បច្ចុប្បន្នភាព កូវីដ១៩ | ថ្ងៃទី១៣ មីនា ២០២០ ម៉ោង ៨:៣០យប់

កម្ពុជា​រកឃើញ​​​វិជ្ជមាន Covid-19 ថ្មី ២នាក់​ទៀត, ករណី​សរុប​ឡើងដល់ ៧នាក់​ហើយ


ក្រសួងសុខាភិបាល នៅថ្ងៃនេះ (១៣ មីនា ២០២០) បាន​ប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​ កូវីដ១៩ ចំនួន​ ០២ករណី​ថ្មី​ទៀត នៅរាជធានី​ភ្នំពេញ ដែលនាំ​ឲ្យ​ករណី​វិជ្ជមាន​ វីរុស​កូវីដ១៩​ កើនឡើង​ដល់​ ៧ករណី​ហើយ នៅ​កម្ពុជា។
រូបភាព​ឯកសារ​ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​។
ដោយ

ករណី​វិជ្ជមាន​វីរុស​ កូវីដ១៩​ ០២ករណីថ្មីនេះ ត្រូវ​បាន​រកឃើញ​លើ​បុរសជនជាតិ​កាណាដា អាយុ ៤៩ឆ្នាំ និង​បុរស​ជនជាតិ​ប៊ែលហ្សិក អាយុ ៣៣ឆ្នាំ ដោយ​លទ្ធផលតេស្ត​រកឃើញ​នៅ​វេលា​ម៉ោង ៤រសៀល ថ្ងៃទី១៣ មីនា ២០២០​នេះ។

ប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល​ដដែល ឲ្យ​ដឹងថា បុរស​​​​វិជ្ជមាន​វីរុស កូវីដ១៩​ ទាំងពីរនាក់​នេះ ត្រូវបាន​យក​មកដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ ហើយ​ក្រុម​ការងារ​ក្រសួង​ កំពុង​សកម្ម​ក្នុង​ការតាមស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​បុរស​ជនជាតិ​កាណាដា និង​ជន​ជាតិ​ប៊ែលហ្សិក ទាំងពីរនាក់​នេះ។ 

គិតត្រឹមថ្ងៃទី១៣ មីនា ២០២០នេះ កម្ពុជា​បាន​រាយការណ៍​ករណី​វិជ្ជមាន វីរុស​កូវីដ១៩ ចំនួនសរុប ៧ករណី​ហើយ ដោយ​ក្នុង ៧ករណី​នេះ មាន​ឆ្លងទៅលើ​ជនជាតិ​ខ្មែរ ០១នាក់ និង​ក្រៅពីនេះ​ គឺលើ​ជនបរទេស​ទាំងអស់។

ករណីវិជ្ជមាន​វីរុស កូវីដ១៩ លើកដំបូង​បង្អស់ កើត​លើ​ជនជាតិ​ចិន អាយុ ៦០ឆ្នាំ នៅខេត្ត​ព្រះសីហនុ ប៉ុន្តែ ក្រោយ​មក បានព្យាបាល​ជាសះស្បើយ​និង​វិលត្រឡប់ទៅប្រទេសចិន​វិញហើយ។ ករណីទី២ កើត​លើ​បុរសជនជាតិ​ខ្មែរ​ អាយុ ៣៨ឆ្នាំ នៅខេត្ត​សៀមរាប, ករណី​ទី៣​ ទី៤ និងទី៥ លើ​ជនជាតិ​អង់គ្លេស ដែល​ស្ថិត​នៅ​លើ​នាវា​ទេសចរណ៍ Viking Cruise ដែលធ្វើដំណើរមកពីវៀតណាម ចូល​មក​ចត​នៅ​លើ​ទន្លេ​មេគង្គ​នៃ​ខេត្ត​កំពង់ចាម និងករណីទី៦ និងទី៧ គឺ​លើ​បុរសជនជាតិ​កាណាដា និងប៊ែលហ្សិក ដែលប្រកាស​រកឃើញនៅថ្ងៃ១៣ មីនា ២០២០នេះ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាម ពិចារណាពន្យារពេលយកពន្ធ ៥ខែ ចំពោះអាជីវកម្មប៉ះពាល់ដោយ Covid-19

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងពិចារណា ក្នុងការពន្យារពេលយកពន្ធ រយៈពេល ៥ខែ ចំពោះអាជីវកម្មទាំងឡាយណា ដែលរងផលប៉ះពាល់ ដោយបញ្ហាមេរោគ Covid-19 ខណៈ…

សាលារដ្ឋនិងឯកជនទាំងអស់នៅភ្នំពេញនិងសៀមរាប ត្រូវបិទទ្វារចាប់ពីម៉ោងនេះទៅ

ព័ត៌មាន
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ