អាវុធល្បឿនលឿនអាមេរិក

កងទ័ពអាកាសអាមេរិកអះអាងថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេង៥ដង


កងទ័ពអាកាសអាមេរិកបាននិយាយកាលពីថ្ងៃចន្ទទី១៦ឧសភាថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេង ហើយដែលមានសមត្ថភាពហោះក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ៥ដងឯណោះ។ ការប្រកាសពីសមត្ថភាពអាវុធដ៏ខ្លាំងក្លារបស់អាមេរិកនេះ ធ្វើឡើងនៅចំពេលដែលស្ថានការប្រឈមមុខដាក់គ្នារវាងលោកខាងលិច និងរុស្ស៊ីកំពុងតានតឹងកាន់តែខ្លាំងឡើង។
អាមេរិកធ្វើតេស្តជោគជ័យអាវុធល្បឿនលឿនជាងសំឡេង!
ដោយ

កងកម្លាំង​ទ័ពអាកាស​អា​មេ​រិ​កបាន​រៀបរាប់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​សាកល្បង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន នៅ​ឯ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា នៅ​ពេល​ដែល​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B-52 បាន​បាញ់​ចេញ​ទៅ​នូវ​អាវុធ​ប្រតិកម្ម​រហ័ស លើ​ផ្ទៃ​អាកាស ARRW​។

សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា បន្ទាប់​ពី​ការ​បាញ់​ចេញពី​យន្តហោះ អាវុធ​ថ្មី​នេះ​បាន​បញ្ឆេះ​កំ​ដៅ​និង​រុញ​ល្បឿន​ឲ្យ​ហោះ​លឿន​ជាង​សំឡេង​ដល​ទៅ​៥​ដង​។

គួរ​ជម្រាប​ថា សហរដ្ឋអាមេរិក​មិនមែន​ជា​ប្រទេស​តែ​មួយ​គត់ ដែល​បាន​និង​កំពុង​អភិវឌ្ឍ​អាវុធ​លឿន​ជាង​សំឡេង​នោះ​ទេ​។ ហើយ​ល្បឿន​ដ៏​លឿន​របស់​អាវុធ​ដ៏​ទំនើប​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​សត្រូវ​ពិបាក​តាមដាន និង​ស្ទាក់​ចាប់​ខ្លាំង​ណាស់​។

មន្ត្រី​យោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា មហាអំណាច​ពីរ​ទៀត​គឺ​ចិន និង​រុ​ស្ស៊ី​ក៏​កំពុង​អភិវឌ្ឍ​អាវុធ​ប្រភេទ​នេះ​ដែរ​។ ជាក់ស្តែង រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ទៅ​កាន់​គោលដៅ​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។ ក្នុង​នោះ រុ​ស្ស៊ី​អះអាង​ថា​មី​ស៊ី​ល​ឈ្មោះ Kinzhal ដែល​ខ្លួន​បាន​បាញ់ អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០​ដង​នៃ​សំឡេង​ឯណោះ​។

ចំណែក​ប្រទេស​ចិន​វិញ កន្លង​មក​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​នេះ ជា​ញឹកញាប់​ផង​ដែរ​។ ប៉ុន្តែ​ក្រសួងការបរទេស​ចិន​បាន​បដិសេធ​កាលពី​ខែតុលា​ទៅ​វិញ​ថា ខ្លួន​មិន​បាន​ធ្វើតេស្ត​អាវុធ​ប្រភេទ​នេះ​ទេ នោះ​គឺជា​ការ​សាកល្បង​រ៉ុកែត​ដែល​បម្រើ​ឲ្យ​វិស័យ​អាវ​កាស​ប៉ុណ្ណោះ​។

គួរ​រំឭក​ថា នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដែល​អា​មេ​រិ​កបាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​។ កាលពី​ពាក់កណ្តាល​ខែមីនា សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ខ្លួន​បាន​សាកល្បង​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង​ដោយ​ជោគជ័យ ខណៈ​ពេល​ដែល​សម្ព័ន្ធភាព AUKUS ដឹកនាំ​ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដែល​រួម​មាន​ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​ផង​នោះ បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា ពួក​គេ​នឹង​ធ្វើការ​រួម​គ្នា ដើម្បី​អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​នេះ​បន្ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីស្រីលង្កាប្រកាសពីស្ថានភាពអាសន្ន ខណៈដែលប្រទេសអស់ប្រេងសាំងផ្គង់ផ្គង់សម្រាប់ពលរដ្ឋហើយ!

ព័ត៌មាន
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កាបាននិយាយថា ប្រទេសស្រីលង្កា ដែលកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ បានធ្លាក់ដល់ថ្ងៃចុងក្រោយនៃក…

ថៃសម្រេចបានកំណើនសេដ្ឋកិច្ច ២,២% នៅត្រីមាសទី១ ចំពេលតម្លៃអតិផរណាកំពុងកើនឡើងខ្ពស់

ព័ត៌មាន
ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង អភិវឌ្ឍន៍សង្គមរបស់ថៃបានបញ្ជាក់អះអាងនៅថ្ងៃទី ១៧ឧសភាថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើង ២,២% នៅក្នុងត្រីមាសទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ