អាមេរិក និងជប៉ុនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីសារធាតុរ៉ែ

អាមេរិក និងជប៉ុនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីសារធាតុរ៉ែសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី


សហរដ្ឋអាមេរិក និងប្រទេសជប៉ុននៅថ្ងៃអង្គារទី២៨មីនា បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយស្ដីពីសារធាតុរ៉ែផលិតអាគុយរថយន្តអគ្គិសនី ដែលសំខាន់ក្នុងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរបស់ប្រទេសទាំង២នេះ និងផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តជប៉ុននូវសិទ្ធិកាន់តែទូលំទូលាយ ក្នុងការទទួលបានឥណទានពន្ធថ្មីចំនួន ៧ ៥០០ដុល្លារអាមេរិក ដែលរដ្ឋាភិបាលអាមេរិកផ្ដល់ជូនសម្រាប់ការទិញរថយន្ដអគ្គិសនីប្រើប្រាស់នៅអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយរបស់ Nikkei Asia។
អាមេរិក និងជប៉ុនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីសារធាតុរ៉ែសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី

មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងដែលចចារគ្នា និងសម្រេចបានយ៉ាងឆាប់រហ័សនេះ នឹងធ្វើឱ្យប្រទេសទាំង២ បើកចំហចំពោះការនាំចេញទ្វេភាគីលើសារធាតុរ៉ែសំខាន់ៗសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីរួមមានសារធាតុរ៉ែលីច្យូម រ៉ែនីកែល និងប្រភេទរ៉ែសំខាន់ៗជាច្រើនទៀតផងដែរ។

កិច្ចព្រមព្រៀងនេះក៏មានបំណងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិក និងជប៉ុនទៅលើប្រទេសចិនពាក់ព័ន្ធនឹងវត្ថុធាតុដើមទាំងនេះ ក៏ដូចជាតម្រូវឱ្យមានកិច្ចសហការគ្នារវាងទីក្រុងវ៉ាស៊ិនតោន និងទីក្រុងតូក្យូ ដើម្បីប្រយុទ្ធប្រឆាំងនឹង«គោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារ»របស់ប្រទេសផ្សេងទៀតនៅក្នុងវិស័យនេះ និងរួមគ្នាពិនិត្យមើលឡើងវិញនូវការវិនិយោគបរទេសនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗរបស់ពួកគេ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្តោតលើរ៉ែមួយចំនួន គឺជាផ្លូវមួយដែលរដ្ឋបាលរបស់លោក បៃដិន សង្ឃឹមថា នឹងបើកឱកាសសម្រាប់សម្ព័ន្ធមិត្តគួរឱ្យទុកចិត្តមួយចំនួន ឱ្យទទួលបានឥណទានពន្ធរហូតដល់ ៧ ៥០០ ដុល្លារសម្រាប់ការទិញរថយន្ដអគ្គិសនីមួយគ្រឿងដែលផលិតនៅអាមេរិក ស្របតាមច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា ដែលអាមេរិកបានអនុម័តកាលពីឆ្នាំមុន។

ឥណទានពន្ធពាក់កណ្តាលសម្រាប់អ្នកទិញរថយន្តអគ្គិសនីត្រូវបានបម្រុងទុកសម្រាប់រថយន្ត និងអាគុយដែលបានដំឡើងនៅអាមេរិកខាងជើង ដែលវាបង្កភាពតានតឹងយ៉ាងខ្លាំង ជាមួយសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ដោយពួកគេបារម្ភថា ក្រុមហ៊ុនផលិតរថយន្ត និងអាគុយរបស់ពួកគេនឹងមិនអាចប្រកួតប្រជែងបានឡើយនៅទីផ្សារអាមេរិក។

ដោយឡែក ឥណទានពាក់កណ្តាលទៀត គឺកំណត់យ៉ាងតិច ៤០% នៃតម្លៃសារធាតុរ៉ែសំខាន់ៗនៅក្នុងអាគុយ គឺត្រូវតែបានផលិតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ឬក៏ប្រទេសណាមួយដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ឬសាធាតុរ៉ែទាំងនោះ ត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញនៅតំបន់អាមេរិកខាងជើង៕




អត្ថបទបន្ទាប់


អាជ្ញាធររកឃើញថាមានជាង ៥០% នៃអគារជាប់គាំង១៦០០អគារនៅខេត្តព្រះសីហនុ គឺគ្មានច្បាប់សាងសង់

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុមានអគារប្រមាណ១ពាន់៦រយអគារត្រូវបានជាប់គាំង ក្រោយអ្នកអភិវឌ្ឍន…

ក្រុមហ៊ុនហ៊ុមព័ទ្ធដោយបំណុល Shimao Group របស់ចិន ដាក់លក់សណ្ឋាគារតម្លៃ ៨២៨ លានដុល្លារនៅហុងកុង

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao Group ដែលជំពាក់បំណុលគេវ័ណ្ឌកកំពុងដាក់លក់សណ្ឋាគាររបស់ខ្លួនឈ្មោះ Sheraton ក្នុងតម្លៃ ៨២៨ លានដុល្លារ។ សណ្ឋាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ