ជំនួប​មេដឹកនាំកំពូល​ អាមេរិក-ចិន

លោក ត្រាំ និងលោក ស៊ី ព្រមជួបគ្នានៅកិច្ចប្រជុំ G20 ក្រោយពីភាគីទាំងពីរបានឆ្លើយឆ្លងតាមទូរស័ព្ទ


នៅទីបំផុត បុរសខ្លាំងរបស់ពិភពលោក គឺប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានយល់ព្រមនឹងជួបគ្នាហើយនៅក្នុងកិច្ចប្រជុំ G20 ក្នុងសប្ដាហ៍ក្រោយ នៅឯប្រទេសជប៉ុន បន្ទាប់ពីមេដឹកនាំទាំងពីរនេះ បានសន្ទនាឆ្លើយឆ្លងគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់នៅក្នុងសារព័ត៌មានចិន CCTV។
លោក ត្រាំ និងលោក ស៊ី ព្រមជួបគ្នានៅកិច្ចប្រជុំ G20 ក្រោយពីភាគីទាំងពីរបានឆ្លើយឆ្លងតាមទូរស័ព្ទ
ដោយ

តាម​ការ​ស្រង់ខ្លឹមសារ នៃកិច្ចសន្ទនានេះ ដោយសារព័ត៌មានចិន CCTV បានឲ្យដឹងថា លោកត្រាំ ទៅកាន់លោកស៊ី ជិនពីងថា លោក​នឹង​ចាំ​ជួប​ប្រជុំ​ជាមួយនឹង​លោកស៊ី ម្ដងទៀត ក្នុង​អំឡុងពេល​កិច្ចប្រជុំ​ G20 ដែលនឹងធ្វើឡើង​នៅប្រទេស​ជប៉ុន នៅសប្ដាហ៍ក្រោយនេះ ហើយកិច្ចប្រជុំនេះ នឹងពីភាក្សាស៊ីជម្រៅ លើចំណង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និងចិន ព្រមទាំង​បញ្ហា​ដែលជាក្ដីបារម្ភ​នៅពេល​បច្ចុប្បន្ននេះ។

លោកត្រាំ បន្ថែមទៀតថា សហរដ្ឋអាមេរិក ឲ្យតម្លៃ​កិច្ចសហការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយប្រទេសចិន ហើយក៏សង្ឃឹមថា ក្រុមការងារ​នៃប្រទេស​ទាំងពីរ នឹងអាច​ដឹកនាំ​កិច្ចទំនាក់ទំនង និងស្វែងរកផ្លូវ​ដោះស្រាយ​ជម្លោះ​ដែលបាន និងកំពុងកើតឡើង​នាពេលបច្ចុប្បន្ននេះ តាមដែលអាច​ធ្វើទៅបាន។

ប្រធានាធិបតីអាមេរិក រូបនេះ បាន​បញ្ជាក់ទៀតថា លោកជឿជាក់ថា ពិភពលោកទាំងមូល​ក៏សង្ឃឹម​និងចង់ឃើញ​អាមេរិក និងចិន​ឈានទៅសម្រេច​កិច្ចព្រមព្រៀង​រួមគ្នាដូចគ្នាដែរ។

ចំពោះលោក ស៊ី ជិនពីងវិញ បាន ប្រាប់ទៅ​កាន់​លោកត្រាំដែរថា ដើម្បីឲ្យប្រទេស​ទាំងពីរ ទទួលបាន​កិច្ចសហប្រតិបត្តិការ​ររាងគ្នានឹងគ្នា ឡើងវិញ និងបំបាត់​នូវការប្រឈមមុខ​ដាក់គ្នា​ដូចពេលបច្ចុប្បន្ននេះ ភាគីទាំងពីរ គួរតែ​មានការ​មូលមតិស្របគ្នា ព្រមជាមួយនឹង​ទំនាក់ទំនង​ដែលមានការ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ និងស្ថិរភាព​ដោយឈ​លើមូលដ្ឋាន​នៃការគោរពគ្នា​ទៅវិញទៅមក និងមានផល​ប្រយោជន៍​ទៅវិញទៅមក។

ប្រធានាធិបតីចិន ក៏បាន​បញ្ជាក់ទៀតថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បី​ជួបលោកត្រាំ​នៅទីក្រុងអូសាកា​ប្រទេសជប៉ុន ក្នុងការផ្លាស់ប្តូរទស្សនៈស្ដីពី បញ្ហាជាមូលដ្ឋាន​ទាក់ទង​នឹងការអភិវឌ្ឍ​នៃទំនាក់ទំនង​ចិន អាមេរិក។ 

ទាក់ទង​នឹង​បញ្ហាសេដ្ឋកិច្ច​ពាណិជ្ជកម្មវិញ លោក ស៊ី ជិនពីង សង្កត់ធ្ងន់ថា ភាគីទាំងពីរ គួរតែ​ដោះស្រាយ​បញ្ហា​ទាំងអស់ តាមរយៈ​ការសន្ទនាគ្នា​ដោយ​ឈរលើភាពស្មើគ្នា ជាមួយនឹង​គន្លឹះក្នុងការ​សម្របសម្រួល​ការព្រួយបារម្ភ​ស្របច្បាប់​របស់គ្នា​ទៅវិញទៅមក។

បើតាម​លោក  ស៊ី ជិនពីង ប្រទេសចិន សង្ឃឹមថា ភាគីអាមេរិក អាចយកចិត្តទុកដាក់​លើក្រុមហ៊ុន​ចិន ដោយ​ភាពយុត្តិធម៌៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Huawei ធ្លាក់ចុះ ការលក់ ៤០ ភាគរយ ក្នុងទីផ្សារក្រៅប្រទេសបន្ទាប់ពីមានរឿងជាមួយអាមេរិក

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន Huawei បាននិយាយកាលពីពេលថ្មីនេះ ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៊ិនជិន ប្រទេសចិនថា ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះការលក់ប្រមា…

គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកា ២០០ លានដុល្លារបង្កើតមូលនិធិAcmecs ជំរុញសេដ្ឋកិច្ចតំបន់

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តសំណើរវិភាគទាន ២០០ លានដុល្លារអាមេរិក ជាប្រាក់ដើមដំបូង សម្រាប់ការបង្កើតគម្រោងមូលនិធិ អាក់មិកស៍ ដែលវាជាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ