ក្រុមហ៊ុន ទ្រូម៉ាន់នី

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា។ប្រូម៉ូសិនដែលផ្តល់ជូនការលើកលែងថ្លៃសេវាជាមួយ ហ្វូណន នេះ មានសុពលភាពចំពោះអតិថិជនដែលបង់សងប្រាក់កម្ចីជូន ហ្វូណន តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការផ្តល់ជូនសេវាដោយមិនគិតថ្លៃសេវានេះមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១
ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី

លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានថ្លែង​ថា៖ “នេះគឺជា​គំនិតផ្តួចផ្តើម​រួម​គ្នា​មួយ​ដែល​ផ្តល់អត្ថ​ប្រយោជន៍​ដល់​ទាំង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជន​របស់ ហ្វូណន។ ហ្វូណន ចាំបាច់​ត្រូវ​ព​ង្រីក​បណ្តាញ​នានា​ដើម្បី​​បម្រើ​សេវា​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​គ្រប់ទីកន្លែង និង​គ្រប់ពេលវេលា។ ជា​ពិសេស​ វាធ្វើ​ឱ្យអតិថិជន​របស់​យើង​កាន់​តែ​មានភាព​ងាយស្រួល និង​កាត់បន្ថយការចំណាយ ដូច​ដែល​ ហ្វូណន សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី​ នៅថ្ងៃនេះ​អ៊ីចឹង”។

លោក​បានបន្ថែមថា គំនិត​ផ្តួចផ្តើម​នេះ​គឺជា​កិច្ចប្រឹងប្រែង​រួមគ្នា​មួយ​ដោយ ហ្វូណន និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​​​ធ្វើ​ឱ្យការ​បង់សង​ប្រាក់​កម្ចី​កាន់តែ​មានភាពងាយ​ស្រួល​សម្រាប់អតិថិជន​ តាមរយៈការ​កាត់បន្ថយ​ការ​ចំណាយ​ពេល​វេលា​ធ្វើដំណើរ​​ទៅកាន់សាខា​​របស់ ​ហ្វូណន។ យុទ្ធនាការ​នេះ​ក៏​មាន​បំណងពង្រីក​ម៉ោង​ធ្វើការ​ផងដែរ​ ដែលក្នុងអំឡុងពេល​នេះ អតិថិជន​អាច​ធ្វើ​ការ​ទូទាត់​ការ​ចំណាយ​ និងការបង់សង​ប្រាក់​​កម្ចី​ជូន ហ្វូណន។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់​គ្រង​ផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាញឹកញាប់​បង្កើត​​ការទុកចិត្ត និង​ស្គាល់​ភ្នាក់ងារ​ទ្រូម៉ាន់នី​នៅក្នុង​មូលដ្ឋានរបស់ពួកគេ​ច្បាស់។ តាមរយៈការ​បន្ថែម​សេវា​ទូទាត់ការ​ចំណាយ និង​​បង់សង​ប្រាក់​កម្ចី​បែប​នេះ​តាម​បណ្តាញ​ភ្នាក់ងារ​ដ៏ធំ​របស់​យើង​ យើង​កំពុង​ផ្តល់​ជូន​សេវា​មួយ​ទៅកាន់​អតិថិជន​របស់​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំង​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ទាល់​របស់​យើង​​ផង​ដែរ”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។

 

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ​នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន​ គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក.អ ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្តល់​ប្រាក់​កម្ចី តាម​រយៈ​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ៥១​សាខា​ដែល​គ្រប​ដណ្តប់​រាល់​តំបន់​សក្តានុពល​នានា​ទាំង​កម្រិត​ខេត្ត និង​ស្រុក​ទូ​ទាំង​ប្រទេស​កម្ពុជា។ ភាគទុនិក​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក.អ គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​វិនិយោគ​កាណាឌីយ៉ា​ហូល​ឌីង ​ក្រុមហ៊ុន​វិនិយោគ​ហ្វូឡឺតុន​ហ្វាយណាន់​ស្យល់​ហូល​ឌីង ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះ​នៃ​ប្រទេស​សីង្ហបុរី និង ​ក្រុម​ហ៊ុន​ស្វយ័ត​របស់​រដ្ឋ​គឺ ប្រៃសណីយ៍​កម្ពុជា។

ដោយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ក្រុមហ៊ុន​ហ្វូណន ធ្វើ​ការផ្តោត​លើ​ទីផ្សារ​ចម្រុះ​នៃ​កម្រិត​ចំណូល​អតិថិជន(Mass Market) ហើយ​ជំហរ​ទីផ្សារ​គោលដៅ​របស់​ហ្វូណន​គឺ​បំពេញ​ឱ្យ​ទីផ្សារ​ចម្រុះ​នេះ (Mass Market) ដោយ​ផ្តោត​លើ​អតិថិជន​ដែល​មាន​កម្រិត​ចំណូល​ទាប​និង​កសិករ​នៅ​តាម​ទី​ជនបទ​ដែល​ធនាគារ​ពិបាក​ក្នុង​ការ​ចាប់​យក។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំងឺកូវីដ-១៩កម្រិតស្រាល ចង់ព្យាបាលពីផ្ទះត្រូវធ្វើដូចម្ដេច?

ព័ត៌មាន
ការដាក់វិធានការព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះគិតចាប់តាំងពីដើមខែឧសភាមកត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ មានចំនួនសរុប ១.០៣៣នា…

ឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា៖ កម្ពុជាជាប្រទេសមានសក្តានុពល ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស

ព័ត៌មាន
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា កម្ពុជាជាប្រទេសដែលមានសក្តានុពលមួយនៅក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ