អង្គការសហប្រជាជាតិ

UN ស្វែងរកថវិកាចំនួន ៦០០លានដុល្លារ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន


អង្គការសហប្រជាជាតិស្វែងរកថវិកាចំនួន ៦០០ លានដុល្លារ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។ អង្គការសហប្រជាជាតិ នៅដើមសប្ដាហ៍នេះ បានរៀបចំសន្និសីទជំនួយមនុស្សធម៌ មួយនៅទីក្រុងហ្សឺណែវ ដោយមានការចូលរួមពីមន្ត្រីកំពូលៗ របស់អង្គការនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរៃអង្គាសប្រាក់ប្រមាណ ៦០០ លានដុល្លារ សម្រាប់ជួយពលរដ្ឋអាហ្វហ្គានីស្ថាន ដែលកំពុងជួបវិបត្តិ។
UN ប្រកាសរកថវិកា ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន

មិនតែប៉ុណ្ណោះ អង្គការសហប្រជាជាតិ​ក៏​បាន​ព្រមាន​ពី​វិបត្តិ​មនុស្សធម៌​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផង​ដែរ បន្ទាប់​ពី​ក្រុម​តា​លី​បង់​ឡើង​កាន់​អំណាច​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​។

បញ្ហា​មនុស្សធម៌​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ ពោល​គឺ​មាន​តាំងពី​មុន​ពេល​ក្រុម​តា​លី​បង់​ដណ្តើម​បាន​ទីក្រុង​កា​ប៊ុល​ទៅ​ទៀត ដោយ​ចំនួន​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ១៨ លាន​នាក់ បាន​រស់នៅ​ពឹងផ្អែក​លើ​ជំនួយ​។ អង្គការសហប្រជាជាតិ ព្រមទាំង​ម្ចាស់​ជំនួយ ព្រមាន​ថា តួលេខ​នេះ នឹង​កើនឡើង​ថែម​ទៀត ដោយសារ​តែ​ស្ថានភាព គ្រោះ​រាំង​ស្ងួត និង កង្វះខាត​សាច់ប្រាក់ បូក​រួម​ទាំង​បញ្ហា​កង្វះ​ស្បៀងអាហារ​ផង​ដែរ​។

យ៉ាងណាមិញ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាងលិច និង​ជ័យជម្នះ​ជា​បន្តបន្ទាប់​របស់​ក្រុម​តា​លី​បង់ គេ​សង្កេត​ឃើញ​ថា ជំនួយ​បរទេស​រាប់​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​នេះ​ត្រូវ​បាន​បញ្ចប់​។ លើស​នេះ​ពី​ទៅ​ទៀត វា​បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​កម្មវិធី​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​។

សូម​បញ្ជាក់​ថា បញ្ហា​នេះ​កើតឡើង​ស្រប​ពេល​ដែល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គោ​ទែ​រ៉េ​ស ( Antonio Guterres) និយាយ​ថា អង្គការសហប្រជាជាតិ​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ជាក់ស្ដែង បច្ចុប្បន្ន​អង្គការសហប្រជាជាតិ​មិន​អាច​សូ​ម្បី​តែ​បើក​ប្រាក់ខែ​ឱ្យ​មន្ត្រី​របស់​ខ្លួន​។

គួរ​កត់​សម្គាល់ថា ប្រហែល​មួយ​ភាគ​បី​នៃ​ទឹកប្រាក់​ចំនួន​ជាង ៦០០ លាន​ដុល្លារ ដែល​ត្រូវ​រៃ​អង្គាស​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ ខណៈ​ដែល នៅ​ក្នុង​ការ​ស្ទង់​មតិ​លើ​ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាង ១.៦០០​នាក់ នៅ​ក្នុង​ខែសីហា និង ខែកញ្ញា គេ​បាន​រក​ឃើញ​ថា មាន ៩៣% នៃ​ពួក​គេ គឺ​មិន​បាន​ទទួលទាន​អាហារ​គ្រប់គ្រាន់​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ​ជាស​កល​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ   ព្រមទាំង​គ្រោះ​មហន្តរាយ​មនុស្សធម៌ និង ការ​អភិវឌ្ឍ ដែល​បណ្តាល​មក​ពី​អ​ស្ថិរភាព​នយោបាយ ខណៈ​បច្ចុប្បន្ន​នេះ​អត្រា​ភាព​ក្រីក្រ​ក្នុង​ប្រទេស​នេះ​កើនឡើង ៧២% ទៅ​ហើយ​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខការទូតចិនថា ចិននឹងនាំចូលផលិតផលកសិកម្មពីកម្ពុជាកាន់តែច្រើនបន្ថែមទៀត

ព័ត៌មាន
ផលិតផលកសិកម្មរបស់កម្ពុជាហាក់មានក្ដីសង្ឃឹមកាន់តែខ្ពស់ជាងមុន ក្នុងការនាំចេញទៅកាន់ទីផ្សារចិន ក្រោយពេលដែល ប្រមុខការទូតចិន គឺឯកឧត្តម វ៉ាង យ…

ការនាំចេញទំនិញកម្ពុជាទៅអាមេរិកនៅតែកើនខ្ពស់ដល់ ៤០% នៅ៨ខែឆ្នាំនេះ ទោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជានៅតែកើនខ្លាំងក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១នេះ បើទោះបីជាកូវីដ១៩បាននិងកំពុងបន្ដអុកឡុកខ្លាំងក្ដី។ ជាក់ស្តែងនៅរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ