តម្លៃប្រេងពិភពលោក

តម្លៃប្រេងបន្ដហក់ឡើង ដោយសារតែទិន្នផលប្រេងអាមេរិកថមថយ ព្រោះអាកាសធាតុត្រជាក់ខ្លាំង


តម្លៃប្រេងបានកើនឡើងបន្ថែមទៀតនៅថ្ងៃទី ២២ ខែកុម្ភៈ ដោយសារតែទិន្នផលនៃការផលិតប្រេងរបស់អាមេរិកមានសភាពយឺតយ៉ាវ ព្រោះតែលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង ហើយប្រការនេះ បានបង្កើនឲ្យមានក្ដីព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងផងដែរ ស្របពេលដែលតម្រូវការមានការងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីបានកប់ជ្រៅក្នុងវិបត្តិនៃមេរោគរាតត្បាតកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តម្លៃប្រេងបន្ដហក់ឡើង
ដោយ

តម្លៃប្រេងឆៅ​នៅក្នុងទីផ្សារ​អង់គ្លេស​បាន​កើនឡើងថ្លៃ​ដល់ទៅ ៧៦សេន​បន្ថែមទៀត នៅថ្ងៃទី ២២ កុម្ភៈ ឬស្មើនឹង​១,២% ដោយមានតម្លៃ​ជិត​៦២​ដុល្លារ ក្នុងមួយធុងបារ៉ែល បន្ទាប់ពី​បានកើនឡើងជិត​១% ដែរ​កាលពីសប្ដាហ៍មុន។ ដោយឡែក នៅទីផ្សារ​អាមេរិកវិញ​តម្លៃប្រេងឆៅ​ក៏បាន​កើនឡើង​៧៤សេន​ដែរ ឬស្មើនឹង​១,៣% ដោយប្រេង​មួយធុងបារ៉ែល​មានតម្លៃ​ប្រមាណ​៦០ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពី​បាន​ធ្លាក់ចុះ០,៤% កាលពីសប្ដាហ៍មុន។

ធនាគារ​វិនិយោគ Goldman Sachs ក៏បាន​ដំឡើង​ការព្យាករ​ទីផ្សារ​ប្រេង​ឆៅ​នៅអង់គ្លេស​ថា នឹងកើនដល់​១០ដុល្លារបន្ថែមទៀត នឹងជួយ​ជំរុញ​ទីផ្សារ ជាមួយនឹង​ក្ដីរំពឹងថា តម្លៃប្រេង​នៅអង់គ្លេស​នឹងមាន​ការកើនដល់​៧០ដុល្លារ នៅត្រឹម​ត្រីមាសទី២ និងបន្ដ​កើនដល់​៧៥ដុល្លារ នៅត្រីមាសទី ៣​នៅឆ្នាំនេះ។

អ្នកវិភាគ​របស់​ Goldman បានឲ្យដឹងទៀតថា តាមការព្យាករ​តម្លៃប្រេង​នឹងកើនឡើងកាន់តែខ្ពស់ និងឆាប់រហ័ស ដោយរំពឹងថា​ការស្ដុកទុកមានទាបជាងមុន ហើយតម្លៃថ្លៃដើម​ចំណាយ​កាន់តែខ្ពស់។ 

ក្រុមអ្នកវិភាគ​បាន​ប៉ាន់ស្មានទុកថា អាកាសធាតុត្រជាត់​ខុសធម្មតា នៅក្នុងរដ្ឋតិចសាស់ និងរដ្ឋ​នៅតំបន់មួយចំនួន​បាន​បង្ខំ​ឲ្យមាន​​ការបិទ​ផលិតកម្ម​ប្រេង​ឆៅ​រហូតដល់ទៅ ៤លាន​បារ៉ែល​ក្នុងមួយថ្ងៃ ជាមួយគ្នានោះ​ទិន្នផល​នៃការផលិតឧស្ម័ន​ក៏​ត្រូវបានរងផល​ប៉ះពាល់ដែរ។

បើតាម​អ្នកវិភាគ​ ការដោះស្រាយ​បញ្ហា​ផ្អាក​ផលិតកម្ម​ប្រេង​នៅអាមេរិកនេះ អាចនឹង​ត្រូវការ​ចំណាយពេល​យ៉ាងហោចណាស់​ជាច្រើន​សប្ដាហ៍ទៀត ដើម្បី​ស្ដារ​ប្រតិបត្តិការផលិតកម្ម​មកវិញបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មបិទទ្វារស្ទើរទាំងស្រុងក្រោយពលរដ្ឋភូមាធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីដើមសប្តាហ៍នេះ

ព័ត៌មាន
ធនាគារ ភោជនីយដ្ឋាន និងហាងទំនិញនានា ក្នុងទីក្រុងសំខាន់ៗរបស់ភូមាត្រូវបានបិទទ្វារផ្អាកអាជីវកម្មទាំស្រុង នៅថ្ងៃច័ន្ទទី២២កុម្ភៈដើមសប្តាហ៍នេះ …

ដំណាំស្វាយចន្ទីរងទុក្ខខ្លាំង ព្រោះសន្សើមប្រៃ ឬសន្សើមអាស៊ីតនៅឆ្នាំនេះ!

ព័ត៌មាន
សន្សើមប្រៃ ឬសន្សើមអាស៊ីត កើតឡើងដោយសារតែបម្រែប្រួលអាកាសធាតុ ដោយបានធ្វើឲ្យដំណាំស្វាយចន្ទីនាឆ្នាំនេះ ជួបផលលំបាកយ៉ាងធ្ងន់ធ្ងន់ ព្រោះតែទិន្នផលគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ