ក្រុមហ៊ុនយក្សតូយ៉ូតា

ក្រុមហ៊ុនយក្សតូយ៉ូតា ប្រកាសកាត់បន្ថយផលិតកម្មរថយន្ដ៤០% នៃផែនការ


ក្រុមហ៊ុនខ្នាតយក្សផលិតរថយន្ដរបស់ជប៉ុនតូយ៉ូតា នឹងកាត់បន្ថយផលិតកម្មរថយន្ដជាសកលរបស់ខ្លួនសម្រាប់ខែកញ្ញា ប្រមាណ៤០% នៃផែនការរបស់ខ្លួនដែលបានគ្រោងទុក។ តាមការអះអាងរបស់ក្រុមហ៊ុន ការកាត់បន្ថយការផលិតរថយន្ដ ៤០ភាគរយនេះ គឺដោយសារតែក្រុមហ៊ុនកំពុងជួបបញ្ហាខ្វះខាតបន្ទះឈីបសម្រាប់ការផលិត គួបផ្សំនឹងបញ្ហាឆ្លងរីករាលដាលកូវីដ១៩ កំពុងកើនឡើងខ្លាំងនៅទូទាំងសកលោក។
ក្រុមហ៊ុនខ្នាតយក្សផលិតរថយន្ដរបស់ជប៉ុនតូយ៉ូតា
ដោយ

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ក្រុមហ៊ុន​ផលិត​រថយន្ដ​ដ៏​ធំ​របស់​ពិភពលោក​តូ​យ៉ូ​តា គឺ​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មាន​ប្រៀប​ជាង​គូប្រជែង​របស់​ខ្លួន​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​ផលិត​រថយន្ដ ដោយសារ​តែ​ក្រុមហ៊ុន​នេះ មាន​បង្កើត​ឃ្លាំង​ស្តុក​បន្ទះ​ឈី​ប​ធំ​ជាងគេ​មួយ ដែល​ស្ថិត​ក្រោម​ផែនការអាជីវកម្ម​របស់​ខ្លួន​។ ប៉ុន្ដែ ដោយសារ​តែ​បញ្ហា​ឆ្លង​រាតត្បាត​កូ​វី​ដ​-១៩​កើន​ឡើងជា​ថ្មី​នៅ​ទូ​ទាំង​តំបន់​អាស៊ី បាន​ធ្វើ​ឲ្យ​ការ​ផលិត​ឧបករណ៍​គ្រឿង​អេ​ឡិច​ត្រូ​និក​មួយ​នេះ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

នាយក​ក្រុមហ៊ុន​តូ​យ៉ូ​តា បាន​និយាយ​ថា គម្រោង​កាត់​បន្ថយ​ការ​ផលិត​នៅ​ខែកញ្ញា គឺ​មាន​រួម​បញ្ចូល​នូវ​រោងចក្រ​ចំនួន​១៥​កន្លែង​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​ផ្សេង​ៗ​ទៀត ហើយ​ការ​កាត់​បន្ថយ ផលិតកម្ម​ជាស​កល​នេះ គឺ​ក្នុង​មួយ​ខែ​ក្រុមហ៊ុន​នឹង​បន្ថយ​ការ​ផលិត​ប្រមាណ ៣៦​ម៉ឺន​គ្រឿង​។

ភាគហ៊ុន​ក្រុមហ៊ុន​តូ​យ៉ូ​តា ក៏​បាន​ធ្លាក់​ចុះ ៤,៤% ផង​ដែរ​ក្រោយ​ពី​បង្ហាញ​ពី​ផែនការ​កាត់​បន្ថយ​ផលិតកម្ម​សកល​នេះ ដែល​វា​គឺជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ថ្ងៃ​ខ្លាំង​ជាងគេ​បំផុត​គិត​តាំងពី​ចុងឆ្នាំ​២០១៨​មក​។

ក្រុមហ៊ុន​តូ​យ៉ូ​តា បាន​បញ្ជាក់​នៅ​ក្នុង​ខែសីហា​នេះ​ថា ខ្លួន​កំពុង​ប្រឈម​នឹង​ភាព​មិន​អាច​ព្យាករ​ទុក​មុន​បាន​ទាក់ទង​នឹង​បរិយាកាស​អាជីវកម្ម ដោយសារ​តែ​កូ​វី​ដ​-១៩​នៅ​បន្ដ​រីក​រាលដាល​ឆ្លង​ថ្មី​ៗ​កាន់តែ​ច្រើន​ឡើង នៅ​ក្នុង​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន គួប​ផ្សំ​នឹង​បញ្ហា​កង្វះ​បន្ទះ​ឈី​ប និង​តម្លៃ​វត្ថុធាតុដើម​ក៏​ឡើងថ្លៃ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នៅ​រយៈពេល​កន្លង​មកនេះ ក៏​មាន​រោងចក្រ​មួយ​ចំនួន​របស់​តូ​យ៉ូ​តា ត្រូវ​បាន​បិទទ្វារ​ផ្អាក​ដំណើរការ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩​។ តួយ៉ាង​នៅ​រយៈពេល​ជិត​១​ខែ​មកនេះ មាន​រោងចក្រ​តូ​យ៉ូ​តា​ខ្លះ​នៅ​ជប៉ុន​បាន​ផ្អាក​ប្រតិបត្តិការ​។ ក្រៅពី​នេះ រោងចក្រ​តូ​យ៉ូ​តា​នៅ​ប្រទេស​ចិន​នៅ​ក្នុង​ខែសីហា​នេះ ក៏​បាន​ផ្អាក​ប្រតិបត្តិការ​ដែរ ខណៈ​ដែល​កាលពី​ខែ​មុន រោងចក្រ​របស់​ក្រុមហ៊ុន​យក្ស​ជប៉ុន​មួយ​នេះ ចំនួន​៣​កន្លែង ដែល​មាននៅ​ក្នុង​ប្រទេស​ថៃ ក៏​ត្រូវ​បាន​បិទ​បណ្ដោះអាសន្ន​ផង​ដែរ​។ ការ​បិទទ្វារ​រោងចក្រ​ទាំងនេះ គឺ​បណ្ដាល​មក​ពី​បញ្ហា​ខ្វះ​គ្រឿង​បង្គុំ​សម្រាប់​ការ​ផលិត និង​រង​នូវ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩​របស់​អាជ្ញាធរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅពិភពលោកដាំក្បាលចុះ៦ថ្ងៃជាប់គ្នា តើមកពីមូលហេតុអ្វី?

ព័ត៌មាន
តម្លៃប្រេងឆៅបានដាំក្បាលចុះមកអស់រយៈពេល៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលវាគឺជាការធ្លាក់ចុះក្នុងរយៈពេលយូរបំផុតមួយគិតចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០មក។…

វៀតណាមសម្រេចដកយកស្បៀងបម្រុងជាតិ ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមបានសម្រេចប្រើប្រាស់ទុនបំរុងស្បៀងអាហារបម្រុងរបស់ជាតិ ហើយនឹងពិចារណាប្រើប្រាស់មូលនិធិសហជីពពាណិជ្ជកម្ម ដើម្បីផ្តល់ជំនួយសង្គ្រោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ