គម្រោងខុនដូ​នៅ​កម្ពុជា​នឹងទៅចូលរួម​ប្រកួតប្រជែង​ពានរង្វាន់ថ្នាក់តំបន់

គម្រោងខុនដូ Urban Village ត្រូវបានជ្រើសរើសឲ្យ​ចូល​ប្រកួត​យក​ពានរង្វាន់ចំនួន​៦​ក្នុង​កម្មវិធី​​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ


ថ្មីៗនេះគម្រោងខុនដូទំនើប Urban Village ដំណាក់កាលទី២ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះទី៣របស់ ក្រុមហ៊ុន Urban Hub Cambodia ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតដណ្ដើមពានរង្វាន់ចំនួន៦នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២០ (PropertyGuru Cambodia Property Awards 2020) ដែលនឹងប្រព្រឹត្តធ្វើឡើងនៅរាជធានីភ្នំពេញក្នុងខែកញ្ញាខាងមុខនេះ បើយោងទៅតាមលោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village។
ដោយ
គម្រោងខុនដូ Urban Village ត្រូវបានជ្រើសរើសឲ្យ​ចូល​ប្រកួត​យក​ពានរង្វាន់ចំនួន​៦​ក្នុង​កម្មវិធី​​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ

កម្មវិធីប្រគល់ពានរង្វាន់ដែលទទួលបានការកោតសសើរ និងមានដំណើរការយូរជាងគេនៅកម្ពុជា

លោកស្រី Catherine បានបន្ថែមទៀតថាបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹងបំផុតពីក្រុមគណៈកម្មការនៃកម្មវិធីដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកអចលនទ្រព្យដែលទទួលបានការគោរពខ្ពស់ទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ី គម្រោង Urban Village ដំណាក់កាលទី២ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតជាមួយគម្រោង និងក្រុមហ៊ុនអភិវឌ្ឍន៍នៅកម្ពុជាដ៏ទៃទៀតសម្រាប់ពានរង្វាន់ចំនួន ៦ខាងក្រោមនេះ ៖

  1. ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលទទួលបានជោគជ័យជាងគេបំផុត (Best Breakthrough Developer)
  2. ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងជីវិតទាន់សម័យល្អដាច់គេបំផុត (Best Lifestyle Developer)
  3. ពានរង្វាន់គម្រោងខុនដូល្អដាច់គេបំផុត (រាជធានីភ្នំពេញ) (Best Condo Development Phnom Penh)
  4. ពានរង្វាន់គម្រោងអភិវឌ្ឍន៍ការិយាល័យល្អដាច់គេបំផុត (Best Office Development)
  5. ពានរង្វាន់ការិយាល័យធ្វើការរួមល្អដាច់គេបំផុត (Best Co-working Space)
  6. ពានរង្វាន់ការិយាល័យដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (Best Office Architectural Design)

“ការដែលគ្រាន់តែត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតសម្រាប់ពានរង្វាន់ទាំងអស់នេះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២០បានធ្វើឲ្យនាងខ្ញុំផ្ទាល់ និងក្រុមការងារទាំងអស់នៅ Urban Village មានមោទកភាពយ៉ាងក្រៃលែងទៅហើយ។ នេះសបញ្ជាក់ថាអ្នកជំនាញដែលមានឥទិពលជាច្រើននៅក្នុងវិស័យអចលនទ្រព្យទទួលស្គាល់ពីកិច្ចខំប្រឹងប្រែងរបស់យើង” លោកស្រី Catherine បានលើកឡើង។

ពិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី Asia PropertyGuru លើកទី៥នៅកម្ពុជា

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីឆ្នាំ២០២០ (Asia PropertyGuru Property Awards 2020) គឺជាកម្មវិធីប្រគល់ពានរង្វាន់លើកទី៥ ដែលត្រូវបានរៀបចំឡើងសម្រាប់ឲ្យក្រុមហ៊ុនអភវិឌ្ឍន៍ និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតគ្នា។ កម្មវិធីនេះត្រូវបានចាត់ទុកថាជាកម្មវិធីប្រគល់ពានរង្វាន់ដែលមានកិត្យានុភាព និងតម្លាភាពបំផុតពីព្រោះកម្មវិធីនេះត្រូវបានរៀបចំ និងដឹកនាំដោយអ្នកជំនាញដែលទទួលបានការគោរព និងទុកចិត្តខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ។

ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យអចលនទ្រព្យ ហើយក្រុមហ៊ុនក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញចំពោះជំនាញរបស់ខ្លួនក្នុងការរៀបចំកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីទាំងមូលផងដែរ។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្លេះ។

នៅក្នុងសន្និសីទកាសែតមួយដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះលោក Jules Kay ជានាយកគ្រប់គ្រងកម្មវិធីប្រគល់ពានរង្វាន់នេះបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាទីផ្សារដែលមានសក្ដានុពលខ្លាំងមួយសម្រាប់វិស័យអចលនទ្រព្យក្នុងចំណោមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការដែលប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីប្រកួតពានរង្វាន់អចលនទ្រព្យ PropertyGuru Property Awards នេះអាចជួយឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងស្រុកអាចទទួលបានការទទួលស្គាល់បន្ថែមទៀត។”

ភាពជោគជ័យជាប្រវត្តិសាស្រ្តសម្រាប់វិស័យអចលនទ្រព្យកម្ពុជា

គម្រោងខុនដូ Urban Village បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យកម្ពុជាទាំងមូលនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ តាមរយៈការឈ្នះពានរង្វាន់រហូតទៅដល់៥ពានក្នុងពេលតែមួយដែលធ្វើឲ្យគម្រោង Urban Village ក្លាយជាគម្រោងមួយដែលទទួលបានការទទួល ស្គាល់ដ៏ច្រើនបំផុត។ ពានរង្វាន់ទាំងប្រាំនោះរួមមាន៖

  1. ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា (The Best Condo Development “Cambodia”)
  2. ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងរាជធានីភ្នំពេញ (The Best Condo Development “Phnom Penh”)
  3. ពានរង្វាន់គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ (The Best Condo Landscape Architectural Design)
  4. ពានរង្វាន់គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (The Best Condo Architectural Design)
  5. ពានរង្វាន់គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ (The Best Condo Interior Design)

លោកស្រី Catherine បានបញ្ជាក់បន្ថែមទៀតថានៅក្នុងឆ្នាំដដែលក្នុងខែវិច្ឆិកាគម្រោង Urban Village បានធ្វើឲ្យមានការភ្ញាក់ផ្អើលម្ដងទៀតក្នុងវិស័យអចលនទ្រព្យកម្ពុជានៅកំរិតថ្នាក់តំបន់តាមរយៈការឈ្នះពានរង្វាន់អចលនទ្រព្យដែលមានកិត្យានុភាពបំផុតគឺ “គម្រោងខុនដូល្អដាច់គេបំផុតនៅអាស៊ី” នៅឯកម្មវិធីប្រកួតពានរង្វាន់គម្រោងអចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ធ្វើឡើងនៅប្រទេសថៃ។ គម្រោង Urban Village គឺជាគម្រោងដំបូងគេបង្អស់ និងតែមួយគត់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។

“គម្រោងខុនដូ Urban Village គឺជាគម្រោងដែលនាងខ្ញុំមានមោទកភាពបំផុត។ វាមិនត្រឹមតែជាជោគជ័យសម្រាប់ពួកយើងនៅក្រុមហ៊ុន Urban Hub Cambodia ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាជោគជ័យមួយសម្រាប់ប្រទេសកម្ពុជាផងដែរពីព្រោះវាបានជួយសាងកេរ្ដិ៍ឈ្មោះឲ្យវិស័យអចលនទ្រព្យកម្ពុជានៅលើឆាកថ្នាក់តំបន់” លោកស្រី Catherine បានបន្ថែម។

លោកស្រី Catherine បានមានប្រសាសន៍ទៀតថា “យើងធ្វើការរចនាគ្រប់គម្រោងរបស់យើងទាំងអស់ជាមួយសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងកិច្ចខំប្រឹងប្រែង ដើម្បីផ្ដល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍រស់នៅទំនើបទាន់សម័យ កន្លែងសប្បាយរីករាយសម្រាប់រស់នៅ និងផ្ទះដែលពួកគេមានមោទកភាពធ្វើជាម្ចាស់។ ខ្ញុំសង្ឈឹមថាយើងនឹងឈ្នះពានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនៅឆ្នាំនេះ និងនាំយកប្រទេសកម្ពុជានៅកាន់ការប្រកួតថ្នាក់តំបន់ម្ដងទៀតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។”

ប្រសិនបើឈ្នះក្នុងគ្រប់ប្រភេទនៃពានរង្វាន់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនោះគម្រោង Urban Village នឹងក្លាយទៅជាគម្រោងតែមួយគត់ដែលឈ្នះពានរង្វាន់សរុបជាង១០ពាន។

អំពីគម្រោង Urban Village ដំណាក់កាលទី២

គម្រោង Urban Village ដំណាក់កាលទី២គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះផ្ដោតសំខាន់ទៅលើការរស់នៅបែប សហគមន៍ជាការបណ្ដាក់ទុនដោយក្រុមហ៊ុនមកពីហុងកុងដ៏ធំជាងគេបំផុតនៅកម្ពុជា។ គម្រោង Urban Village ដំណាក់កាលទី២ត្រូវបានអភវិឌ្ឍឡើងដោយរួមបញ្ចូល ជំនាញ និងបទពិសោធន៍នៃការសាងសង់ខុនដូស្ដង់ដារហុងកុងជាមួយវប្បធម៌នៃការរស់នៅបែបកម្ពុជា។ គម្រោងនេះត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីសរុបទំហំ១២០០០ ម៉ែត្រការ៉េដោយមានអគារចំនួន៤ គឺ អគារ E, F, G និង H ដោយរួមមាន ខុនដូទំនើបតម្លៃសមរម្យ ទីធ្លាពាណិជ្ជកម្ម ហាងលក់ទំនិញ និងការិយាល័យ។

គម្រោង Urban Village ដំណាក់កាលទី២ ស្ថិតនៅលើទីតាំងដ៏ល្អបំផុតចន្លេះមហាវិថី សម្ដេច ហ៊ុនសែន និង ផ្លូវជាតិលេខ២ដែលជាតំបន់មួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការរីកចម្រើនខ្លាំងបំផុត ហើយមនុស្សភាគច្រើនស្គាល់តំបន់នេះថាជាផ្លូវ៦០ម៉ែត្រ។ គម្រោង Urban Village ដំណាក់កាលទី២មានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ និង ១៥នាទីពីព្រះលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី។

Urban Village គឺជាគម្រោងដែលមានការយកចិត្តទុកដាក់ពីបរិស្ថាន និងធម្មជាតិបៃតង ជាក់ស្ដែង៤៥% នៃផ្ទៃអភវិឌ្ឍន៍សរុបត្រូវបានរក្សាទុកធ្វើជាសួនច្បារ ទីធ្លាបៃតង និងកន្លែងសម្រាកលេងដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារធ្វើការប្រាស្រ័យទាក់ទងគ្នា ឬសម្រាកលេងពេលទំនេរ។

អ្វីដែលកាន់តែពិសេសនោះគឺគម្រោង Urban Village ដំណាក់កាលទី២មានទីតាំងនៅក្បែរមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅក្នុងរាជធានីភ្នំពេញដែលមានឈ្មោះថា Factory Phnom Penh។ មជ្ឈមណ្ឌល Factory Phnom Penh មានកន្លែងធ្វើការងាររួមធំជាងគេ សាលសិល្បដ៏ធំទូលាយ សាលាអន្ដរជាតិ កន្លែងរៀបចំកម្ម វិធី កន្លែងរៀបចំពិធីជុំលៀង កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងក្មេងលេង កន្លែងជិះក្ដារបន្ទះ ហាងកាហ្វេ ភោជនីដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយោថតរូប បណ្ណាល័យ និងកន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ដំបូងគេនៅកម្ពុជា។

យូនីតនៅក្នុងគម្រោង Urban Village ដំណាក់កាលទី២លក់ដាច់យ៉ាងឆាប់រហ័សជាក់ស្ដែងយូនីតនៅក្នុងអគារចំនួនពីរត្រូវបានលក់អស់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លី។

ថ្មីៗនេះក្រុមហ៊ុនទើបតែបានប្រកាសការត្រៀមបើកលក់អគារ H ឬ Sky Prime Tower ដែលជាអគារខ្ពស់ ជាងគេនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន ជាមួយការផ្ដល់ជូនពិសេស​ និងការបញ្ចុះតម្លៃជាច្រើន។ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើយូនីតណាមួយនៅក្នុងអគារ H សូមធ្វើការទាក់ទងមកកាន់លេខ ០១៧ ៩៩៩ ៥៣១ / ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល [email protected]។ អ្នកក៏អាចអញ្ចើញមក ទស្សនាផ្ទះគំរូនៅស្នាក់ការលក់ផ្ទាល់ស្ថិតនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh៕




អត្ថបទបន្ទាប់


នៅវៀតណាម បុគ្គលិកបម្រើការងារក្នុងវិស័យអចលនទ្រព្យ ត្រូវបានបញ្ឈប់ការងារច្រើនជាងគេបំផុតនៅអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
វិស័យអចលនទ្រព្យ នៅក្នុងប្រទេសវៀតណាមគឺជា វិស័យមួយ ដែលបានបញ្ឈប់ការងារបុគ្គលិកច្រើនជាងគេបំផុត នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ ដោយសឹងតែ ២ ភ…

ថៃកំពុងចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមមាន់ ដោយសារតម្រូវការទីផ្សារសកលថមថយចុះ

ព័ត៌មាន
សមាគមអ្នកកែច្នៃ និងនាំចេញសត្វមាន់ថៃ បានអះអាងថា ការនាំចេញសត្វមាន់នៅពាក់កណ្តាលឆ្នាំនេះ មានកើនឡើងតិចតួចបំផុតត្រឹមតែ ២% ខុសពីការរំពឹងទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ