Advertisement
Advertisement
Advertisement
Twitterដូណាល់ត្រាំ

Twitter សម្រេចផ្អាកគណនីលោកដូណាល់ត្រាំជាអចិន្ត្រៃយ៍


ក្រុមហ៊ុន Twitter នៅថ្ងៃសុក្រទី ៨ខែ មករា បានសម្រេចផ្អាកជាអចិន្ត្រៃន៍នូវគណនីរបស់លោកដូណាល់ត្រាំ ដោយក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកមួយនេះ អះអាងថា ការផុសរបស់លោកត្រាំ “ធ្វើឲ្យមានហានិភ័យញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត” បន្ទាប់ពីក្រុមបាតុកររបស់លោកបានសម្រុកចូលទៅអុកឡុកក្នុងវិមានរដ្ឋសភា រំខានដល់ការប្រកាសបញ្ជាក់ពីជ័យជំនះរបស់លោកចូបៃឌិន ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី។
Twitter សម្រេចផ្អាកគណនីលោកដូណាល់ត្រាំជាអចិន្ត្រៃយ៍
ដោយ
Advertisement

ក្រុមហ៊ុន Twitter បានបញ្ជាក់ទៀតថា «បន្ទាប់​ពីបាន​ធ្វើការ​ត្រួត​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​នា​ពេល​ថ្មីៗនេះ​ទៅលើការផុស​ចេញ​ពីគណនី​របស់លោកត្រាំ ជាមួយ​នឹងបរិការណ៍​ដែល​បាន​កើន​ឡើង​ជុំវិញ​ការផុស​នេះ ក្រុមហ៊ុនបានសម្រេច​ផ្អាក​គណនី​លោក​ត្រាំជាអចិន្ត្រៃយ៍ ដោយ​សារតែ​ធ្វើឲ្យមាន​ហានិភ័យញុះញង់​ឲ្យ​មាន​អំពើ​ហិង្សាកើតឡើង»។ គណនី​Twitter របស់លោក​ដូណាល់ត្រាំ មានអ្នកចុច Follow ដល់​ទៅជាង​៨៨លាន​នាក់ នៅមុន​ពេលត្រូវ​បានផ្អាកជាអចិន្ត្រៃយ៍។ 

ក្រុមហ៊ុន​ហ្វេសប៊ុក​កាល​ពីដើម​សប្ដាហ៍​នេះ បាន​បញ្ជាក់​ដែរ​ថា នឹង​ផ្អាក​គណនី​របស់លោកត្រាំ​ដែល​មានអ្នកចុច Followជាង ៣៥លាននាក់ រហូត​ដល់​ថ្ងៃ​ផុតអាណត្តិ​ជាប្រធានាធបិតី​របស់លោក ពោលគឺនៅត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។កាលពីថ្ងៃសុក្រ ទី ៨ ខែមករា នៅមុនពេលដែល គណនីTwitter ត្រូវបានបិទ លោកត្រាំបានផុសដែរថា លោកនឹងមិន​ចូល​ចួមក្នុងពិធី​ស្បថចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី គឺលោក ចូបៃឌិន​នោះ​ឡើយ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដក​ប្រាក់​រហ័ស​ពី អេធីអឹម តាម អេស៊ីលីដា ម៉ូបាល ដោយ​មិន​ប្រើ​ប័ណ្ណ

ព័ត៌មាន
ពីឥឡូវនេះតទៅ លោកអ្នក​អាច​ប្រើ​ អេស៊ីលីដា ម៉ូបាល ដើម្បី​ដក​ប្រាក់​រហ័ស​ពី​ម៉ាស៊ីន អេធីអឹម របស់​ធនាគារ អេស៊ីលីដា ទូទាំង​ប្រទេស​ដោ...

ក្រសួងកសិកម្មដាក់ចេញវិធានការបន្ទាន់ ដោះស្រាយបញ្ហា សម្រាប់អ្នកនាំចេញនាំចូលជលផល

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រទី៨មករានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្តីពីការដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ