ការអភិវឌ្ឍ​ទីក្រុង

បញ្ហា​ធំ​ពីរ​ដែល​អ្នក​ជំនាញ​មើល​ឃើញថា កំពុង​ប្រឈម​ដល់​ការអភិវឌ្ឍ​ទីក្រុង


រាជ​ធានី​ភ្នំពេញ​ ក្នុង​ពេល​​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​និង​កំពុង​ពង្រីក​ខ្លួន​យ៉ាង​លឿន ហើយ​ចំនួន​ប្រជាជន​សរុប​ត្រូវ​បាន​ព្យាករ​ថា នឹង​ឡើង​ដល់ ៣លាន​នាក់ នៅ​ឆ្នាំ​នេះ។ ការអភិវឌ្ឍ​ទីក្រុង ដូចជា សំណង់​លំនៅដ្ឋាន សំណង់​អគារ​ពាណិជ្ជកម្ម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ផ្សេង​ទៀត មាន​សកម្មភាព​យ៉ាង​គគ្រឹក​គគ្រេង។ ប៉ុន្តែ ទន្ទឹម​នឹង​ការ​លូត​លាស់​លឿន​នេះ ក៏​មាន​ភាព​ប្រឈម​មួយ​ចំនួន​ដែរ។
អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ភ័ញធើ ប្រផឹធី (Pointer Property Co., Ltd)។
ដោយ

ថ្មីៗ​នេះ សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស បាន​ជួប​សន្ទនា​ជាមួយ​លោក ងួន ឆាយលាង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) និង​ជា​ដៃគូ​អភិវឌ្ឍ​គម្រោង​ខុនដូ Urban Loft ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​ម៉ុងឫទ្ធី ក្នុង​ខណ្ឌ​សែនសុខ ក្បែរ​ផ្សារ​ទំនើប AEON Mall 2 និង​ផ្សារ​ទំនិញ​បោះ​ដុំ Makro។ លោក ឆាយលាង មើល​ឃើញថា ទីក្រុង​ភ្នំពេញ​ សព្វ​ថ្ងៃ ប្រឈម​នឹង​បញ្ហាធំៗ​ពីរ។

បញ្ហា​ប្រឈម​ទីមួយ គឺ​កង្វះ​ទីធ្លា​​ចត​រថយន្ត ជាក់ស្ដែង រាល់ថ្ងៃ គេ​ឃើញ​រថយន្ត​ចត​តែ​តាម​ផ្លូវ ដោយសារ​តែ​យើង​មិន​មាន​ទីធ្លា​ចត​ជា​សាធារណៈ​ និង​អត់​មាន​អគារ​សាងសង់​សម្រាប់​ចត​រថយន្ត ដូច​នៅ​ស្រុក​គេ។ 

បញ្ហា​ប្រឈម​ទីពីរ គឺ​ការខ្វះ​ខាត​នូវ​តំបន់​សហគមន៍​រួម (community area)។ រាល់ការ​អភិវឌ្ឍ​នីមួយៗ ដូចជា បុរី​ធំៗ គឺ​ពួក​គាត់​មាន​ទីធ្លា​ ឬសួន​សម្រាប់​ការ​ហាត់ប្រាណ​ ដើម្បី​ឲ្យ​អ្នក​រស់នៅ​ក្នុង​បុរី​មាន​កន្លែង​ជួបជុំ​គ្នា​ ជាដើម ប៉ុន្តែ សម្រាប់​អ្នក​រស់នៅខាង​​ក្រៅ​បុរី​វិញ គេ​មិន​សូវ​មាន​តំបន់ ឬ​ទីធ្លា ដែល​អាច​ឲ្យ​ពួកគាត់​ហាត់ប្រាណ ឬ​ជួប​ជុំ​គ្នា​ពេលល្ងាចៗ​ ឡើយ។ ដោយសារ​តម្លៃ​ដី​ថ្លៃ​ខ្លាំង ដូច្នេះ វា​ខ្វះ​ដី​ដែល​យក​មក​កែច្នៃ​ទៅ​ជា​សួន​ច្បារ។

ជា​ដំណោះស្រាយ លោក ងួន ឆាយលាង ផ្ដល់​យោបល់ថា ចំពោះ​បញ្ហា​ចំណត គេ​គួរតែ​មាន​យន្តការ​រឹតបន្តឹង​ការចត​យានយន្ត​នៅ​លើ​​ផ្លូវ​សាធារណៈ ដោយ​ទន្ទឹម​នឹង​នេះ រដ្ឋ​គួរតែ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ (incentives) ខ្លះ ដល់​ក្រុមហ៊ុន​ឯកជន ដើម្បី​ឲ្យ​គាត់​​វិនិយោគ​លើ​ការ​សង់​អគារ​សម្រាប់​ធ្វើ​ជា​ចំណត​រថយន្ត។ 

រីឯ​ដំណោះស្រាយ​​ចំពោះ​បញ្ហា​កង្វះ​តំបន់​សហគមន៍​រួម​វិញ លោក ឆាយលាង លើកឡើង​ជា​គំនិត​ថា គេ​​អាច​មើល​ទៅ​លើទីតាំង​សាធារណៈ​មួយ​ចំនួន ដូចជា វត្ត​អារាម សាលារៀន ជាដើម ដែល​អាច​ច្នៃ​តំបន់​ ឬ​ទីតាំង​សាធារណៈ​ទាំង​ហ្នឹង មក​ប្រើ​ជា​ទីធ្លា​សាធារណៈ​សម្រាប់​គោល​បំណង​សហគមន៍​​ ដូចជា ធ្វើ​ជាសួន​ច្បារ កន្លែង​ហាត់​ប្រាណ ដូច្នេះ​ ប្រជាជន​នឹង​មាន​កន្លែង​ជួប​ជុំគ្នា ប្រាស្រ័យទាក់ទង​គ្នា ដែលនាំ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល និង​យល់​គ្នា​ទៅវិញ​ទៅ​មក​កាន់​តែ​ប្រសើរឡើង។ 

លោក ងួន ឆាយលាង មានប្រសាសន៍​ផង​ដែរថា ដោយ​មើល​ឃើញ​ច្បាស់​នូវ​ភាព​ប្រឈម​នេះ គម្រោង​ ខុនដូ Urban Loft ដែល​លោក​បាន​និង​កំពុង​ចូលរួម​អភិវឌ្ឍ​ឡើង នៅ​ក្នុងទឹក​ដី​នៃ​ខណ្ឌ​សែនសុខ បាន​គិតគូរ​យ៉ាងហ្មត់ចត់ ដោយ​បង្កើត​ឲ្យ​មាន​ទីចំណត​គ្រប់គ្រាន់ តួយ៉ាង ក្នុងចំណោម​ខុនដូ ជិត ២០០​យូនីត Urban Loft បាន​លៃទុក​កន្លែង​ចំណត​សម្រាប់​រថយន្ត​ដល់​ទៅ​ ១៧៧ ​កន្លែង។ 

ហើយ​ទន្ទឹម​នឹង​នេះ ខុន​ដូ Urban Loft ក៏​មាន​ផ្ដល់​នូវ​កន្លែង​ជា​សហគមន៍​រួម ដែល​អ្នករស់នៅ​ក្នុង​ខុនដូ អាច​ជួប​ជុំ​ប្រាស្រ័យទាក់ទង​គ្នាជារៀងរាល់​ថ្ងៃ​ផង​ដែរ។ សូម​អញ្ជើញ​ចូល​ទៅ​កាន់​គេហ​ទំព័រ Urban Loftដើម្បី​អាន​ព័ត៌មាន​លម្អិតបន្ថែម!!




អត្ថបទបន្ទាប់


កម្ពុជាអូសទាញវិនិយោគិនកែច្នៃស្វាយចន្ទីក្នុងមហាសន្និបាតស្វាយចន្ទីពិភពលោក

ព័ត៌មាន
កម្ពុជាកំពុងប្រឹងប្រែងអូសទាញអ្នកវិនិយោគដំណាំស្វាយចន្ទីនៅក្នុងឱកាសនៃសន្និបាតដំណាំស្វាយចន្ទីពិភពលោក ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ាកាវប្រទេសច…

ក្រុមហ៊ុន​ចិន​ហុងកុង​មួយ​គ្រោង​បើក​រោងចក្រ​កែច្នៃ​ដំឡូង​មី ២០​កន្លែង​នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Green Leader Holdings Group Limited ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួង​កសិកម្ម រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ