កូវីដ-១៩ នៅអាមេរិក

កូវីដ-១៩ បានប្រល័យជីវិតពលរដ្ឋអាមេរិកជាងកន្លះលាននាក់ហើយ!


ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារតែមេរោគដ៏កាចសាហាវកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់កន្លះលាននាក់ហើយ គិតមកទល់នឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើទោះបីជាការចាប់ក់វ៉ាក់សាំងកំពុងបន្ដធ្វើឡើងក៏ដោយ។ នេះបើតាមសារព័ត៌មាន NBC News។
កូវីដ-១៩ ប្រល័យជីវិតពលរដ្ឋអាមេរិកជាងកន្លះលាននាក់ហើយ! (រូបភាព៖https://www.aljazeera.com)
ដោយ

ប្រភពព័ត៌មាន​ NBC News ក៏បាន​បញ្ជាក់ដែរថា ចំនួន​អ្នកឆ្លង​សរុប​នៅក្នុង​សហរដ្ឋអាមេរិក​មានដល់ទៅ ជាង​២៨លាន​នាក់ហើយ ខណៈដែល​តួលេខអ្នកឆ្លង​ប្រចាំថ្ងៃគិត​ជាមធ្យម​នៅប៉ុន្មាន​ថ្ងៃមកនេះ មានការ​ថយចុះ ដោយមាន​មកនៅ​ត្រឹមក្រោម​១០ម៉ឺននាក់ គិតចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ។

លោកវេជ្ជបណ្ឌិត Rochelle Walensky ប្រធានមជ្ឈមណ្ឌល​គ្រប់គ្រង​ និងការពារ​ជំងឺឆ្លង​របស់អាមេរិក​បាន​និយាយថា «យើង​នៅមាន​ប្រហែល​១០ម៉ឺនករណិ​ក្នុងមួយថ្ងៃ។ យើង​នៅតែ​មាន​អ្នកស្លាប់​ប្រហែល​១.៥០០ ទៅ៣.៥០០នាក់ ក្នុងមួយថ្ងៃ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខែមីនា

ព័ត៌មាន
ប្រទេសវៀតណាមនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង នៅក្នុងខែមីនាខាងមុខនេះ ដោយការចាក់នេះ នឹងចាប់ផ្ដើមដំបូងជាមួយនឹងបុ…

ព្រឹត្តិការណ៍២០កុម្ភៈ៖ សម្តេចហ៊ុនសែនប្រកាសឲ្យបិទសាលារៀន២សប្តាហ៍ខណៈមង្គលការបើផ្អាកបានគួរផ្អាកសិន

ព័ត៌មាន
ថ្លែងសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២២ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យផ្អាកការសិក្សានៅតាមគ្រប់សាលារៀនទាំងរដ្ឋនិងឯកជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ