បំណុលអាមេរិក

សារព័ត៌មានCNN៖ បំណុលរបស់អាមេរិកនឹងកើនលើសទំហំGDP


ស្របពេលដែលអាមេរិក កំពុងប្រយុទ្ធជាមួយនឹងបញ្ហា សេដ្ឋកិច្ចធ្លាក់ចុះ ដែលបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញនោះ គេសង្កេតឃើញថា បំណុលរបស់រដ្ឋាភិបាល កំពុងតែបន្ដរីកកាន់តែធំឡើង ដោយមានការព្យាករពីស្ថាប័នខ្លះថា អាចនឹងកើនលើសទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់អាមេរិកទៅទៀត។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន CNN។
លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក
ដោយ

លោក Jerome Powell ប្រធាន​​ធនាគារ​ប្រាក់​បម្រុងសហព័ន្ធ​​សហរដ្ឋអាមេរិក បាន​និយាយនាពេល​ថ្មីៗនេះថា «​កញ្ចប់​ថវិកា​របស់​​សហព័ន្ធអាមេរិក គឺ​ស្ថិត​នៅក្នុង​ស្ថានភាព​មិនស្ថិតស្ថិរ​អស់​មួយរយៈហើយ! ហើយនេះ គឺ​មិនមែនជាពេល​វេលា​ដើម្បី​​ផ្ដល់​អាទិភាព ទៅលើ​​ការព្រួយបារម្ភ​ទាំងអស់នោះទេ»។

​ទោះយ៉ាងណា​ នៅពេលដែល អាមេរិក​បាន​ងើបខ្លួន​ផុត​ពី​វិបត្តិ​សុខាភិបាល និង​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ននេះ វានឹង​បន្សល់ទុក​នូវ​ពលរដ្ឋអាមេរិកកាំង ជាមួយនឹង​បន្ទុក​បំណុលដ៏ធំ។

នៅថ្ងៃព្រហស្បត្តិ៍ ទី ៨ ខែតុលា កន្លងទៅ ​ការិយាល័យថវិកា​សភាអាមេរិក បាន​ប៉ាន់ប្រមាណថា នៅឆ្នាំសាពើពន្ធ ២០២០ ដែលបាន​បញ្ចប់កាលពី​​ថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅនេះ ឱនភាព​ថវិកា​របស់​អាមេរិក​មាន​ប្រមាណជាង ៣ទ្រីលាន​ដុល្លារអាមេរិក ឬស្មើនឹង​ជាង ១៥% នៃ GDP ដោយសារតែ​​រដ្ឋាភិបាល​មានការ​ចំណាយ​ច្រើន​លើសលុប​ប្រមាណ ជាង ​៦,៥៥ ទ្រីលាន​ដុល្លារ និងចំណូល​ប្រមូលបាន​​មានតែ​ប្រមាណ ៣,៤២ ទ្រីលានដុល្លារប៉ុណ្ណោះ។

នៅក្នុងចំណែក​នៃ​សេដ្ឋកិច្ច ឱនភាពថវិកា​ដែលត្រូវបាន​ប៉ាន់ប្រមាណ នៅឆ្នាំ២០២០ គឺមាន​ច្រើនជាង​៣ដង ធៀបនឹង​ឆ្នាំ២០១៩ ហើយឱនភាព​ថវិកានេះ ​ក៏មាន​ខ្ពស់​បំផុត គិត​តាំងពី​ក្រោយ​សង្គ្រាម​លោកលើកទី២ មក។

នាយកដ្ឋាន​រតនាគារ​អាមេរិក នឹង​មិន​បង្ហាញ​នូវតួលេខ​ចុងក្រោយ សម្រាប់​ឆ្នាំសាពើពន្ធ​២០២០ រហូតដល់​ខែក្រោយនេះ។ ក៏ប៉ុន្ដែ បើតាម​ការប៉ាន់ប្រមាណ របស់​ការិយាល័យ​ថវិកា​សភា បាន​ឲ្យដឹងថា បំណុល​សរុប ​ដែល​រដ្ឋាភិបាល​ជំពាក់​អ្នកវិនិយោគ ដែល​ជា​ផលបូក​សំខាន់​នៃឱនភាព​ប្រចាំឆ្នាំ ដែលបាន​កើនឡើងនាប៉ុន្មាន​ឆ្នាំមកនេះ​ បានបង្ហាញឲ្យឃើញ​ថា ទំហំ​បំណុល​របស់អាមេរិក​ នឹង​មាន​ធំជាង​​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស ដែលអាចនឹង​មានដល់​ទៅ ១០២% នៃ GDP។ នេះបើតាម​ការ​គណនា​​ពីគណៈកម្មាធិការ​សម្រាប់​ទទួលខុសត្រូវ​ថវិកា​សហព័ន្ធ។

ទំហំបំណុល​នេះ គឺមិនធ្លាប់បាន​កើនខ្ពស់​ដូចពេលនេះទេ គិត​តាំងពីឆ្នាំ​១៩៤៦មក នៅពេលដែល​បំណុល​​សហព័ន្ធ​មានដល់ទៅជាង ១០៦% នៃ GDP។

ប្រធានគណៈកម្មាធិការ​សម្រាប់​ទទួលខុសត្រូវ​ថវិកាសហព័ន្ធ លោក Maya MacGuineas បាន​បញ្ជាក់ថា «បំណុលគឺមាន​ទំហំប៉ុន​​ទំហំ​សេដ្ឋកិច្ចនៅបច្ចុប្បន្ននេះ ហើយ​នៅពេល​ឆាប់ៗខាងមុខនេះ វានឹង​​មាន​ធំជាងពេលណាៗទាំងអស់​ក្នុងប្រវត្តិសាស្ត្រ»។

បញ្ហា​កម្រិតបំណុល​ខ្ពស់ កំពុង​បន្ដ​កើនឡើង គឺដោយសារតែ​​មានការ​បង្កើន​ការ​រឹតត្បឹត ទៅលើ​អ្វីដែល​រដ្ឋាភិបាលអាមេរិក​​អាច​ធ្វើទៅបាន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រទេស ដែលកំពុង​ត្រូវការ​នៅអំឡុង​ពេល​​នៃវិបត្តិ​កូវីដ-១៩នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករដាំម្រេចកំពតជិត ៧០ គ្រួសារហើយ បានសម្រេចចិត្តបោះបង់ការដាំដុះម្រេច!

ព័ត៌មាន
គិតត្រឹមថ្ងៃទី ៩ ខែតុលានេះ ចំនួនកសិករដាំដុះម្រេចកំពត ដែលបានបោះបង់ការដាំដុះម្រេច និងបានដាក់ពាក្យស្នើសុំលាឈប់ពីសមាគមម្រេចកំពត បានកើនឡ…

ព្យាករណ៍ធនាគារពិភពលោក៖ កូវីដ-១៩ នឹងបណ្ដាលឲ្យប្រជាជន ១៥០ លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រនៅចុងឆ្នាំ២០២១

ព័ត៌មាន
ធនាគារពិភពលោក កាលពីថ្ងៃពុធសប្ដាហ៍នេះ បានព្រមានថា ការគំរាមកំហែងនៃមេរោគរាតត្បាតកូវីដ-១៩ នឹងអូសទាញប្រជាជននៅទូទាំងពិភពលោកប្រមាណ ១៥០ លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ