សហរដ្ឋអាមេរិក

អាមេរិកសន្យាបរិច្ចាគវ៉ាក់សាំងកូវីដ-១៩បន្ថែម ៥០០ លានដូសទៀតដល់ពិភពលោក


នៅក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានសន្យាថា នឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០០ លានបន្ថែមទៀត ដើម្បីបរិច្ចាគទៅប្រទេសមានប្រាក់ចំណូលទាប។ បន្ថែមពីនេះ សហរដ្ឋអាមេរិកនឹងផ្ដល់ថវិកា ៣៧០ លានដុល្លារបន្ថែម ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងនិងទឹកប្រាក់ជាង ៣៨០ លានដុល្លារទៀត ដើម្បីជួយដល់សម្ព័ន្ធវ៉ាក់សាំងសកល (GAVI) សម្រាប់ដោះស្រាយការចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ដែលខ្វះខាត ជាពិសេសប្រទេសក្រីក្រក្នុងទ្វីបអាហ្វ្រិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សកម្មភាពការជញ្ជូននូវវ៉ាក់សាំងកូវីដ១៩ នៅអាមេរិក
ដោយ

ការ​បរិច្ចាគ​វ៉ាក់សាំង​បន្ថែម​របស់​សហរដ្ឋអាមេរិក​នេះ នឹង​ធ្វើ​ឲ្យ​ចំនួន​វ៉ាក់សាំង​ដែល​អា​មេ​រិ​ក​បរិច្ចាគ​សរុប​នឹង​កើន​ដល់​ជាង ១​ពាន់​១​រយ​លាន​ដូ​ស​។  ប៉ុន្តែ​ការ​បរិច្ចាគ​តែ​ម្នាក់ឯង​នេះ គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ប្រទេស​ក្រីក្រ​នោះ​ទេ ខណៈ​ដែល​អ្នកជំនាញ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​ថា​ប្រទេស​ក្រីក្រ​ត្រូវការ​វ៉ាក់សាំង​ជាង ៥ ពាន់ ទៅ ៦ ពាន់​លាន​ដូ​ស​ឯណោះ​។

ទន្ទឹម​នេះ នៅ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​រួម​មាន​មេដឹកនាំ​មក​ពី អង់គ្លេស កា​ណា​ដា ឥណ្ឌូ​នេ​ស៊ី និង​អាហ្វ្រិក​ខាងត្បូង ក៏​ដូច​ជា​ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ថា​“ ដើម្បី​យកឈ្នះ​ជំងឺ​រាតត្បាត​នេះ គឺ​យើង​ត្រូវ​កម្ចាត់​វា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ពិភពលោក​” ។ ដូចនេះ​ហើយ វា​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​អ្នកមាន​ទាំងអស់​គួរតែ​ចូលរួម​បរិច្ចាគ​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ​ដែល​កំពុង​ខ្វះ​វ៉ាក់សាំង​។

សូម​រំ​ឮ​កថា អង្គការសហប្រជាជាតិ​ក៏​ធ្លាប់​បាន​ព្រមាន​ដល់​ប្រទេស​អ្នកមាន​ណា ដែល​មិន​បញ្ចេញ​វ៉ាក់សាំង​ចែកចាយ​ដល់​ប្រទេស​ក្រីក្រ ជា​ពិសេស​នៅ​តំបន់​អាហ្វ្រិក​ផង​ដែរ​។ ដោយហេតុ​ថា ការ​បរិច្ចាគ​របស់​ប្រទេស​អ្នកមាន​ទាំងនោះ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។

ជាក់ស្ដែង សហរដ្ឋអាមេរិក​ក៏​ត្រូវ​បាន​រិះគន់​ផង​ដែរ ទាន់​ទង​ទៅ​នឹង​ការ​រៀបចំ​ផែនការ​ចាក់​ដូ​ស​ជំរុញ​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក ស្រប​ពេល​ដែល​ប្រទេស​ក្រីក្រ​ជា​ច្រើន​ទៀត មិន​មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ​។

សូម​ជម្រាប​ដែរ​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នៅ​សហរដ្ឋអាមេរិក​មានការ​ហក់​ឡើង​ខ្ពស់ ប្រការ​នេះ​ហើយ លោក​បៃ​ដិ​ន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាទិភាព​របស់​គាត់​គឺ​ការ​ចាក់​វ៉ាក់សាំង​ជូន​ជនជាតិ​អា​មេ​រិ​ក​។

ជាមួយ​គ្នា​នេះ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា និង​អ​តុល្យភាព​លើ​ការ​ចែកចាយ​វ៉ាក់សាំង ក៏​បាន​និង​កំពុង​ដាក់​សម្ពាធ​ដល់ទី​ក្រុង​វ៉ា​ស៊ី​ន​តោន ក្នុង​ផែនការ​ការ​បរិច្ចាគ​បន្ត​ទៀត​ផង​ដែរ​។

អត្ថបទ៖ ស៊ើង និមល់

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា គ្មានបញ្ហាចោទចំពោះលទ្ធភាពសងបំណុលរបស់រដ្ឋនោះឡើយ ទោះបីបំណុលកើនឡើងក្ដី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា រាជរដ្ឋាភិបាលថៃ មិនមានបញ្ហានោះទេ ក្នុងការសងបំណុលសាធារណៈ បើទោះបីជា រាជរដ្ឋាភិបាលខ្ចីថែមទៀត ន...

នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាក និងដើរកម្សាន្ដតាមរមណីយដ្ឋាននានាបាននៅថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃ ប៉ុន្ដែត្រូវគោរពវិធានសុខាភិបាល

ព័ត៌មាន
បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ