម The Bridge ដែល​មាន​កម្ពស់ ៤៥​ជាន់ វិនិយោគ​ក្នុង​ទឹក​ប្រាក់ ៣០០​លាន​ដុល្លារ​ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៨ ព្រមទាំង​គម្រោង​វិនិយោគ​សំណង់​អគារ​ធំៗ​ជា​បន្ត​បន្ទាប់ ដូចជា អគារ​ពាណិជ្ជកម្ម សណ្ឋាគារ និង​អគារ​ស្នាក់​នៅរួម ដែល​មាន​ឈ្មោះ​ថា The Peak  និង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry និង សំណង់​អគារ អឹផាតមិន ជាច្រើន​ទៀត។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge International។ (រូបភាព​៖ ហេង ភារម្យ)

រឹតតែ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ឧកញ៉ា សៀ ឫទ្ធី ល្បីល្បាញ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គម្រោង​សាង​សង់​លំនៅ​ឋាន​សាធារណៈ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​លក់​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ ពិសេស​បុគ្គលិក មន្ត្រី​រាជការ​ខ្មែរ ក្នុង​តម្លៃ​ទាប​និង​មធ្យម។ 

បច្ចុប្បន្ន ឧកញ៉ា សៀ ឫទ្ធី មាន​ក្រុមហ៊ុន​ជាង ៣០។ តាមរយៈ​ការ​អភិវឌ្ឍ​បុរី​លំនៅឋាន​នេះ គឺ លោក​ឧកញ៉ា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង ​លើក​ស្ទួយ​មុខមាត់​សម្រស់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើន។

៣. លោក​ឧកញ៉ា ថៃ ជាហួត ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ប៉េង​ហួត គ្រុប

លោក​ឧកញ៉ា ថៃ ជាហួត ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ប៉េងហួត គ្រុប។ (រូបភាព៖ ក្រុមហ៊ុន ប៉េងហួត គ្រុប)

បើនិយាយ​ពី​បុគ្គល​ឈ្មោះ ឧកញ៉ា ថៃ ជា​ហួត មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ស្គាល់​មុខ លោក​ឧកញ៉ា​ចិត្ត​មុត គិត​ល្អិតល្អន់ មើល​ឃើញ​ពី​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បុរី​លំនៅឋាន​នៅ​កម្ពុជា​រូបនេះ​ទេ។ ប៉ុន្តែ បើ​និយាយ​ពី​ក្រុមហ៊ុន​ ប៉េងហួត ឬ បុរី ប៉េង ហួត ៗ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​ជា​ទូទៅ​ថា ជា​អ្នក​អភិវឌ្ឍ​លំនៅឋាន​ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ​ល្អ​បំផុត​នេះ ដោយសារមាន​ការ​វាយ​តម្លៃ​ដោយ​ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​មក​ពី​ប្រទេស​សិង្ហ​បុរី​និង​ថៃ។ 

ក្រុមហ៊ុន​នេះ​បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​លើ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ឋាន ប៉េង ហួត រាប់​សិប​គម្រោង​ រាប់ម៉ឺន​ខ្នង​ផ្ទះ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ជាយ​រាជ​ធានី​ភ្នំពេញ។ 

តាមរយៈ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ឋាន​នេះ គឺ​លោក​ឧកញ៉ា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​លើក​ស្ទួយ​មុខ​មាត់​សម្រស់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើន។ 

៤. លោក​ឧកញ៉ា ហុង ពីវ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ពិភពថ្មី

លោក​ឧកញ៉ា ហុង ពីវ ប្រធាន​ក្រុមហ៊ុន​ ពិភព​ថ្មី។

នៅក្នុង​រយៈ​ពេល២​-៣​ឆ្នាំ​ចុង​ក្រោយ​កន្លង​មក​នេះ កេរ្តិ៍​ឈ្មោះ​ឧកញ៉ា ហុង ពីវ ហាក់បី​ដូចជា​ឡើង​កូដ​យ៉ាង​ខ្ពស់​ត្រដែត វ៉ា​ដាច់​ឧកញ៉ា​ផ្សេងៗ​ទៀត តាមរយៈ​ការ​ផ្តល់​ជំនួយ​សប្បុរស​ធម៌​ឥត​សំចៃ​ដៃ ​រាប់​លាន​ដុល្លារ​អាមេរិក ទៅ​ដល់​កាក​បាទ​ក្រហម​កម្ពុជា និង​មន្ទីរ​ពេទ្យ​គន្ធា​បុប្ជា និង​ជំនួយ​សប្បុរស​ធម៌​ផ្សេងៗ​ជា​ច្រើន​ទៀត។ រហូត​ដល់​ប្រជាជន​មួយ​ចំនួន​ដាក់​រហស្សនាម​ក្រៅ​ផ្លូវការ​ថា ជា​ឧកញ៉ា ចិត្តធម៌។ 

ឧកញ៉ា ហុង ពីវ ត្រូវ​បាន​ប្រជាជន​ទូទៅ​ស្គាល់​លោក តាមរយៈ​ការ​វិនិយោគ​សាងសង់​បុរី​ពិភព​ថ្មី​រាប់​សិប​គម្រោង រាប់​ម៉ឺន​ខ្នង​ផ្ទះ នៅ​ក្នុង​រាជ​ធានី និង​ជាយ​ក្រុង​ភ្នំពេញ។ តាមរយៈ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ឋាន​នេះ គឺ លោក​ឧកញ៉ា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​លើក​ស្ទួយ​មុខ​មាត់​សម្រស់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើន។

៥. លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប

មុន​នឹង​ក្លាយ​ជា​អភិវឌ្ឍន៍​សាងសង់​បុរី​លំនៅដ្ឋាន​ដ៏​ល្បី​ល្បាញ និង​ពេញ​និយម ជាមួយ​នឹង​គេ​លោក​ឧកញ៉ា លី ហួរ ជា​ពាណិជ្ជករ​ប្តូរ​ប្រាក់​និង​ជួញដូរ​មាស ដែល​កើត​ចេញ​ពី​ដើម​ទុន​លក់​ជ្រូក១​ក្បាល ២​ជី​មាស។ 

លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមហ៊ុន​ លី ហួរ គ្រុប។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ លោក​ឧកញ៉ា​បាន​ផ្លាស់ប្តូរ​មុខ​មាត់​កាន់​តែ​ល្បី​ល្បាញ ដោយសារ​តែ​លោក​បាន​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ប្រណីតៗ ជា​ច្រើន​គម្រោង នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​មាន​ឈ្មោះ​ថា បុរី​វិមាន​ភ្នំពេញ។ 

តាមរយៈ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ឋាន​នេះ គឺ​លោក​ឧកញ៉ា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​លើក​ស្ទួយ​មុខ​មាត់​សម្រស់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើន។

ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ឧកញ៉ា លី ហួរ ត្រូវ​បាន​មហាជន​ទូទៅ​រាប់​ចាត់​ទុក​ថា ជា​ពាណិជ្ជករ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​មុខ​ជំនួញ។ ជា​បុគ្គល​គំរូ​ម្នាក់​សម្រាប់​សហគ្រិន​ក្មេងៗ​ជំនាន់​ក្រោយ​គួរ​រៀន​សូត្រ និង​អនុវត្ត​តាម។ ហើយ​ជា​បុគ្គល​ដែល​មាន​ការ​តាំង​​ចិត្ត​ខ្ពស់​ក្នុង​ការ​សម្រេច​គោលដៅ​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ។

សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស នឹង​ធ្វើការ​ស្រាវជ្រាវ​លើក​យក​នរណា​ខ្លះ​ជា​សេដ្ឋី​អចលន​ទ្រព្យ​ដ៏​លេច​ធ្លោ​បំ​ផុត​នៅ​កម្ពុជា នៅ​លេខ​ក្រោយៗ​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគ​ទុន​វិស័យ​សំណង់​​ដើម​ឆ្នាំ​នេះ នៅតែ​​បន្ត​កើន​ឡើង

ព័ត៌មាន
ថ្មីៗ​នេះ របាយការណ៍​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក បាន​ព្យាករណ៍​ថា វិស័យ​សំណង់​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ន…

មួយឆ្នាំៗ កម្ពុជា​នាំចូល​សាច់​សត្វ​ប៉ុន្មាន​ម៉ឺន​តោន​ពី​ប្រទេស​ជិត​ខាង?

ព័ត៌មាន
ប្រទេស​កម្ពុជាជា​ប្រទេស​កសិកម្ម ដាំដុះ​អ្វី​ក៏បាន ចិញ្ចឹម​សត្វ​អ្វី​ក៏​បាន ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​នាំ​ចូល​សាច់​សត្វ​ច្រើន​ម្ល៉េះ​មក​ពី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ