ឡាន តូយ៉ូតា

ក្រុមហ៊ុន​ Toyota ប្រមូល​ឡាន​២ម៉ឺន​គ្រឿង​នៅ​វៀតណាមចូល​រោងចក្រ​វិញ រឿង​​ពោង​សុវត្ថិភាព


បញ្ហា​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Takata ត្រូវ​បាន​គេ​រាយការណ៍​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​មនុស្ស ១៧នាក់​នៅ​ទូទាំង​ពិភព​លោក។
តូយ៉ូតា​ វៀតណាម ប្រមូល​រថយន្ត​ ២ម៉ឺន​គ្រឿង​ចូល​រោងចក្រ​វិញ ព្រោះ​តែ​បញ្ហា​ពោង​សុវត្ថិភាព។
ដោយ

ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក តូយ៉ូតា (Toyota) ដែល​មាន​មូលដ្ឋាននៅ​វៀតណាម ប្រកាស​ប្រមូល​យក​រថយន្ត​ ២ម៉ឺន​គ្រឿង​ ចូល​រោងចក្រ​វិញ ដើម្បី​ប្ដូរ​ពោង​សុវត្ថិភាព​ថ្មី។ 

រថយន្ត​ដែល​ត្រូវ​ប្រមូល​យក​វិញ​ដើម្បី​ប្ដូរ​ពោង​សុវត្ថិភាព មាន​ម៉ាក Vios ដំឡើង​នៅ​ប្រទេស​វៀតណាម ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១២ ដែល​មាន​ចំនួនជាង ១ម៉ឺន ៨ពាន់​គ្រឿង និង​ម៉ាក Yaris ជិត ២ពាន់​គ្រឿង ដែលនាំ​ចូល​ប្រទេស​វៀតណាម ក្នុងអំឡុងពេល​ដូចគ្នា។

វិធានការ​របស់​ក្រុមហ៊ុន​ តូយ៉ូតា គឺ​ជា​ផ្នែក​មួយ​នៃ​ការប្រមូល​រថយន្ត​ចូលរោងចក្រ​វិញ​នៅ​ជុំវិញ​ពិភព​លោក បន្ទាប់ពី​គេរក​ឃើញថា ពោង​ការពារសុវត្ថិភាព​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Takata មាន​បញ្ហា​បច្ចេកទេស។​

ក្រុមហ៊ុន តូយ៉ូតា ប្រចាំ​វៀតណាម ឲ្យដឹងថា ខ្លួន​នឹង​ប្ដូរ​ពោង​សុវត្ថិភាព​ថ្មី​ជូន ដោយ​មិន​គិត​ថ្លៃ។ នៅ​ក្នុង​ប្រទេស​វៀតណាម គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​ពោង​សុវត្ថិភាព​នេះ មិន​ទាន់​កើត​មាន​ឡើយ​ទេ៕




អត្ថបទបន្ទាប់


ក្នុង​អាស៊ាន​ តើ​ប្រទេស​ណា​យក​ពន្ធ​ VAT ខ្ពស់ជាង​គេ និង​ទាប​ជាង​គេ?

ព័ត៌មាន
អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​គេ​ដក​ហូត​យក​ពី​លើ​តម្លៃ​ទំនិញ និង​សេវា គឺ​មាន​កម្រិត​ ឬអត្រា​ខុសៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ។

ថៅកែ​នំ​ស្រួយ​«លីលី»​ផ្តល់​គន្លឹះ​៣​ចំណុច​ដើម្បី​ឲ្យ​បរទេស​ទទួល​ស្គាល់​ផលិតផល​ខ្មែរ!

ព័ត៌មាន
លោក​ជំទាវ​ឧកញ៉ា កែវ មុំ គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​នំ​ស្រួយ លីលី ដែល​ទទួល​បាន​ពាន​រង្វាន់​ជា«សហគ្រាស​ល្អ​បំផុត» ពី​ចក្រភព​អង់គ្លេស កាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ