ណាតូនឹងបន្ថែមទ័ពទ្វេដងនៅអឺរ៉ុប!

អាមេរិកគ្រោងបង្កើនទ័ពនៅអឺរ៉ុបទាំងមូលខណៈអង្គការណាតូនឹងបន្ថែមនៅភាគខាងកើតអឺរ៉ុបជិតព្រំដែនរុស្ស៊ី


ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អំឡុងកិច្ចប្រជុំកំពូលនៃអង្គការសម្ព័ន្ធយោធាណាតូ កាលពីថ្ងៃពុធ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានកងទ័ព យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ខ្លួន នៅទូទាំងតំបន់អឺរ៉ុបទាំងមូលតែម្តង ខណៈដែលអង្គការណាតូបានសច្ចាពង្រឹង និងបន្ថែមចំនួនទ័ពដូចគ្នានៅក្នុងតំបន់ ពិសេសនៅតំបន់អឺរ៉ុបខាងកើត។
អាមេរិកគ្រោងបង្កើនទ័ពនៅអឺរ៉ុបទាំងមូលខណៈអង្គការណាតូនឹងបន្ថែមនៅភាគខាងកើតអឺរ៉ុបជិតព្រំដែនរុស្ស៊ី

កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​ពិសេស​នេះ គឺជា​ការ​ពង្រឹង​និង​ពង្រីក​កម្លាំងយោធា​ដ៏​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​របស់​អង្គការ​សម្ព័ន្ធ​យោធា​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ ចាប់តាំងពី​ក្រោយ​សម័យ​សង្គ្រាមត្រជាក់​មក​ម្ល៉េះ​។ ហេតុផល​នេះ គឺ​ដើម្បី​ជា​ការ​ឆ្លើយ​តប និង​ត្រៀមលក្ខណៈ​ការពារ​ខ្លួន​របស់​ណា​តូ នៅ​ចំពោះ​មុខការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន ហើយ​ជា​ពិសេស​វា​ក៏​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ត្រៀម​ប្រុង​ជើងការ​កាន់តែ​ខ្លាំង​ឡើង​ដែរ​។

ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​ក្នុង​ប្រទេស​អេ​ស្បា​ញ​ត្រូវ​បាន​លោក​បៃ​ឌិន​អះអាង​ច្បាស់​ថា គឺ​ដើម្បី​ការពារ​គ្រប់​មី​លី​ម៉ែត្រ​ទាំងអស់​នៃ​ទឹកដី​របស់​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ហើយ​វា​ក៏​ស្រប​ពេល​ដែល សម្ព័ន្ធមិត្ត​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួយ​នេះ កំពុង​ដាក់​ចេញ​នូវ​ផែនការ​ថ្មី​មួយ ដើម្បី​ពង្រឹង​យោធា​នៅ​តាម​រដ្ឋ​តំបន់​សមុទ្រ​បាល់​ទិ​ក ពិសេស​ប្រទេស​ប៉ូ​ឡូញ ដើម្បី​ប្រឆាំង​នឹង​ការ​វាយប្រហារ​ណាមួយ​របស់​រុ​ស្ស៊ី​នា​ពេល​អនាគត​។

ជាមួយនឹង​កងទ័ព​របស់​អា​ល្លឺ​ម៉​ង់ ចក្រភព​អង់គ្លេស និង​សម្ព័ន្ធមិត្ត​ជា​ច្រើន បាន​ដាក់​ពង្រាយ​កងទ័ព​ឱ្យ​ប្រុង​ជើងការ​ទៅ​ភាគ​ខាងកើត​នោះ សហរដ្ឋអាមេរិក​ឯណោះ​វិញ​ក៏​កំពុង​បន្ថែម​កងទ័ព ឱ្យ​បាន​ដល់​១០​ម៉ឺន​នាក់ ផង​ដែរ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​។ ក្នុង​នោះ​អា​មេ​រិ​ក​នឹង​បញ្ជូន​នាវាចម្បាំង​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ យន្តហោះ​ចម្បាំង​ទៅ​ចក្រភព​អង់គ្លេស គ្រឿង​សព្វាវុធ​ទៅ​កាន់​រដ្ឋបាល់​ទិ​ក និង​បញ្ជូនទាហាន​បន្ថែម​ទៅ​ប្រទេស​រ៉ូ​ម៉ា​នី​។

បន្ថែម​ពីលើ​នេះ សហរដ្ឋអាមេរិក​ក៏​នឹង​បង្កើត​ទីបញ្ជាការ​កងទ័ព​អចិន្ត្រៃយ៍​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ ដែល​វា​ត្រូវ​បាន​សម្តែង​ការ​ស្វាគមន៍​ភ្លាម​ៗ​ដោយ​ប្រធានាធិបតី​ប៉ូ​ឡូញ លោក Duda ខណៈ​ដែល​ប៉ូ​ឡូញ​តែងតែ​ចង់បាន​ទីបញ្ជាការ​អចិន្ត្រៃយ៍​របស់​សហរដ្ឋអាមេរិក​បែប​នេះ​នៅ​លើ​ដី​របស់​ខ្លួន ជា​យូរណាស់​មក​ហើយ​។

អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​៖ សង្គ្រាម​របស់​លោកពូ​ទី​ន​លើ​អ៊ុយ​ក្រែ​ន បាន​បំផ្លាញ​សន្តិភាព​នៅ​អឺរ៉ុប ហើយ​បាន​បង្កើត​វិបត្តិ​សន្តិសុខ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក​។ អង្គការ​ណា​តូ​ប្តេជ្ញា​ចិត្ត​ថា នឹង​ឆ្លើយ​តប​ដោយ​កម្លាំង​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​មានការ​វាយប្រហារ​។

គួរ​ជម្រាប​ថា ទាំង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​ទាំងអស់​មក​ទល់​នឹង​ពេល​នេះ បាន​ព្រមព្រៀង​គ្នា ពី​ការ​ដាក់​ពង្រាយ​កងទ័ព​សរុប​ជាង ៣០​ម៉ឺន​នាក់ ក្នុង​ន័យ ប្រុង​ជើងការ​ខ្ពស់​តែ​ម្តង​។ ចំនួន​ដាក់​ពង្រាយ​កងទ័ព​នេះ​មានការ​កើនឡើង​យ៉ាង​សម្បើម​តែ​ម្តង បើ​ធៀប​នឹង​ចំនួន​ទ័ព​ដែល​អង្គការ​ណា​តូ​ដាក់​ឱ្យ​ប្រុង​ជើងការ​ដំបូង មាន​តែ​ជាង​៤​ម៉ឺន​នាក់​ប៉ុណ្ណោះ​៕




អត្ថបទបន្ទាប់


ទេសាភិបាលធនាគារកណ្ដាលឡាវប្រាប់ពីហេតុផលធ្វើឱ្យប្រទេសជួបវិបត្តិខ្វះរូបិយវត្ថុបរទេស

ព័ត៌មាន
ទេសាភិបាល ធនាគារកណ្ដាលឡាវថ្មី លោក ប៊ុនលាវ ស៊ិនសាយវ៉ូរ៉ាវង់ (Mr. Bounleua Sinxayvoravong) បានថ្លែងទៅកាន់រដ្ឋសភាពីបញ្ហាប្រឈម និងការល…

ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៤,៥% នៅឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

ព័ត៌មាន
របាយការណ៍ចុងក្រោយមួយ របស់ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ ប៉ុន្ដែ ត្រូវប្រឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ