នយោបាយ​កម្ពុជា

ចល័ត​និង​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​តាម​ព្រំដែន ខណៈ​ថ្ងៃ​៩ វិច្ឆិកា ខិត​កាន់​តែ​ជិត​មកដល់


រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី៤ ខែ​វិច្ឆិកា ថា មាន​ការ​ចល័ត​និង​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន នា​ពេល​ថ្មីៗ​នេះ ខណៈ​ដែល​ថ្ងៃ​ដែល​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា​វិល​ចូល​កម្ពុជា​វិញ គឺថ្ងៃទី៩ វិច្ឆិកា កាន់តែ​ខិត​ជិត​មក​ដល់។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិកម្ពុជា លោក ទៀ បាញ់។
ដោយ

លោក ទៀ បាញ់ បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដូច្នេះ​ថា «ថ្ងៃ៩ ខែ​វិច្ឆិកា​នេះ យើង​មាន​ជន​មួយ​ចំនួន​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី គេ​ប្រកូក​ប្រកាស​ខ្លាំង​ណាស់ ថា គេ​នឹង​ចូល​មក​ផ្តួល​រំលំ​រដ្ឋាភិបាល ផ្តួល​រំលំ​របប​រាជានិយម ដែល​យើង​ចាត់​ទុក​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ។»

លោក ទៀ បាញ់ បាន​បន្ត​ថា «ចំពោះ​កម្លាំង​ដែល​ទៅ​នោះ មក​នេះ ហើយ​មួយ​ចំនួន គឺ​វា​ធម្មតា​ទេ អាហ្នឹង​ពេល​ខ្លះ គឺ​ហាក់​ដូចជា​វា​មាន​គិតគូរ ថា អាច​នឹង​មាន​អ្វី​កើត​ឡើង ប៉ះពារ​ដល់​សន្តិសុខ​កម្រិត​ណា​មួយ កម្លាំង​សមត្ថកិច្ច គេ​តែងតែ​ត្រូវ​ធ្វើ ត្រូវ​ប្រុង​ប្រៀប​របស់​គេ គឺ​វា​អត់​មាន​អី ចម្លែក​ទេ។»

យោងតាម​គេហ​ទំព័រ​ព័ត៌មាន​នគបាល​នៅ​ចន្ទ ទី​៤ ខែ​វិច្ឆិកា​នេះ លោក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក បាន​និយាយ​ថា កងកម្លាំង​នគរបាល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច សម្រាប់​ទទួល​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​ដើម្បី «ចាប់​ជន​ក្បត់​ជាតិ និង​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែល​កំពុង​មាន​សព្វ​ថ្ងៃ​នេះ។»

សល់តែ​បួន​ថ្ងៃ មុន​ដល់​ពេល​ដែល​ខ្លួន​សន្យា​ថា នឹង​វិល​ចូល​កម្ពុជាវិញ ​លោក សម រង្ស៊ី បាន​ធ្វើ​សេចក្តី​អំពាវនាវ​ជា​ចុង​ក្រោយ ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​និង​កម្លាំង​ប្រដាប់​អាវុធ រួបរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​រំដោះ​ប្រទេស​ជាតិ៕




អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរ កម្ពុជា «ក្រើនរំឭកជាថ្មីម្ដងទៀត» អំពីហានិភ័យជុំវិញការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា បានព្រមានជាថ្មីម្ដងទៀត អំពីហានិភ័យដែលអាចកើតមានឡើងជុំវិញនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែស…

ទូតអាមេរិក​និយាយអំពី​​វឌ្ឍនភាព​​ទំនាក់ទំនងកម្ពុជា-អាមេរិក,​ ការជំរុញ​វិនិយោគ​អាមេរិក​នៅ​​កម្ពុជា

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​លោក W. Patrick Murphy កាលពីថ្ងៃទី៤ វិច្ឆិកា ២០១៩ បានដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​កម្ពុជា ដែលរួមមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ