ពាណិជ្ជកម្មអាស៊ាន-អាមេរិក-ចិន

ការនាំចេញប្រទេសតំបន់អាស៊ានឆ្នាំ២០២១ កំពុងពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក និង ចិន


ទីផ្សារអាមេរិក និង ចិន ជួយជំរុញការនាំចេញល្អរបស់ប្រទេសក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២១មុនគេសិន ! បើតាមរបាយការណ៍ដែលចេញផ្សាយដោយសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បង្ហាញថា សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញពីការស្ទុះងើបឡើងវិញ ដោយសារតែកម្លាំងការនាំចេញក្នុងឆ្នាំ២០២១ ដែលមានតម្រូវការខ្ពស់ពីភាពជាដៃគូពាណិជ្ជកម្មធំៗរបស់ប្រទេសយក្សសេដ្ឋកិច្ចលើពិភពលោកទាំងពីរ គឺចិននិងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BusinessTimes របស់សិង្ហបុរី។
រូបតំណាង៖ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសជិតខាង
ដោយ

បើ​ផ្អែក​ទៅ​លើ​តម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​គឺ​ប្រទេស​អា​មេ​រិ​ក និង​ចិន សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ គេ​រំពឹង​ថា វៀតណាម​នឹង​នាំមុខ​គេ​ក្លាយជា​អ្នក​ស្តារ​ឡើង​វិញ តាម​រយៈ​ការ​នាំ​ចេញ​ទំនិញ និង តាម​ពីក្រោយ​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

ចំណែកឯ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដ៏​សំខាន់​មួយទៀត គឺ សិង្ហ​បុរី ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​សកល​វិទ្យាល័យ Oxford វាយតម្លៃ​នៅ​ក្នុង​របាយការណ៍​មួយ​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ធំធេង​ពី​វិស័យ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ​។

នៅ​ក្នុង​របាយការណ៍​សកល​វិទ្យាល័យ Oxford គូសបញ្ជាក់​ទៀត​ថា ប្រទេស​ទាំង​បី​ខាងលើ មាន​ដូច​ជា វៀតណាម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី នឹង​មាន​កំណើន​ខ្លាំង​លើ​តម្រូវការ​រយៈពេល​ខ្លី​។ តម្រូវការ​រយៈពេល​ខ្លី គឺ សំដៅ​ដល់ តម្រូវការ​ផលិតផល​ដែល​កំពុង​ខ្វះខាត​ខ្លាំង និង​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់ ជាក់ស្តែង​ដូច​ជា ឧបករណ៍​អេ​ឡិច​ត្រូ​និក​, បន្ទះ​ឈី​ប  និង​ជា​ពិសេស​គឺ​សម្ភារ​បរិក្ខារ​ពេទ្យ​ដែល​កំពុង​ត្រូវ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ​អំឡុង​ពេល​វិបត្តិ​កូ​វី​ដ​១៩​។

គួរ​ជម្រាប​ថា សាកលវិទ្យាល័យ Oxford ផ្នែក​សេដ្ឋកិច្ច ទើបតែ​បាន​ផ្តល់​ចំណាត់ថ្នាក់​ឲ្យ​វៀតណាម និង ម៉ា​ឡេ​ស៊ី ថា ជា​ទិស​ដៅ​ដ៏​ទាក់ទាញ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ជា​ពិសេស​ផ្តោត​លើ​ការ​នាំ​ចេញ​។

ទន្ទឹម​នឹង​នេះ ការ​នាំ​ចេញ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​គេ​រំ​ពឺ​ង​ថា នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​បំផុត​ពី​តម្រូវការ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ស្រប​ពេល​ដែល​សិង្ហ​បុរី​វិញ នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ការ​ដឹក​ជញ្ជូន និង នាំ​ចេញ​បរិក្ខារ​សម្រាប់​ទប់ទល់​នឹង​កូ​វី​ដ​១៩ ដោយហេតុ​ថា សិង្ហ​បុរី​មាន​កំពង់​ផែ​ដ៏​សំខាន់​របស់​ខ្លួន​។

របាយការណ៍​ពី​សាកលវិទ្យាល័យ Oxford ដដែល បាន​ព្រមាន​ដល់​ប្រទេស​ពីរ​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន គឺ ឥណ្ឌូ​នេ​ស៊ី និង ហ្វី​លី​ពី​ន​ថា អាច​នឹង​បាត់បង់​ការ​ប្រកួតប្រជែង​ផ្នែក​ផលិតកម្ម ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​នេះ នៅ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង លក្ខខណ្ឌ​វិនិយោគ​នៅ​មាន​កម្រិត​នៅឡើយ​។

សូម​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​៦​នៅ​តំបន់​អាស៊ាន​ដូច​ជា វៀតណាម ថៃ សឹ​ង្ហ​បុរី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង ហ្វី​លី​ពី​ន អាច​ឈាន​ជើង​ចូល​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​បាន ក៏​ដោយសារ​តែ​ថ្លៃដើម​ផលិត​នៅ​ក្នុង​ប្រទេស​ចិន ដែល​ធ្លាប់​ជា​ទិស​ដៅ​វិនិយោគ​សំខាន់​មួយ មានការ​កើន​ឡើងជា​បន្តបន្ទាប់​។ យ៉ាងណាមិញ របាយការណ៍​បាន​សន្និដ្ឋាន​ថា ការ​នាំ​ចេញ​នឹង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​របស់​អាស៊ាន​ទាំង​៦​ក៏​ពិតមែន ប៉ុន្តែ​កំណើន​នឹង​មិន​មាន​ភាព​ស្មើគ្នា​នោះ​ទេ ដោយសារ​តែ​ហ្វី​លី​ពី​ន និង ឥណ្ឌូ​នេ​ស៊ី នៅ​មាន​ភាព​ខ្វះចន្លោះ​នៅឡើយ​។ នៅ​ក្នុង​របាយការណ៍​ពី​សាកលវិទ្យាល័យ Oxford មិន​បាន​បញ្ជាក់​ពី​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Kerry WorldBridge Logistics បង្កើនប្រាក់រង្វាន់ដល់ ១៥,០០០ ដុល្លារ តាមរក​អតីត​បុគ្គលិក​ម្នាក់​ ដែលកិបកេងលុយក្រុមហ៊ុន

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា Kerry WorldBridge Logistics បានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់១៥,០០០ដុល្លារ ចំពោះអ្នកដែលបានប្រទះឃើញអតីត…

ការបញ្ជូនពលករចំណាកស្រុកវៀតណាមធ្លាក់ចុះខ្លាំង ដោយសារកូវីដ-១៩ បន្តរាតត្បាត

ព័ត៌មាន
ពលករចំណាកស្រុកវៀតណាមដែលបានទៅធ្វើការនៅក្រៅប្រទេសមានថយយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ ក្រោយប្រទេសគោលដៅការងារជាច្រើននៅតែបន្តបិទទ្វារមិនទទួលយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ