អតីតអ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការចោទ​ប្រកាន់លើ​ពួកគេ

វិទ្យុ​អាស៊ីសេរី អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​របស់​ខ្លួន


វិទ្យុ អាស៊ីសេរី នៅ​ថ្ងៃ​ពុធ​ ទី២៤ ខែកក្កដា នេះ បាន​អំពាវនាវ​ឲ្យ​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកសារព័ត៌មាន​របស់​ខ្លួន​ពីរ​នាក់ គឺ​លោក​លោក យាង សុធារិន និង​លោក អ៊ួន ឈិន ដែល​នឹង​ត្រូវ​គេ​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ ទី២៦ ខែ​កក្កដា ខាង​មុខ​នេះ។
លោក យៀង សុធារិន (រូបខាង​ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ អាស៊ីសេរី។
ដោយ

លោក Rohit Mahajan អនុប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​វិទ្យុ អាស៊ីសេរី បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដូច្នេះ​ថា ៖ «អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យៀង សុធារិន បាន​រង​ទុក្ខ​រួច​ហើយ ក្នុង​រយៈពេល​ជាប់​ពន្ធនាគារ ៩​ខែ ហើយ​ឥឡូវ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទៀត ដែល​មិន​គួរ​ត្រូវ​បាន​ចោទ​តាំង​ពីដំបូង។»

លោក Rohit Mahajan បាន​បន្ត​ថា ៖ «តុលាការ​ក្រុង​ភ្នំពេញ​អាច​កែ​សម្រួល​ស្ថានភាព​ដែល​មិន​ចាំបាច់​និង​ជា​បញ្ហា​នេះ ដោយ​ច្រាន​ចោល​ករណី​និង​ការ​ចោទ​ប្រកាន់​ទាំងអស់ ប្រឆាំង​នឹង​ពួកគាត់​ដោយ​មិន​បង្អង់​យូរ។»

លោក អ៊ួន ឈិន បាន​សំណូម​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់ ដើម្បី​ឲ្យ​ពួកគាត់​អាច​រក​ការងារ​ជា​អ្នក​សារព័ត៌មាន​ឡើង​វិញ​បាន។

លោក អ៊ួន ឈិន បាន​និយាយ​ដូច្នេះ​ថា ៖ «ជា​សំណូមពរ គឺ​ជា​ធម្មតា​ទេ គឺ​ពួក​យើង​ចង់​មាន​សេរីភាព​ពេញ​លេញ ផុត​ពី​ការ​ចោទ​ប្រកាន់​អី​ទាំង​អស់ ដើម្បី​យើង​ប្រកប​ការងារ​ធ្វើការ ជា​ពិសេស គឺ​អាច​មាន​លទ្ធភាព​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​ហ្នឹង​ឡើង​វិញ។»

លោក អ៊ួន ឈិន បាន​បន្ត​ថា ៖ «សេរីភាព​ពេញ​លេញ ចង់​មាន​ន័យ​ថា យើង​អាច​ចេញ​ធ្វើ​អី​ប្រកប​ការងារ​អី​ដោយ​ពេញ​មុខ​ពេញ​មាត់ កុំឲ្យ​គេទើស​ទាល់​ក្នុង​ការ​ទទួល​ពួក​យើង​ធ្វើការ ធ្វើងារ។»

លោក យាង សុធារិន និង​លោក អ៊ួន ឈិន ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ចោទ​ពី​បទ​ផ្តល់​ព័ត៌មាន ដែល​បំផ្លិច​បំផ្លាញ​ដល់​ការ​ការពារ​ជាតិ​ទៅ​ក្រៅ​ប្រទេស និង​ពី​បទ​ផលិត​រូប​អាស​អាភាស។ ពួកគាត់​ទាំង​ពីរ​នាក់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ។

អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​ដោះលែងឲ្យ​​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន នៅខែ​សីហា ឆ្នាំ​២០១៨ ​ក៏ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ផ្លូវ​តុលាការ នៅ​ដដែល។

វិទ្យុ អាស៊ីសេរី ដែល​រដ្ឋាភិបាល​តែងតែ​ចោទ​ថា មាន​ភាព​លម្អៀង​ទៅរក​គណបក្ស​ប្រឆាំង​នោះ បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧។

អ្នក​នាំពាក្យ​​តុលាការ​ក្រុង​ភ្នំពេញ​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ដើម្បី​សុំ​ប្រតិកម្ម​នោះ​ទេ នៅ​ថ្ងៃ​ពុធ​ ទី២៤ ខែ​កក្កដា​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កីឡាករ​បាល់ទាត់​ជប៉ុន​ដ៏​ល្បី កេស៊ូកិ ហុងដា បោះទុន​វិនិយោគ​លើក្រុមហ៊ុន​កសិកម្ម​នៅកម្ពុជា

ព័ត៌មាន
ជារឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ ដែល​កីឡាករ​បាល់ទាត់​ដ៏ល្បីឈ្មោះ​របស់​ប្រទេស​ជប៉ុន លោក កេស៊ូកិ ហុងដា (Keisuke Honda) ចាប់​អារម្មណ៍បោះ…

ពីក្រោយការផាក​ពិន័យ​ ក្រុមហ៊ុន ហ្វេសប៊ុក ៥ពាន់លាន​ដុល្លារ ទាក់ទឹង​នឹង​ការ​រំលោភបំពាន​​សិទ្ធិឯកជន​អ្នក​ប្រើប្រាស់​

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Facebook Inc ត្រូវបានរដ្ឋាភិបាលអាមេរិក ផាកពិន័យ ៥ពាន់លានដុល្លារអាមេរិក ដោយសារតែរកឃើញថាបានរំលោភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ