វិស័យថាមពលអាមេរិក

ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ លើលោក អាមេរិក នឹងពង្រីកទីផ្សារនាំចេញឧស្ម័នធម្មជាតិរាវមកកាន់តំបន់អាស៊ី និងអឺរ៉ុប


ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ១នៅលើពិភពលោក សហរដ្ឋអាមេរិក ត្រូវបានគេកត់សម្គាល់ឃើញថា ជាប្រទេសដែលមានការនាំចេញឧស្ម័នធម្មជាតិរាវទៅកាន់ទីផ្សារពិភពលោកជាប់ចំណាត់ថ្នាក់លេខ៣ ដែលបាននាំចេញឧស្ម័នធម្មជាតិរាវ ហៅកាត់ថា LNG កាលពីឆ្នាំ ២០១៨ មានចំនួន ២២លានតោន គឺស្មើនឹងចំណែកទីផ្សារ ១០% នៃទីផ្សារសកលលោក។
រោងចក្រផលិតឧស្ម័នធម្មជាតិរាវ LNG ថតពីលើយន្តហោះក្នុងរដ្ឋឡូស៊ានណា ស្ថិតនៅតាមបណ្តោយ ទន្លេ Mississippi
ដោយ

បច្ចុប្បន្ននេះសហរដ្ឋមអាមេរិក​មានផែនការពង្រីការ​នាំចេញ​ឧស្ម័នធម្មជាតិ​រាវ​របស់ខ្លួន​ឲ្យកាន់តែ​ច្រើន ដើម្បីសម្រេច​មហិច្ឆតា​ដណ្តើមតំណែង​លេខ ១ និង លេខ២ ពីប្រទេស​ដែលនាំចេញ​ឧស្ម័នធម្មជាតិ​រាវ​ច្រើនគេ​នៅលើពិភពលោក គឺប្រទេស​កាតា និង ប្រទេស​អូស្ត្រាលី។

លើសពីនេះទៀត មហាអំណាច​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​មួយនេះ បាននឹងកំពុង​រៀបចំផែន​ការ​ស្វែងរកការពង្រីក​ទីផ្សារ​សម្រាប់​នាំចេញ​ឧស្ម័ន​ធម្មជាតិរាវ LNG  ទៅកាន់បណ្តា​ប្រទេស​នៅក្នុង​តំបន់អាស៊ី និង អឺរ៉ុប ឲ្យកាន់តែ​ច្រើនថែម​ទៀត ដើម្បីពង្រីក​គោលដៅ​របស់ខ្លួនក្នុង​ការនាំចេញ​ឧស្ម័ន​ធម្មជាតិរាវ​ឲ្យធំជាង​គេលើ​ពិភពលោក។ ទីផ្សារនៅក្នុង​តំបន់អាស៊ី និង អឺរ៉ុប ត្រូវបាន​សហរដ្ឋ​អាមេរិក ចាត់ទុកថា ជាទីផ្សារ​ដែលមាន​សក្តានុពល​បំផុត​សម្រាប់ពង្រីកការ​នាំចេញ​ឧស្ម័នធម្មជាតិ​រាវរបស់ខ្លួន​នាថ្ងៃខាង​មុខឆាប់ៗនេះ។

រោងចក្រផលិតឧស្ម័នធម្មជាតិរាវ LNG ថតពីលើយន្តហោះក្នុងរដ្ឋឡូស៊ានណា ស្ថិតនៅតាមបណ្តោយ ទន្លេ Mississippi

លោក Don Pierson ដែលជាប្រធាន​ក្រុមអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃរដ្ឋលូវីស៊ី​អាណា​សហរដ្ឋ​អាមេរិក បានប្រាប់អ្នក​សារព័ត៌មាន​មកពីតំបន់​អាស៊ី និង អឹរ៉ុប ថា សហរដ្ឋអាមេរិក ជាប្រទេស​ដែលមានការផលិត​ឧស្ម័នធម្មជាតិ​រាវធំជាងគេ​បង្អស់​នៅលើ​ពិភពលោក។ រដ្ឋដែលមាន​សក្តានុពល​ផលិត​ឧស្ម័ន​ធម្មជាតិរាវ​ដ៏ច្រើន​ជាងគេ​នៅសហរដ្ឋ​អាមេរិក មានដូចជា រដ្ឋតិចសាស រដ្ឋលូវីស៊ានណា អូខ្លាហូម៉ា និង ប៉ែនស៊ីលវ៉ានៀរ រដ្ឋទាំងអស់នេះ បានចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផលិត​ឧស្ម័ន​ធម្មជាតិរាវ ប្រមាណចំនួន ៥៩ភាគរយ នៃការផលិត​ឧស្ម័នធម្មជាតិរាវ​សរុប​របស់​សហរដ្ឋអាមេរិក។

លោក Don Pierson បន្តថា ការនាំចេញ​ឧស្ម័នធម្មជាតិ​រាវទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់សហរដ្ឋអាមេរិក​កំពុងតែមាន​ការទាក់ទាញ​យ៉ាងខ្លាំង​ជានឹងតម្លៃ​ក៏មានការកើន​ឡើង​ផងដែរ។ ប្រទេសដែល​អាមេរិក​នាំចេញឧស្ម័ន​ធម្មជាតិរាវ​ច្រើនជាងគេ មានដូចជា​ប្រទេស​នៅក្នុង​ទ្វីបអាមេរិក អឺរ៉ុប និង អាស៊ីមួយចំនួន។ លោកថា សហរដ្ឋមេរិកមាន​ផែនការពង្រីក​ទីផ្សារ​ទៅកាន់ប្រទេស​ក្នុងតំបន់​អាស៊ី និង អឺរ៉ុប ឲ្យកាន់តែខ្លាំង។

លោក Collins បាន​បញ្ជាក់ថា កាលពីឆ្នាំ ២០១៨កន្លងទៅ ក្រុមហ៊ុន​ផលិត​ឧស្ម័ន​ធម្មជាតិរាវ Cheniere Energy​  បានចុះកុងត្រា ២០ឆ្នាំ ជាមួយក្រុមហ៊ុន​តៃវ៉ាន់ ដែលមានទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣០ពាន់លាន​ដុល្លារ​អាមេរិក ដែលមានមូលដ្ឋាន​ផលិត​នៅរដ្ឋតិចសាស​សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន​ក៏ធ្លាប់មាន​ទំនាក់ទំនង​ជាមួយប្រទេស​ក្នុងអាស៊ី​រួចមកហើយ​ដែរ។

ក្រុមហ៊ុន Cheniere Energy  នេះ មានរោងចក្រ និង សម្ភារៈបរិក្ខារសម្រាប់ផលិត ឧស្ម័នធម្មជាតិ​ LNG  ដ៏ធំនៅក្នុង​រដ្ឋតិចសាស និង រដ្ឋលូវីស៊ីអាណា ជាមួយនឹងការដឹកជញ្ជូន​ទំនិញវិញ គឺមានលក្ខណៈងាយស្រួល​បំផុត​តាមរយៈទន្លេ Mississippi ទៅកាន់​បណ្តា​រដ្ឋផ្សេងៗរបស់​អាមេរិក និង ទៅកាន់​ទីផ្សារពិភពលោក។

លោក Don Pierson ប្រធានក្រុមអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋលូវីស៊ីអាណាសហរដ្ឋអាមេរិក កំពុងថ្លៃងប្រាប់ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ី និង អឹរ៉ុប រូមទាំងអ្នកកាសែតកម្ពុជាផងដែរ

លោក Collins សង្ឃឹមថា បណ្តាប្រទេស​ដែលមិនសូវ​សម្បូរធនធាន​ឧស្ម័ន​ធម្មជាតិរាវ ដូចជា ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់ អាចនឹងមាន​តម្រូវការ​ប្រើប្រាស់​ឧស្ម័ន LNG របស់ រដ្ឋលូវីស៊ីអាណា ជាក់ជាមិនខាន ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការ​ប្រើប្រាស់​ចាំបាច់ នៃការរីកលូត​លាស់​យ៉ាងខ្លាំង​ផ្នែក​សេដ្ឋកិច្ច។ លោកបញ្ជាក់ដែរ សូម្បីតែ ប្រទេសចិន ក៏ធ្វើការនាំ​ចូលឧស្ម័ន​ធម្មជាតិរាវ LNG  សម្រាប់ការ​ប្រើប្រាស់​ក្នុងវិស័យ​ថាមពល និង ឧស្សាហកម្មផងដែរ។

ដោយឡែក សម្រាប់បណ្តាប្រទេសក្នុងអឺរ៉ុប នឹងចាប់អារម្មណ៍​ទិញឧស្ម័ន​ធម្មជាតិរាវ​ LNG ​នេះរបស់​អាមេរិកដែរ ដោយសារតែពួកគេ មិនចង់ពឹង​ផ្អែកតែ​លើការនាំចូល​ឧស័្មន​ធម្មជាតិរាវ​ LNG  របស់ប្រទេស​រុស្ស៊ី តែមួយប៉ុណ្ណោះទេ ការដែលបំណង​នាំចូលឧស្ម័ន​ធម្មជាតិរាវ​ពីអាមេរិក​នេះ គឺដើម្បីការពារ​ដល់ផល​ប្រយោជន៍​ប្រជាជន​ និង ជាតិ​របស់​ពួកគេដែរ។

ក្រឡេកទៅមើល ប្រទេសជប៉ុន ម៉ិចស៊ិចកូ និង កូរ៉េខាងត្បូង នៅតែជា​អ្នកទិញ​ឧស្ម័ន LNG  របស់អាមេរិក​ច្រើន​ជាងគេ ខណៈដែល ប្រទេសចិន ក៏ជាអ្នកទិញ​ LNG របស់​អាមេរិកដែរ ប៉ុន្តែប្រទេស​អំណាច​សេដ្ឋកិច្ច​លើពិភពលោក ទី ១ ទី ២ នេះ បាននឹងកំពុង​មានបញ្ហា​រកាំរកូស​អស់ជាច្រើន​ខែឆ្នាំមកហើយ ដោយសារតែ​សង្គ្រាមពាណិជ្ជកម្ម​នៅតែមិនទាន់​បានដោះស្រាយ​ចប់សព្វ​គ្រប់​នៅឡើយ។

លោក Larry Collins នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មអន្តរជាតិ នៃ ក្រុមអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋលូវីស៊ីអាណា (Louisiana) បានថ្លែងប្រាប់អ្នកសារព័ត៌មានមកពីអាស៊ី និង អឺរ៉ុប ដែលក្នុងនោះរួមមាន អ្នកយកព័ត៌មានពីប្រទេសកម្ពុជាផងដែរ

បើតាមទិន្នន័យពី ការិយាល័យ​រដ្ឋបាល​ព័ត៌មាន​ថាមពល​អាមេរិក បានបញ្ជាក់​ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ អាមេរិក បានធ្វើការនាំចេញ ឧស្ម័នធម្មជាតិ ជាមធ្យម ១០ពាន់លានហ្វីតគូប ក្នុងមួយថ្ងៃ ក្នុងនោះការនាំចេញ ឧស្ម័ន​ធម្មជាតិរាវ LNG ​សម្រេចបាន​ការនាំចេញ ជាមធ្យម ៣លាន​ពាន់​ហ្វីតគូប ក្នុងមួយថ្ងៃ នឹងមានតម្លៃ​ជាមធ្យម​ប្រមាណ ៥ដុល្លារ​អាមេរិក សម្រាប់ ១ពាន់ហ្វីតគូប។

ការិយាល័យ​រដ្ឋបាលព័ត៌មាន​ថាមពល​អាមេរិក ក៏បានធ្វើ​ការព្យាករ​ដែរថា ការនាំចេញ ឧស្ម័ន​ធម្មជាតិរាវ ​LNG នឹងកើនដល់ ៥ពាន់លាន​ហ្វីតគូប ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ​ ២០១៩ ហើយបន្ត​កើន​ដល់ ៧ពាន់លាន​ហ្វីតគូប ក្នុងមួយថ្ងៃ នៅក្នុង​ឆ្នាំ ២០២០ខាងមុខ។

បើផ្អែក​តាមទិន្នន័យ ដែលបានដកស្រង់​ពីសារព័ត៌មាន​អន្តរជាតិ Reuters​ បានបញ្ជាក់ឲ្យ​ដឹងថា កាលពីឆ្នាំ ២០១៨ ការនាំចេញ​ឧស្ម័ន​ធម្មជាតិរាវ ​LNG របស់​អាមេរិក ចំនួន ២២លានតោន គឺស្មើនឹងចំណែក​ទីផ្សារ ១០% នៃទីផ្សារសកលលោក ហើយអាមេរិក ឈរនៅលំដាប់​ថ្នាក់លេខ ៣ ពីក្រោយ​ប្រទេសកាតា និង ប្រទេសអូស្រ្តាលី ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទឹក​ជំនន់​សម្លាប់​មនុស្ស ១១​នាក់, លិច​ស្រូវ​អស់​២៥០០០​ហិកតា

ព័ត៌មាន
គណ:កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី១៨ ខែ​កញ្ញា ថា ទឹក​ជំនន់​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​១១​នាក់ រួម…

អាមេរិក​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ

ព័ត៌មាន
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​ថ្មីៗ​នេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ