សហរដ្ឋអាមេរិក

អាមេរិកដាក់មហិច្ឆតាបញ្ចប់កូវីដ-១៩ត្រឹមឆ្នាំ២០២២ ប៉ុន្ដែទាមទារឲ្យមេដឹកនាំពិភពលោកចូលរួម


សហរដ្ឋអាមេរិកកំពុងរិះរកវិធីសាស្ត្រ ជំរុញឱ្យមេដឹកនាំពិភពលោកទាំងអស់ គាំទ្រនូវគម្រោង ដែលខ្លួនហៅថា គោលដៅប្រកបដោយមហិច្ឆតាក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយធានាឲ្យបាន ថាប្រជាជន ចំនួន៧០%នៅលើពិភពលោក ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ យ៉ាងយូរត្រឹមឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីព្រាងឯកសាររបស់រដ្ឋាភិបាលអាមេរិកដែលសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ។
ប្រជាជនដែលកំពុងធ្វើដំណើរនៅតាមទីសាធារណៈនៅសហរដ្ឋអាមេរិក
ដោយ

ឯកសារ​កម្រាស់​៣ ទំព័រ ដែល​សហរដ្ឋអាមេរិក​បាន​ធ្វើការ​អញ្ជើញ មេដឹកនាំ​ប្រទេស​នានា​ជុំវិញ​ពិភពលោក អង្គការ​អន្តរជាតិ និង ក្រុមហ៊ុន​វិស័យ​ឯកជន ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ស្តី​ពី​កូ​វី​ដ​១៩ ដែល​គ្រោង​ដឹកនាំ រៀបចំ​ឡើង​ដោយ​សហរដ្ឋអាមេរិក​អា​មេ​រិ​ក​។

ក្នុង​ឯកសារ​ដដែល​បាន គូសបញ្ជាក់​ពី​ការ​ចង់​ស្នើ​សុំ ការ​បរិច្ចាគ​វ៉ាក់សាំង​បន្ថែម ពី​ប្រទេស​នានា​ដែល​មាន​លទ្ធភាព​បរិច្ចាគ  ដើម្បី​ប្រមែប្រមូល​វ៉ាក់សាំង​ឲ្យ​គ្រប់​ចំនួន​សរុប​ប្រមាណ ១​ពាន់​លាន​ដូ​ស​បន្ថែម​ទៀត សម្រាប់​ត្រៀម​ឲ្យ​ស្រប​តាម​ផែនការ ដែល​បាន​កំណត់​ខាងលើ ត្រឹម​ឆ្នាំ​២០២២​។

យ៉ាងណាមិញ មន្ត្រី​សេត​វិមាន​អា​មេ​រិ​ក មិន​បាន​គូសបញ្ជាក់​ព័ត៌មាន​លម្អិត​ជុំវិញ​កិច្ចប្រជុំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នោះ​ទេ​។ ប៉ុន្តែ បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន The New York Times បាន​ឲ្យ​ដឹង លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​ត្រូវ​បាន​ផ្ញើរ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ប្រទេស​ជុំវិញ​ពិភពលោក ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក គឺជា​អ្នក​ផ្តល់​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ធំ​ជាងគេ​នៅ​ទូ​ទាំង​ពិភពលោក​ដែល​នាំមុខ​ប្រទេស​សេដ្ឋកិច្ច​ធំ ៗ ដូច​ជា ចិន ជប៉ុន និង អង់គ្លេស​ជាដើម​។ ក្នុង​នោះ សហរដ្ឋអាមេរិក​បាន​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រមាណ​ជាង ១១៤ លាន​ដូ​ស​ច្រើន​ជាង ៣​ដង នៃ​ការ​បរិច្ចាគ​របស់​ចិន ដែល​មាន​ចំនួន ៣៤ លាន​ដូ​ស​។

ទន្ទឹម​នឹង​ការ​បរិច្ចាគ​ច្រើន​ជាងគេ សហរដ្ឋអាមេរិក​បន្ត​អំពាវនាវ ឱ្យ​ប្រទេស​អ្នកមាន​ទាំងអស់​ផ្តល់​ប្រាក់​សរុប​ចំនួន ២​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន និង​បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត​យ៉ាង​ហោច​ណាស់ ១​ពាន់​លាន នៅ​ត្រឹម​ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​មធ្យម​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Google រងការផាកពិន័យ ១៧៧លានដុល្លារអាមេរិក ពីរដ្ឋាភិបាលកូរ៉េខាងត្បូង

ព័ត៌មាន
អាជ្ញាធរកូរ៉េខាងត្បូងបានផាកពិន័យក្រុមហ៊ុន Alphabet Inc ដែលជាក្រុមហ៊ុនមេរបស់ Google ក្នុងតម្លៃទឹកប្រាក់ជិត ១៧៧លានដុល្លារអាមេរិក បន្ទាប…

ការនាំចេញអង្ករថៃ រំពឹងសម្រេចបានគោលដៅ៦លានតោននៅឆ្នាំនេះ ដោយសារតែកត្តាប្រាក់បាតចុះថោក

ព័ត៌មាន
តើថៃអាចនឹងសម្រេចគោលដៅនាំចេញអង្ករតាមផែនការដោយសារប្រាក់បាតចុះថោកដែរ ឬយ៉ាងណា? ប្រទេសថៃ ត្រូវបានពិភពលោកទទួលស្គាល់ថាជាអ្នកនាំចេញអង្ករធំ ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ