ក្រុមហ៊ុន ទ្រូម៉ាន់នី

ក្រុមហ៊ុន ទ្រូម៉ាន់នី ជួយអ្នកលក់អនឡាញឱ្យធ្វើប្រតិបត្តិការទូទាត់បាន ១លានប្រតិបត្តិការ


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានជួយអ្នកលក់អនឡាញរាប់រយនាក់ឱ្យពង្រីកអាជីវកម្មអនឡាញរបស់ពួកគេឱ្យឈានទៅដល់ចំណុចមួយដែលការប្រើប្រាស់ផ្លែតហ្វមដើម្បីធ្វើការទូទាត់ការចំណាយបានកើនឡើងដល់ ១លានប្រតិបត្តិការ។
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ

ដោយ​បាន​រៀបចំ​ធ្វើ​សិក្ខាសាលា​ជា​ច្រើន​ជាមួយ​អ្នកលក់​អន​ឡាញ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី នា​ពេល​ថ្មី​ៗ​នេះ​បាន​ប្រកាស​ថា ក្រុមហ៊ុន​បាន​ជួយ​អ្នកលក់​អន​ឡាញ​ឱ្យធ្វើ​ប្រតិបត្តិការ​បាន​មួយ​លាន​ប្រតិបត្តិការ​ក្នុង​រយៈពេល ៦​ខែ​។ ការ​សម្រេច​បាន ១​លាន​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នកលក់​អន​ឡាញ​ដោយ​ប្រើប្រាស់​កម្មវិធី​ទូទាត់ TrueMoney Wallet សម្រាប់​ការ​ប្រមូលប្រាក់​ចំណូល និង​ការ​ទូទាត់​ការ​ចំណាយ​ជូន​អ្នក​ផ្គត់ផ្គង់​។

កាលពី​ចុងឆ្នាំ​មុន ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី “​បាន​ចុះ​ឈ្មោះ​” អ្នកលក់​អន​ឡាញ​ជាង ៣០០​នាក់​នៅ​ក្នុង​កម្មវិធី TrueMoney Wallet ខណៈ​ដែល​ក៏​ផ្តល់​ជូន​គន្លឹះ​សំខាន់​ៗ​អំពី​របៀប​ធ្វើ​ទីផ្សារ​ផលិតផល​តាម​អន​ឡាញ និង​របៀប​បង្កើត​ឱ្យ​មានការ​តាម​ដាម​គណនី​បណ្តាញ​សង្គម​។

លោកស្រី ឃួ​ន ហ្វ្រ​ង់​តារា អគ្គ​នាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែង​ថា​៖ “​ការ​កើនឡើង​ប្រតិបត្តិការ​ដល់​ចំនួន​ដ៏​ច្រើន​បែប​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី ចំពោះ​អ្នកលក់​អន​ឡាញ និង​អ្នក​ដែល​ធ្វើ​អាជីវកម្ម​អន​ឡាញ​ផ្សេង​ទៀង​។ គោលបំណង​របស់​យើង​គឺ​ដើម្បី​ផ្តល់​ជូន​សហគ្រិន​អន​ឡាញ និង​អ្នកលក់​អន​ឡាញ​នូវ​ឧបករណ៍ និង​ជំនាញ​ដែល​ពួក​គេ​ត្រូវការ​ដើម្បី​ធ្វើ​អាជីវកម្ម​អន​ឡាញ​ដោយ​ជោគជ័យ​”​។

ថ្មី​ៗ​នេះ លោកស្រី ឃួ​ន ហ្វ្រ​ង់​តារា បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​មួយ​ថា ការ​ទូទាត់​ការ​ចំណាយ​តាម​អន​ឡាញ​បាន​កើនឡើង​ខ្លាំង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១​។ លោកស្រី​បាន​ថ្លែង​ថា មួយ​ផ្នែក​នៃ​ការ​កើនឡើង​ប្រតិបត្តិការ​អន​ឡាញ​នេះ​គឺ​ដោយសារ​ថា ប្រជាជន​បាន​ងាក​ទៅ​ធ្វើ​ប្រតិបត្តិការ​អន​ឡាញ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​៖ “​ការ​ទិញ​កាន់តែ​ច្រើន​ឡើង​ធ្វើ​តាម​អន​ឡាញ ហើយ​ការ​ទូទាត់​ការ​ចំណាយ​និង​ការ​ផ្ទេរ​ប្រាក់​ក៏​តាម​អន​ឡាញ​ដែ​។ យើង​រំពឹង​ថា​នឹង​មើលឃើញ​និន្នាការ​នេះ​បន្ត​ទៀត ហើយ​ក្នុង​រយៈពេល ៦​ខែ​ខាង​មុខ យើង​រំពឹង​ថា ចំនួន​ប្រតិបត្តិការ​របស់​អ្នកលក់​អន​ឡាញ​នឹង​កើនឡើង​ដល់ ២​លាន​ប្រតិបត្តិការ​”​។

ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យោង​តាម​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី ក្រុមហ៊ុន​មាន​បណ្តាញ​ភ្នាក់ងារ​ជាង ១​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នក​ប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា​ដែល​មិន​ទាន់​មាន​សេវា​ធនាគារ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​ដែល​ផ្តល់​សេវា​ដល់​អ្នក​ប្រើប្រាស់ ៤០​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏​មានការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Ant Financial ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផង​ដែរ ដែល​ជួយ​ផ្គត់ផ្គង់​សេវា​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប​ៗ​ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។

នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី កំពុង​ផ្តល់​សេវា​ទូទាត់​ប្រាក់​ជា​ច្រើន​ប្រភេទ​ដូច​ជា សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វ៊ូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ា​ន់​នី ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អា​លី​បា​បា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិញ​ដឹង​តែ​ចំណេញ! បុរី ប៉េង ហួត បើក​លក់​វីឡា​ទោល​ប្រភេទ​ថ្មី​ជាមួយ​អត្រាការ​ប្រាក់ 0% រហូត​ដល់ 20ខែ

ព័ត៌មាន
ក្រោយពីទទួលបានការគាំទ្រខ្លាំងពីអតិថិជនដែលធ្វើឱ្យគម្រោង ដឹស្តាផ្លាទីនីម ម៉ាស្ទើរី ដំណាក់កាលទី១ ដែលជាគម្រោងវីឡាទោលសុទ្ធលក់អស់ស្ទើរតែ 100% …

កម្មវិធី Pleng by Smart នឹង បង្ហាញ សិល្បករខ្មែរដ៏មានទេពកោសល្យជាមួយយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021»

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ - កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ