តម្រូវការ​បន្លែ ផ្លែឈើ​នៅវៀតណាម

អាមេរិកនាំចូលបន្លែ និងផ្លែឈើទៅវៀតណាមធំជាងគេបង្អស់ អំឡុងពេលមានវិបត្តិកូវីដ-១៩


នៅក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២០ ការនាំចូលទំនិញទាំងអស់របស់វៀតណាម មានការធ្លាក់ចុះរហូតដល់ ៤២% ប៉ុន្តែរបាយការណ៍កត់សម្គាល់ឃើញថា ការនាំចូលបន្លែ និងផ្លែឈើពីសហរដ្ឋអាមេរិកមកប្រទេសវៀតណាម គឺមានការកើនឡើងរហូតដល់ទៅ ៤៤% ឯណោះ ដែលបានធ្វើឲ្យអាមេរិកក្លាយជាអ្នកផ្គត់ផ្គង់ទីផ្សារវៀតណាម ធំជាងគេបង្អស់ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
អាមេរិកនាំចូលបន្លែ និងផ្លែឈើទៅវៀតណាមធំជាងគេបង្អស់ អំឡុងពេលមានវិបត្តិកូវីដ-១៩ (រូបភាព៖ VN Express)
ដោយ

យោងតាម​សមាគមបន្លែ និងផ្លែឈើវៀតណាម បញ្ជាក់ឲ្យដឹងថា រយៈពេល ៤ខែ ដើមឆ្នាំនេះ សហអាមេរិក​បានផ្គត់ផ្គង់​បន្លែ និងផ្លែឈើជាង ១០២​លានដុល្លារ​អាមេរិក ដែលមាន​កំណើន ៤៤% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ដោយឡែក ការនាំចូលទំនិញ​សរុប​របស់​វៀតណាម ក្នុងអំឡុងពេលនេះ សម្រេចបានជាង ៣៧៦​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​៤២% ក៏ប៉ុន្តែការនាំចូល​មកពី​ប្រទេស​នូវែលសេឡង់ អាមេរិក និងកូរ៉េខាងត្បូង គឺមានការ​កើនឡើងដូចគ្នា។

បើតាម ម្ចាស់ហាងទំនិញ​វៀតណាម ដែលជាអ្នក​នាំចូលផ្លែ​ឈើអាមេរិក បានអះអាងថា ផ្លែឈើអាមេរិក គឺមានប្រជាប្រិយភាព​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម ក្នុងនោះ ផ្លែប៉ោម ទំពាំងបាយជូរ និងឈឺរី ជាទំនិញ​នាំចូលច្រើន​ជាងគេបំផុត។

ទោះយ៉ាងណា វៀតណាម ក៏ជាប្រទេស​នាំចូលបន្លែ និងផ្លែឈើ ដ៏ធំមួយដែរ ដោយសម្រេច​បានជាង ១,២ ពាន់លាន​ដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ដែលមានការធ្លាក់ចុះ ១២%។

គួរជម្រាបផងដែរថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម នៅតែធ្វើបានល្អ ជាប្រទេស​មួយដ៏លេចធ្លោ ខាងមុខជំនួញ​ពាណិជ្ជកម្ម ទោះបីជាជួបវិបត្តិ​កូវីដក៏ដោយ ហើយ វៀតណាម សម្រេចបាននូវ​ការនាំចេញ​ប្រមាណ ៨៣ពាន់លាន​ដុល្លារអាមេរិក ដែលមានកំណើន ៥% បើធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាគសេដ្ឋកិច្ច Moody’s ៖ សេដ្ឋកិច្ចកម្ពុជាឡើងចុះ ដោយសារប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងបី

ព័ត៌មាន
អ្នកវិភាគ​សេដ្ឋកិច្ច​ប្រចាំ​​​ស្ថាប័នវាយតម្លៃសេដ្ឋកិច្ច Moody’s បានបញ្ជាក់នា​ពេលថ្មីៗនេះ​ថា មូលហេតុសំខាន់ ដែលរារាំងដល់ណើនសេដ្ឋកិច្ចកម្ពុជ…

រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញវិធានការស្រោចស្រង់កំណើនសេដ្ឋកិច្ចជុំទី៤

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការជុំទី៤ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលអាជីវកម្ម ក៏ដូច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ