ទិវាទិញទំនិញ​បញ្ចុះតម្លៃ​នៅអាមេរិក

Black Friday នៅអាមេរិកស្ងប់ស្ងាត់ជាងមុន ដោយសារតែមេរោគកូវីដ-១៩


ទិវាទិញទំនិញ Black Friday ដែលជាព្រឹត្តិការណ៍ទិញទំនិញដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក និងធ្លាប់មានមនុស្សជាច្រើនម៉ឺននាក់ ឈរតម្រង់ជួរទិញទំនិញជារៀងរាល់ឆ្នាំ ប៉ុន្តែនៅក្នុងឆ្នាំ ២០២០នេះ គឺស្ងប់ស្ងាត់ខ្លាំងណាស់ ដោយសារតែក្តីព្រួយបារម្ភពី មេរោគឆ្លងកូវីដ-១៩ ហើយប្រជាពលរដ្ឋអាមេរិកជាច្រើន ក៏បានងាកទៅប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃនេះ។
Black Friday នៅអាមេរិកស្ងប់ស្ងាត់ជាងមុន ដោយសារតែមេរោគកូវីដ-១៩ (រូបភាព៖ Yahoo)
ដោយ
អំពី Black Friday

នៅតាម​បណ្តាហាង និងផ្សារ​ទំនើប​ធំៗ​នៅអាមេរិក ដែលធ្លាប់​តែ​ទទួល​បាន​ភ្ញៀវ​ច្រើន​អំឡុង​ពេលនៃ​ទិវាទិញ​ទំនិញ Black Friday នៅឆ្នាំនេះ គឺមាន​តែអតិថិជន​ជាក្រុម​តូចៗ ដែល​ពាក់ម៉ាស់ និងមិន​ចាំបាច់​តម្រង់​ជួរ​រង់ចាំទិញ​ទំនិញ​ទៀតឡើយ។

មជ្ឈមណ្ឌល​គ្រប់គ្រង និងការពារ​ជម្ងឺ​ឆ្លង​របស់​អាមេរិក​បាន​ព្រមានថា សកម្មភាព​ទិញ​ទំនិញ​នៅក្នុងហាង ដែលមាន​មនុស្សច្រើន គឺជា​សកម្មភាព​ដែលមាន​ហានិភ័យ​ខ្ពស់ ដូច្នេះ​ហើយ​អតិថិជន​ជាច្រើន បានងាក​ទៅប្រើប្រាស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​តាម​អនឡាញវិញ។

បើតាមការព្យាករ​របស់​ក្រុមហ៊ុន​លក់​ទំនិញធំៗ ទិវាទិញ​ទំនិញ Black Friday និងទិវា Cyber Monday​ នឹងអាច​ជំរុញ​ការលក់​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ ឲ្យកើន​ឡើង​ដល់ ៩ពាន់​លាន​ដុល្លារ​អាមេរិក ឬ ១០ពាន់​លាន​ដុល្លារ​អាមេរិក។

សហព័ន្ធ​វិស័យ​លក់រាយ​ថ្នាក់​ជាតិ​អាមេរិក បានប៉ាន់​ប្រមាណ​ថា ការលក់​ទំនិញ​នៅអំឡុង​ថ្ងៃឈប់​សម្រាក​របស់​អាមេរិក​ក្នុងឆ្នាំ ២០២០នេះ នឹង​សម្រេច​បាន​ប្រមាណ ៧៦០ពាន់​លាន​ដុល្លារ​អាមេរិក​កើន ៥% ធៀប​ទៅនឹង ឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលិតផលស្រោមដៃ អាចនឹងឡើងថ្លៃ ក្រោយមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ក្នុងរោងចក្រផលិត Top Glove

ព័ត៌មាន
ក្រុមហ៊ុនផលិតស្រោមដៃ Top Glove របស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុនធំជាងគេបំផុតលើសកលលោក បានអះអាងថា ការកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់ ដោ…

ក្រុមហ៊ុន ស៊ីប៊ីស៊ី ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ដៃ​មួយ ដើម្បី​លើកកម្ពស់​តម្លាភាព​ឥណទាននិងការគ្រប់គ្រង​ឥណទាន​ដោយ​ទំនួលខុសត្រូវ

ព័ត៌មាន
ពីថ្ងៃនេះតទៅ អ្នក​អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​​របស់អ្នក អាន​របាយការណ៍​ឥណទាន និង​ទទួល​បាន​សារ​ដាស់តឿន​អំពី​ការត្រួតពិនិត្យ​ឥណទាន យ៉ាង​ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ