កម្ពុជា-អាមេរិក-នយោបាយ

សភា​តំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា


សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​១៥ ខែ​កក្កដា នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​​រាំងខ្ទប់​ទ្រព្យ​សម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា។
សភា​តំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា។
ដោយ

សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក Ted S. Yoho បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ បន្ទាប់ពី​ការ​អនុម័ត​​រួច​មក​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​នេះ ត្រូវ​ឆ្លង​កាត់​ព្រឹទ្ធ​សភា​អាមេរិក ផងដែរ។

លោក Ted S. Yoho បាន​និយាយ​ដូច្នេះ​ថា ៖ «ថ្ងៃនេះ សភា​បាន​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៩ ដែល​ខ្ញុំ​បាន​ស្នើ​ឡើង​កាល​ពី​ខែ​មេសា។ ច្បាប់​ដ៏​សំខាន់​និង​អនុម័ត​ដោយ​គណបក្ស​ទាំង​២​នេះ នឹង​ដាក់​ទណ្ឌកម្ម​ តាមរយៈ​ការ​រាំងខ្ទប់​​ទ្រព្យ​​សម្បត្តិ​​របស់​​រដ្ឋាភិបាល ក្រុម​មន្ត្រី​យោធា​ឬ​សន្តិសុខ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឬក៏​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស។»

លោក Ted S. Yoho បាន​សង្ឃឹម​ថា ព្រឹទ្ធ​សភា​អាមេរិក​នឹង​អនុម័ត​ច្បាប់​ផងដែរ ដើម្បី​ឲ្យ​វា​ក្លាយ​ទៅ​ជា​ច្បាប់។

សេចក្តី​ថ្លែងការណ៍​នេះ មិន​បាន​និយាយ​លម្អិត​ថា តើ​បុគ្គល​ណា​ខ្លះ ដែល​ត្រូវ​រង​ទណ្ឌកម្ម​នោះ​ទេ។ យោងតាម​សេចក្តី​ព្រាង​ច្បាប់ នៅ​លើ​គេហទំព័រ​សភា​អាមេរិក ច្បាប់​នេះ​សំដៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល, យោធា, ឬ​កង​កម្លាំង​សន្តិសុខ​​កម្ពុជា រួមទាំង​អង្គភាព​ដែល​គ្រប់គ្រង​ដោយ​ឬ​​មាន​ម្ចាស់​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល, ជា​យោធា​ឬ​កង​កម្លាំង​សន្តិសុខ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ហៅ​ច្បាប់​នេះ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​និង​មាន​និន្នាការ​នយោយបាយ។

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា ៖ «ច្បាប់​នេះ​គឺ​ប្រឆាំង​នឹង​សន្តិភាព ស្ថិរភាព និង​ភាព​រុងរឿង​ដែល​ប្រជាជន​កម្ពុជា​បាន​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​ទូទៅ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨។»

មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ក្រសួង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍៍​នៅ​ថ្ងៃ​អង្គារ ទី១៦ ខែ​កក្កដា នេះ៕




អត្ថបទបន្ទាប់


Huawei គ្រោងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Huawei គ្រោងនឹងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដោយសារតែ បញ្ហារកាំរកូសកើតមានឡើងជាច្រើនលើក …

គម្រោងផ្ទះតម្លៃទាប របស់រាជរដ្ឋាភិបាលថៃ កំពុងជាប់គាំង ដោយសារតែបញ្ហាប្រាក់កម្ចី

ព័ត៌មាន
យ៉ាងហោចណាស់ មានប្រមាណ ៨០ភាគរយ នៃអ្នកស្នើសុំគម្រោងកម្ចីទិញផ្ទះតម្លៃទាបរបស់រដ្ឋ នៅក្នុងប្រទេសថៃ ត្រូវបានបដិសេធផ្ដល់កម្ចី។ ហើយវាក៏ជាបញ្ហាមួយត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ