សហរដ្ឋអាមេរិក

អាមេរិកជំនួសតំណែងអូស្ត្រាលីក្លាយអ្នកគ្រប់គ្រងទីផ្សារធំនាំចេញសាច់គោបង្កកទៅចិន ក្រោយពីជម្លោះពាណិជ្ជកម្មរវាងចិន-អូស្ត្រាលី


អូស្ត្រាលី ត្រូវបានគេស្គាល់ថាជាប្រទេសនាំចេញសាច់គោធំមួយក្នុងពិភពលោក ប៉ុន្ដែ តាំងពីមានជម្លោះក្ដុងក្ដាំងជាមួយចិនមក ការនាំចេញសាច់គោរបស់អូស្ត្រាលីទៅកាន់ទីផ្សារចិនត្រូវបាន សហរដ្ឋអាមេរិកដណ្តើមបានចំណែកទីផ្សារវិញម្ដង ពោលគឺអាមេរិកបាននាំមុខលើប្រទេសអូស្ត្រាលីក្លាយជាប្រទេសនាំចេញសាច់គោបង្កកច្រើនជាងគេ ទៅកាន់ទីផ្សារចិន។
សាច់គោបង្កក
ដោយ

ទិន្នន័យ​ពី​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ថា ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ចិន​-​អូស្ត្រាលី​មានការ​ថយ​ចុះ​យ៉ាង​គំហុក ដោយសារ​តែ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ទីក្រុង​កង់​បេ​រ៉ា និង​ទីក្រុង​ប៉េ​កាំ​ង ហើយ​បញ្ហា​នេះ​នៅ​តែ​បន្ដ​អូស​បន្លាយ​និង​ទាន់​មានការ​ផ្សះផ្សា​គ្នា​បាន​នៅឡើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

ជា​ធម្មតា​បើ​តាម​ទម្លាប់ ប្រទេស​អូស្ត្រាលី​តែងតែ​ឈរ​កំពូល​តារាង និង​ជា​ប្រទេស​តែ​មួយ​គត់​ដែល​នាំ​ចេញ​សាច់​គោ​បង្កក​ទៅ​ប្រទេស​ចិន​។ ប៉ុន្តែ​ចាប់តាំងពី​ខែមេសា​ឆ្នាំ​នេះ​មក ការ​នាំ​ចេញ​សាច់​គោ​ពី​អូស្ត្រាលី​ទៅ​ទីផ្សារ​ចិន បាន​ដាំ​ក្បាល​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

តួលេខ​ពី​អាជ្ញាធរ​គយ​ចិន​បាន​បង្ហាញ​ថា ចាប់តាំងពី​ខែមេសា​មក អ្នក​នាំ​ចេញ​សាច់​គោ​បង្កក​ធំ​ជាងគេ​ចូល​ក្នុង​ប្រទេស​ចិន មិនមែន​ជា​អូស្ត្រាលី​តែ​ឯកឯង​ទៀត​នោះ​ទេ ប៉ុន្ដែ​តំណែង​នេះ​ត្រូវ​បាន​ចូលខ្លួន​មក​ប្រកួតប្រជែង ដោយ​សហរដ្ឋអាមេរិក​ផង​ដែរ​។

បើ​ក្រឡេក​មើល​ទិន្នន័យ​នៅ​ក្នុង​ខែមេសា​ឆ្នាំ​នេះ សហរដ្ឋអាមេរិក បាន​នាំ​ចេញ​សាច់​គោ​បង្កក​ទៅ​ចិន គិត​ជា​ទឹកប្រាក់​ប្រមាណ ជិត​៧០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រហាក់ប្រហែល​នឹង​អូស្ត្រាលី​ទៅ​ហើយ ដែល​បាន​នាំ​ចូល​សាច់​គោ​បង្កក​គិត​ជា​ទឹកប្រាក់ ៨០​លាន​ដុល្លារ​អា​មេ​រិ​ក​។ 

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ទិន្នន័យ​ក្នុង​ខែឧសភា ដែល​អា​មេ​រិ​កបាន​វ៉ា​ដាច់​អូស្ត្រាលី​ដល់​ទៅ​ពាក់កណ្តាល ក្នុង​ការ​នាំ​សាច់​គោ​បង្កក​ចេញ​ទៅ​ប្រទេស​ចិន​។ ជាក់ស្តែង​បើ​តាម​ទិន្នន័យ​ពី​អាជ្ញាធរ​គយ​ចិន​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ខែឧសភា​សហរដ្ឋអាមេរិក​សម្រេច​បានការ​នាំ​ចេញ​សាច់​គោ​បង្កក​ទៅ​ចិន​ក្នុង​ទឹកប្រាក់ ៩០​លាន​ដុល្លារ ខណៈ​អូស្ត្រាលី​មាន​តែ​ជាង ៤០​លាន​ដុល្លារ​ប៉ុណ្ណោះ​។

មិន​ត្រឹមតែ​សាច់​គោ​បង្កក​មួយ​មុខ​នោះ​ទេ ដែល​អា​មេ​រិ​កបាន​វ៉ា​ដាច់​អូស្ត្រាលី​ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។ ដោយឡែក នៅ​មាន​ទំនិញ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ដែល បន្តិច​ម្តង​ៗ អា​មេ​រិ​ក​ផ្តើម​នាំមុខ​អូស្ត្រាលី ដូច​ជា ធ្យូ​ថ្ម​ជាដើម​។

កំណើន​ការ​នាំ​ចូល​មុខទំនិញ​ពី​អា​មេ​រិ​ក​ទៅ​ចិន ជំនួស​ឲ្យ​អូស្ត្រាលី​នេះ គឺ​កើតឡើង​ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អូស្ត្រាលី ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជាង​១៨​ខែ​មក​ហើយ ក្រោយ​ចិន​ផ្តើម​បិទ​ការ​នាំ​ចូល​មុខទំនិញ​សំខាន់​ៗ​ពី​អូស្ត្រាលី​ដូច​ជា កប្បាស ស្រាក្រហម និង​ធ្យូងថ្ម​ជាដើម ជា​ការ​សងសឹក​នឹង​អូស្ត្រាលី​ដែល​បាន​ហាមឃាត់​ក្រុមហ៊ុន​ចិន Huawei អភិវឌ្ឍ​បណ្តាញ 5G ក៏​ជា​បញ្ហា​ក្នុង​សំណុំរឿង​ប្រភព​ដើម​កូ​វី​ដ​១៩​ផង​ដែរ​។

គួរ​ជម្រាប​ថា ក្រុម​អ្នក​សង្កេតការណ៍​ពី​បញ្ហា​ចិន​-​អូស្ត្រាលី​បាន​លើក​ឡើង​ថា មែនទែន​ទៅ​រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ផ្តល់​អាទិភាព​ចំពោះ​ផលប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន ជា​ជាង​ចំពោះ​សម្ព័ន្ធមិត្ត​របស់​ខ្លួន បើ​ទោះបីជា​អា​មេ​រិ​ក​ធ្លាប់​បាន​សន្យា​ម្តង​ហើយ​ម្តងទៀត​ថា អា​មេ​រិ​ក​នឹង​សហការ​ជាមួយ​អូស្ត្រាលី ដើម្បី​ប្រឆាំង​នឹង​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ពី​ទីក្រុង​ប៉េ​កាំ​ង មក​លើ​អូស្ត្រាលី​យ៉ាងណា​ក្តី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំង Moderna ចំនួន ១,៦លានដូសត្រូវបានបញ្ឈប់ការប្រើប្រាស់ក្នុងប្រទេសជប៉ុនក្រោយរកឃើញសារធាតុអាចចម្លងរោគ

ព័ត៌មាន
ក្រសួងសុខាភិបាលការងារ និងសុខមាលភាពជប៉ុនបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ Moderna របស់ក្រុមហ៊ុនអាមេរិក ចំនួន ១លាន ៦សែនដូស ដ…

វៀតណាមទទូចស្នើឲ្យចិនបើកការនាំចូលផលិតផលកសិកម្មរបស់វៀតណាមតាមច្រកព្រំដែនឡើងវិញ

ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និង ប្រទេសវៀតណាមវិញម្ដង ឃើញថាតាំងពីមានផ្ទុះរាលដាលកូវីដ-១៩កាន់តែខ្លាំងក្លាប្រទេសទាំងពីរហាក់មានការរឹតត្បិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ