Advertisement
រាជាយស្ម័យាន​កម្ពុជា-ស្ថានីយ​រថភ្លើងភ្នំពេញ

ក្រុមហ៊ុនអាមេរិក-អឺរ៉ុបវិនិយោគ ៥លានដុល្លារអាមេរិក​ កែប្រែមុខមាត់​«​​រាជាយស្ម័យាន​កម្ពុជា»


ក្នុង​ពេល​ដ៏ខ្លីខាងមុខនេះ ការជួសជុល​កែលម្អ​នឹង​ចាប់ផ្ដើម​ធ្វើឡើង ដើម្បី​កែប្រែ​មុខមាត់ថ្មីដល់រាជាយស្ម័យានកម្ពុជា (ស្ថានីយ​រថភ្លើងរាជ​ធានីភ្នំពេញ) ដែល​កសាង​តាំងពីសម័យ​​អាណានិគម​និយម​បារាំង​មក​​ម្ល៉េះ។
ស្ថានីយ​រថភ្លើង​ភ្នំពេញ ដែលសម័យ​ពីដើម គេ​ហៅថា រាជាយស្ម័យាន​កម្ពុជា។ រូបភាពថត​នៅ​ថ្ងៃទី១០ មិថុនា ២០១៩ ដោយ​ ហេង ភារម្យ
ដោយ
Advertisement

ក្រុមហ៊ុន Train Square Co. Ltd., ដែល​ជា​ក្រុមហ៊ុន​មក​ពី​អាមេរិក​និង​អឺរ៉ុប និង​ជា​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​​លើ​គម្រោង​ជួសជុលស្ថានីយ​រថភ្លើង​ដែលនៅចំកណ្ដាល​បេះ​ដូង​រាជធានី​ភ្នំពេញ បានប្រកាសជាផ្លូវការ​ថា ក្រុមហ៊ុននេះ បានឈានដល់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជួល​រយៈពេល​វែង​មួយ ជាមួយ​នឹង​ក្រុមហ៊ុន Royal Group និង​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន។ 

លោក Scott Bolls មេធាវីផ្នែកច្បាប់អចលនទ្រព្យ និង​ការអភិវឌ្ឍ ហើយដែល​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​លើ​គម្រោង​នេះ បាន​ឲ្យ​ដឹង​ថា៖ «អគារ Royal Train Square គឺ​​ជា​គម្រោង​ថ្មី​ចុង​ក្រោយ​គេ​បំផុត​ក្នុង​ទស្សនវិស័យ​របស់​អ្នក​ឧកញ៉ា គិត ម៉េង ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវ​ដែក​របស់​កម្ពុជា និង​រចនា​សម្ព័ន្ធ​ពាក់ព័ន្ធ​របស់​ផ្លូវ​ដែក មាន​ភាព​ទាន់​សម័យ ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ជាតិ»។ 

Royal Train Square នឹងក្លាយជាអគារមួយក្នុងចំណោមអគារដែលមានការអភិវឌ្ឍថ្មីដ៏គួរឲ្យទាក់ទាញបំផុតនៅរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អ្នកដំណើរដោយរថភ្លើង ទាំងទៅ ទាំងមក ក៏ដូចជានឹងក្លាយជាកន្លែងជួបជុំគ្នាថ្មីមួយក្នុងតំបន់អាជីវកម្មដែលកំពុងរីកចម្រើនមួយនេះ។ 

រូបគំនូរ​ប្លង់ Royal Train Square ដែល​នឹង​លេច​ជារូបរាង​ឡើង​ក្នុង​ពេល​ដ៏ខ្លីខាងមុខ​នេះ។
Advertisement

អគារនេះនឹងមានទំហំចំនួន៣០០០ម៉ែត្រការ៉េ សម្រាប់ការសាងសង់ធ្វើជាកន្លែងពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ហាងទំនើបផ្សេងៗ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និងជាកន្លែងសម្រាប់ជួលធ្វើជាការិយាល័យ សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិណ៌ផ្សេងៗ។ 

ស្ថានីយ​រថភ្លើងក្រុងភ្នំពេញ (ឈ្មោះ​កាល​សម័យដើម ហៅថា រាជាយស្ម័យាន​កម្ពុជា) ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ ខណៈដែលកាលនោះ ​ស្ថានីយ​​​នេះ​ទើប​តែ​បាន​បំពេញ​ការសាងសង់​ខ្សែ​ផ្លូវ​ដែក​របស់​ខ្លួន ទៅ​កាន់​ខេត្ត​បាត់ដំបង។ 

បើយោងទៅតាម​ក្រុមហ៊ុន Royal Railways ស្ថានីយ​រថភ្លើងនេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ កាល​ពី​ឆ្នាំ​២០១២ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Royal Railways ស្ថានីយ​នេះ​បាន​​ដាក់​ឲ្យ​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ នូវ​សេវា​ធ្វើ​ដំណើរ​ដោយ​រថភ្លើង ទៅ​កាន់​ខេត្ត​កំពត ព្រះសីហនុ ពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជា​សេវា​ដឹក​ជញ្ជូន​ជា​ទៀងទាត់​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ 

គម្រោងជួសជុលឡើងវិញមានទឹកប្រាក់៥លានដុល្លារអាមេរិកមួយនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល៣ ទៅ៤ខែខាងមុខទៀត និង​អនុវត្ត​យ៉ាង​យក​ចិត្តទុកដាក់​ស្រប​តាម​គម្រោង​រយៈពេល​វែង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​កែ​ប្រែ​រូបរាង​ស្ថានីយ​រថភ្លើង​របស់​កម្ពុជា​ទាំងស្រុង​ និងដើម្បីផ្តល់សេវាផ្សេងៗ ក្នុង​គោលបំណងធ្វើឲ្យការធ្វើដំណើរដោយផ្លូវដែក​ក្លាយ​ជា​ជម្រើស​ប្រកប​ដោយ​អត្ថប្រយោជន៍​មួយ​សម្រាប់​អ្នកដំណើរ។

លោក Simon Griffiths ជា​នាយក​ផ្នែក​គ្រប់គ្រង​នៅក្រុមហ៊ុន Urban Asset Solution ដែល​នឹង​ទទួល​ខុស​ត្រូវ​លើ​ការធ្វើទីផ្សារក្នុងគម្រោង​នេះ​ទៅ​កាន់​ក្រុមហ៊ុន​ជួល​សំខាន់ៗ។

លោក​បាន​បញ្ជាក់​ថា៖ «ជាលើកទី១ សម្រាប់ភ្ញៀវដែលធ្វើដំណើរមកដល់ទីក្រុងនេះ​ដោយរថភ្លើង ស្ថានីយនេះ មិនធ្លាប់ផ្តល់ការស្វាគមន៍ជាពិសេសពីមុនមកឡើយ។ ជាមួយនឹងការអភិវឌ្ឍឡើងវិញនេះ យើងចង់ឲ្យភ្ញៀវទាំងអស់ ដឹងពីកម្រិតដែលទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា បានអភិវឌ្ឍ ក៏ដូចជា មើលឃើញពីកម្រិត​ដែល​ការ​ជួសជុល​ប្រកប​ដោយការយកចិត្តទុកដាក់ និងផ្តល់​អត្ថប្រយោជន៍​ខ្ពស់ ​ដោយផ្អែកទៅលើសក្តានុពលរបស់អគារជាបេតិកភណ្ឌដ៏ស្រស់ស្អាតជាច្រើនរបស់យើង»៕

Advertisement



អត្ថបទបន្ទាប់


គម្រោងទីក្រុងរណបខេត្តកំពង់ចាម គ្រោងបញ្ចប់​ការសាងសង់ដំណាក់កាលទី១ ក្នុងរយៈពេល ២ឆ្នាំ

ព័ត៌មាន
គម្រោងទីក្រុងរណបខេត្តកំពង់ចាម ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន យៀកថៃ គ្រុប លើផ្ទៃដី សរុប ជាង ៥០ ហិកតានោះ គ្រោងនឹងបញ្ចប់ការសាងសង់ ដំណាក់កាល...

សម្តេច ស ខេង៖ ការ​គោរព​ច្បាប់​ចរាចរណ៍​ហាក់​ធ្លាក់​ចុះ, ចំនួន​អ្នក​ស្លាប់​​កើន

ព័ត៌មាន
សម្តេច​​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ហាក់​បី​ដូចជា​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ