សេរីភាព​សារព័ត៌មាន

តុលាការ​ខេត្ត​រតនគិរី ពន្យារ​ពេល​ការ​កាត់​ក្តី​អតីត​អ្នក​កាសែត​ ឌឹខេមបូឌាដេលី


តុលាការ​ខេត្ត​រតនគិរី នៅថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ​នេះ បាន​ពន្យារ​ពេល​សវនាការ​កាត់ក្តី អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ពេល​ចុះ​យក​ព័ត៌មាន​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ នា​ឆ្នាំ​២០១៧។
តុលាការ​ខេត្ត​រតនគិរី ពន្យារ​ពេល​ការ​កាត់​ក្តី​អតីត​អ្នក​កាសែត​ ឌឹខេមបូឌាដេលី។ រូបភាព​ឯកសារ ៖ VOA
ដោយ

លោក​មេធាវី សេក សោភ័ណ្ឌ ដែល​ការពារក្តី​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ បាន​និយាយ​ថា តុលាការ​បាន​ពន្យារពេល​សវនាការ​ហើយ ប៉ុន្តែ មិន​បាន​ដាក់​ថ្ងៃ​ថ្មី​ ថា​កាត់ក្ដី​​នៅ​ពេល​ណា​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ សាលាដំបូង​ខេត្ត​រតនគិរី បាន​កំណត់​ថ្ងៃទី​២៥ ខែ​ធ្នូ ជា​ថ្ងៃ​ជំនុំ​ជម្រះ​ក្ដី លើ​រូប​លោក អូន ភាព អាយុ ៥៥ ឆ្នាំ និង លោក Zsombor Peter អាយុ ៤១ ឆ្នាំ។ បច្ចុប្បន្ន អ្នក​ទាំង​ពីរ​នេះ មិន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ បន្ទាប់​ពី​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន។ 

សាលាដំបូង​ខេត្ត​រតនគិរី បាន​ចោទ​ប្រកាន់​លោក អូន ភាព និង​លោក Zsombor Peter ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ នៅថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ប្រសិន​ជា​រក​ឃើញ​ថា​មាន​ទោស ពួកគេ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ។

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក អូន ភាព និង លោក Zsombor Peter។

លោក Phil Robertson បាន​និយាយ​ដូច្នេះ​ថា «ការធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នក​កាសែត​នៅ​កម្ពុជា​កំពុង​ផ្ញើ​សារ​ថា ការរាយការណ៍​ព័ត៌មាន​បែប​ស៊ើប​អង្កេត​ឯករាជ្យ មិនត្រឹម​តែ​មិន​ត្រូវ​បាន​ស្វាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អាច​ធ្វើ​ឱ្យ​អ្នក​ជាប់​គុក​ផងដែរ។“

លោក Phil Robertson បាន​និយាយ​បន្ត​ថា ”សហគមន៍​អឺរ៉ុប និង​រដ្ឋាភិបាល​បរទេស​ដទៃ​ទៀត គួរតែ​អំពាវនាវ​ជា​សាធារណៈ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងនេះ ហើយ​ត្រូវ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើ​ការងារ​របស់​ពួក​គេ​ដោយ​គ្មាន​ការ​យាយី៕”




អត្ថបទបន្ទាប់


តើវិស័យកសិកម្មកម្ពុជា​ឆ្នាំ ២០១៩នេះ ឆ្លងកាត់ព្យុះភ្លៀងអ្វីខ្លះ?

ព័ត៌មាន
វិស័យកសិកម្មដ្បិតតែមានកំណើនប្រចាំឆ្នាំមិនសូវជាខ្លាំងក្លាដូចជាវិស័យដទៃទៀតក្ដី ប៉ុន្ដែវិស័យនេះ នៅតែជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់គាំទ្រដល់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ