Advertisement
Advertisement
Advertisement
ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន មក​លើ​កម្ពុជា?

នាយករដ្ឋមន្រ្តី៖ សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-​ចិន​ប៉ះពាល់​ដល់​កម្ពុជា​តិច​តួច​ណាស់


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ទីក្រុង​តូក្យួ ប្រទេស​ជប៉ុន ថា សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន មាន​ផល​ប៉ះពាល់​តិចតួច​ណាស់​ដល់​កម្ពុជា ដោយសារ​មុខ​ទំនិញ​ដែល​ត្រូវ​បាន​គេ​ដាក់​ពន្ធ​ថែម​ទៅ​វិញ ទៅ​មក មិន​មាន​នៅ​ក្នុង​បញ្ជី​មុខ​ទំនិញ​របស់​កម្ពុជា​នោះ​ទេ។
នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-​ចិន​ប៉ះពាល់​ដល់​កម្ពុជា​តិច​តួច​ណាស់។
ដោយ
Advertisement

ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្តីពី​«អនាគត​របស់​អាស៊ី» នៅ​ប្រទេស​ជប៉ុន សម្តេច ហ៊ុន សែន បាន​រំពឹង​ថា អាមេរិក​និង​ចិន​អាច​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​នេះ ខណៈ​ដែល​ប្រជាជន​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​គឺ​ជា​អ្នក​ទទួល​រង​ការ​ប៉ះពាល់​បំផុត ពី​ការ​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ។

សម្តេចហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ «សម្រាប់​យើង​ខ្ញុំ​ពិត​ជា​មាន​ការ​ប៉ះពាល់ តែ​ការ​ប៉ះពាល់​នេះ​វា​តិច​ណាស់​ព្រោះ​សំខាន់​បំផុត ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​គឺ​និយាយ​រូម មុខ​ទំនិញ​ដែល​គេ​វាយ​ពន្ធ​ទៅ​វិញ ទៅមក មិន​មាន​នៅ​ក្នុង​បញ្ជី​មុខ​ទំនិញ​របស់​កម្ពុជា​ទេ។»

ហើយ​ម្យ៉ាង​ទៀត បើ​យោង​តាម​សម្តេច គឺ​កម្ពុជា​មិន​គ្រាន់តែ​រកស៊ី​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ចិន​ទេ គឺ​រកស៊ី​ជាមួយ​ប្រទេស​ផ្សេង​ដទៃ​ទៀត ដូចជា ជាមួយ​ជប៉ុន ជាដើម។

សម្តេច ហ៊ុន សែន បាន​អះអាង​ថា ៖ «យើង​មាន​ដៃគូ​ច្រើន។ ឯមួយ​ទៀត បើ​និយាយ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ យើង​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ ដោយសារ​យើង​មិន​ទាន់​មាន​សមាហរណកម្ម​ពេញ​លេញ​ដែល​អាច​ថា ភាព​រង្គោះ​រង្គើរ​នៃ​ហិរញ្ញវត្ថុ​របស់​អាមេរិក ឬ​ហិរញ្ញវត្ថុ​របស់​ចិន អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ក្លា​សម្រាប់​យើង​ទេ​ដែរ។»

សម្តេច ហ៊ុន សែន បាន​ថ្លែង​​ផង​ដែរ​ថា នៅពេល​សហរដ្ឋ​អាមេរិក​បន្ថែម​ពន្ធ ២៥​​ភាគរយ​​​លើ​ទំនិញ​របស់​ចិន ហើយ​ចិន​បន្ថែម​ពន្ធ​វិញ​ទៅ​លើ​ទំនិញ​របស់​អាមេរិក ជា​ការ​ឆ្លើយ​តប​នោះ អ្នក​ទទួល​រងគ្រោះ​មុន​គេ គឺ​ប្រជាជន​អាមេរិក​និង​ចិន​នោះ​ឯង ដែល​ត្រូវ​បង្កើន​ការ​ចំណាយ​របស់​ពួក​គាត់។

សម្តេច ហ៊ុន សែន មានប្រសាសន៍​ថា ៖ «ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ការ​សង្ឃឹម​ថា ចិន​និង​សហរដ្ឋ​អាមេរិក​នៅតែ​ជំនះ​បាន​នូវ​ការ​លំបាក មិនមែន​ជា​បញ្ហា​ប្រឈម​ដែល​មិន​ចេះ​ចប់​នោះ​ទេ។»

យោងតាម​សារព័ត៌មាន​អន្តរជាតិ កាលពី​ដើម​ខែ​នេះ ចិន​បាន​ឆ្លើយតប​វិញ​តាមរយៈ​ការ​បង្កើន​ពន្ធ​លើ​ទំនិញ​ដែល​មាន​តម្លៃ ៦០​ពាន់​លាន​ដុល្លារ ជា​ការ​សងសឹក​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​មួយ​សប្តាហ៍​មុន។ 

កិច្ច​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​ទទួល​បរាជ័យ​ក្នុង​ខែ​ឧសភា​នេះ ដោយសារ​ការ​មិន​ត្រូវ​គ្នា​លើ​ចំណុច​ការ​លួច​កម្មសិទ្ធិបញ្ញា៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការព្យាករថ្មី៖ សេដ្ចកិច្ចវៀតណាម នឹងធំជាង សិង្ហបុរី នៅ១០ឆ្នាំទៀត! ហេតុអ្វី?

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសវៀតណាម ត្រូវបានធនាគារសិង្ហបុរី DBS បានព្យាករថា នឹងអាចមានទំហំធំជាង សេដ្ឋកិច្ចប្រទេសសិង្ហបុរីទៅទៀត ក្នុងរយៈពេល ១០ ឆ្នាំប...

ខេត្តកំពង់ចាម នឹងមាន «ទីក្រុងរណបដំបូងបង្អស់លើផ្ទៃដី ៥០ហិកតា» នាពេលឆាប់ខាងមុខនេះ

ព័ត៌មាន
ក្រុមហ៊ុន យៀកថៃ ស៊ីធីកំពង់ចាមមកពីប្រទេសចិន និងក្រុមហ៊ុនអចលនទ្រព្យCPL បានសហការគ្នាចុះកិច្ចព្រមព្រៀង ក្នុងលក់គម្រោងនៅក្នុងក្រុងរណបថ្មីស៊ីធ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ