ខួប​កំណើត​មហាសេដ្ឋី​កក្រើក​នៅ​អូស្រ្តាលី!

មហាសេដ្ឋី​ខ្មែរ​គ្រាក់ៗ​ទៅចូលរួម​ពិធី​ខួប​កំណើត​ឧកញ៉ា​ គិត ម៉េង ដល់​អូស្ត្រាលី!


នេះ​អាច​ចាត់ទុក​ជា​ឱកាស​កម្រ​មួយ​ដែល​សាធារណជន​មិន​ងាយ​នឹង​បាន​ឃើញ គឺ​មហាសេដ្ឋី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​កម្ពុជា គឺ​អ្នក​ឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ប្រារព្ធ​ខួប​កំណើត​នៅ​ទឹក​ដី​នៃ​ប្រទេស​អូស្ត្រាលី។
រូបភាពនៅ​លើ​ហ្វេសប៊ុក​ដែល​គេ​ឃើញ​​អ្នក​ឧកញ៉ា គិត ម៉េង ថត​ជុំ​គ្នា​យ៉ាង​ស្និទ្ធ​ស្នាល​ជាមួយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​អ្នក​ឧកញ៉ា កុក អាន ក្នុង​ឱកាស​ខួប​កំណើត​អ្នក​ឧកញ៉ា គិត ម៉េង នៅ​អូស្ត្រាលី។
ដោយ

ហើយ​អ្វី​ដែល​ពិសេសថែមទៀត​នោះ គឺ​អ្នក​ទៅ​ចូលរួម​សុទ្ធសឹង​ជា​មហាសេដ្ឋី​គ្រាក់ៗ​នៅ​ស្រុក​ខ្មែរ ដូចជា ឯកឧត្ដម អ្នក​ឧកញ៉ា លី យ៉ុងផាត់ អគ្គនាយក​ក្រុមហ៊ុន​ អិលវ៉ាយភី គ្រុប និង​អ្នក​ឧកញ៉ា កុក អាន អគ្គនាយក​ANCO Group រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ។

យោង​តាម​ទំព័រ​ហ្វេសប៊ុករបស់​លោក មុន រ៉ាម៉ាឌី ដែល​គេ​ស្គាល់​ថា​ជា​ជំនិត​របស់​អ្នក​ឧកញ៉ា គិត ម៉េង និង​ជា​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍ CNC បាន​សរសេរ​ថា «ខួប​កំណើត​របស់​អ្នកឧកញ៉ា គិត ម៉េង បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ីដនី ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្រ្ត​ជិត​ដិត​ជាច្រើន​អ្នក​ទៀត។ រាត្រី​ដ៏​សែន​រីករាយ​នេះ​ក៏​មាន​ភ្ញៀវ​កិត្តយស​តំណាង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​ផងដែរ គឺ​ឯ.ឧ. ឯក​អគ្គ​រាជទូត កុយ គួង និង​លោក​ជំទាវ ហើយ​ក៏​មាន​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ និង​លោក​ជំទាវ អ្នក​ឧកញ៉ា កុក អាន និង​លោកជំទាវ និង​ភ្ញៀវ​កិត្តយស​ជា​ច្រើន​អ្នក​ទៀត»។

រូបភាព​ស្និទ្ធស្នាល​​រវាង​គ្រួសារ​អ្នក​ឧកញ៉ា គិត ម៉េង និង​គ្រួសារ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ នៅអូស្ត្រាលី។ (រូបភាពពី ហ្វេសប៊ុក)
រូបភាព​ស្និទ្ធស្នាល​​រវាង​គ្រួសារ​អ្នក​ឧកញ៉ា គិត ម៉េង និង​គ្រួសារ​អ្នក​ឧកញ៉ា កុក អាន នៅអូស្ត្រាលី។ (រូបភាពពី ហ្វេសប៊ុក)

គួរ​រំលេច​ដែរថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​កម្រ​នឹង​ឃើញ​រូបភាព​ជិតដិត​ស្និទ្ធស្នាល​ រវាង​មហាសេដ្ឋី​ គិត ម៉េង និង​មហាសេដ្ឋី លី យ៉ុងផាត់ បែប​នេះ​ណាស់ ដោយ​មាន​ពាក្យ​លេចឮ​ខ្លះ ថា មហាសេដ្ឋី​ពីរ​រូប​នេះ​ហាក់​មិន​សូវ​ស៊ី​ខ្សែ​គ្នា ដោយសារ​គេមើលឃើញ​ថា មុខ​ជំនួញ​ធំៗ​របស់​មហាសេដ្ឋី​ទាំងពីររូប​នេះ ហាក់​ដូច​ជា​ប្រជែង​គ្នា​ខ្លាំងណាស់។

គេ​នៅចាំ​បាន​ថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនចិនឈ្មោះ China Minsheng Investment Group (CMIG) បានចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគរួមគ្នាក្នុងទឹកប្រាក់ ១ពាន់ ៥រយលានដុល្លារអាមេរិក ដើម្បីសាងសង់ទីក្រុងមិត្តភាពកម្ពុជា-ចិន នៅតំបន់ជាយរាជធានីភ្នំពេញ។

បន្ទាប់​ពី​នោះ​តែ​ប៉ុន្មាន​ខែ ក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប របស់​អ្នក​ឧកញ៉ា គិត ម៉េង នា​ដើម​ឆ្នាំ​២០១៧ បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សំណង់​និង​វិនិយោគ​អចលនទ្រព្យ​របស់​ចិន​មួយ ដើម្បី​វិនិយោគ​និង​សាងសង់​សណ្ឋាគារ​នៅ​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​វិនិយោគ ៣ពាន់​លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារ Makro គ្រោង​ពង្រីក​៩​សាខា​នៅ​កម្ពុជា ខណៈ​សាខា​ទី១​សង់​រួច​នៅ​ចុង​ខែ​តុលា​ឆ្នាំនេះ

ព័ត៌មាន
តំណាង​ផ្សារ​លក់​ទំនិញ​បោះដុំ Makro នៅ​កម្ពុជា បាន​អះអាង​ប្រាប់ ខេមបូណូមីស ថា ចុង​ខែ​តុលា​ខាង​មុខ​នេះ អគារ​ផ្សារ Makro នឹង​ត្រូវ​​…

Franchise ជា​កាំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ២)

ព័ត៌មាន
កាលពីភាគ​ទី១​មុន មិត្ត​អ្នកអាន ខេមបូណូមីស បាន​តាមដាន​នូវ​ការ​បកស្រាយ​មួយ​ចំនួន​រួច​មក​ហើយ ទាក់ទង​នឹង​គំរូ​របស់​អាជីវកម្ម Franchi…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ