បច្ចេកវិទ្យាចិន-អាមេរិក

អាមេរិក នឹងដាក់ចេញវិធានការបន្ថែមទៀតលើការនាំចេញបច្ចេកវិទ្យាទៅប្រទេសចិន ដើម្បីកុំឱ្យធ្លាក់ដល់ដៃយោធាចិន


សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងប្រកាសវិធានការថ្មីក្នុងសប្តាហ៍នេះ នូវការរឹតត្បិតការនាំចេញផលិតផលបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនចិន ដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងជាពិសេសទប់ស្កាត់មិនឱ្យធ្លាក់ដល់ដៃយោធាចិន ដ្បិតថា កន្លងមកអាមេរិកតែងតែ មានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ជុំវិញពាណិជ្ជកម្មផលិតផលផលបច្ចេកវិទ្យាជាមួយនឹងប្រទេសចិននេះ ដោយសារតែបារម្ភអំពីបញ្ហាសន្ដិសុខជាតិរបស់ខ្លួន។
រូបតំណាង
ដោយ

យោងតាមប្រភពដែលទម្លាយប្រាប់ភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ផលិតផលបច្ចេកវិទ្យាដែលអាមេរិកនឹងរឹតត្បិតការនាំចេញនោះ មានដូចជា បច្ចេកវិទ្យាបន្ទះសៀគ្វីដែលមានសមត្ថភាពខ្ពស់ និងមីក្រូឈីបជាដើម។ ទន្ទឹមនឹងនេះ បើតាមការរាយការណ៍ដោយកាសែង New York Times ការរឹតត្បិតជាថ្មីនេះ អាចនឹងធ្វើឡើងឆាប់ៗនៅក្នុងសប្ដាហ៍នេះ។ ទោះយ៉ាងណា ការលើកឡើងទាំងនេះ មិនទាន់ត្រូវបានបញ្ជាក់ពីសេតវិមាននៅឡើយទេ។

កាលពីខែមុន Reuters បានចេញផ្សាយថា រដ្ឋបាលលោក ចូ បៃឌីន គ្រោងកាត់បន្ថយបន្ថែមទៀតនូវការនាំចេញបន្ទះសៀវគ្គី ដែលប្រើប្រាស់សម្រាប់បច្ចេកវិទ្យា AI និងសម្រាប់ការផលិតបន្ទះឈីបទៅកាន់ប្រទេសចិនក្នុងខែតុលានេះ។

គួរកត់សម្គាល់ថា ការចេញវិធានការផ្អាកនាំចេញគ្រឿងបច្ចេកវិទ្យារបស់អាមេរិក ទៅប្រទេសចិន ត្រូវបានគេមើលឃើញថា ដើម្បីបង្អាក់សមត្ថភាពយោធាចិនតែម្ដង។ យ៉ាងណាមិញ កាលពីខែមុននេះ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ការគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន និងរុស្ស៊ី អាចជាយុទ្ធសាស្រ្តថ្មីរបស់អាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីកំណត់សមត្ថភាពប្រកួតប្រជែងរបស់គូប្រជែងដ៏ស្រួចស្រាល់ទាំងពីរប្រទេសនេះ។

ផែនការរឹតត្បិតនេះ ធ្វើឡើងតែ១ខែប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រុមហ៊ុន Nvidia Corp បញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូទ័រ ២ប្រភេទទៅកាន់ប្រទេសចិន។

ដោយឡែក កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិកនាពេលនោះក៏បានពិចារណាដាក់កំហិតការនាំចេញឧបករណ៍សម្រាប់ការផលិតបន្ទះឈីបទៅឲ្យក្រុមហ៊ុនចិនមួយចំនួន ក្នុងនោះរួមមានក្រុមហ៊ុន Yangtze Memory Technologies ផងដែរ ដែលជាក្រុមហ៊ុនបន្ទះឈីបអង្គចងចាំដែលទទួលបានជោគជ័យបំផុតរបស់ប្រទេសចិន និងជាក្រុមហ៊ុនដ៏សំខាន់ក្នុងការជំរុញឱ្យប្រទេសចិន អាចបង្កើតឧស្សាហកម្មបន្ទះឈីបដោយខ្លួនឯងបាន៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត នឹងបើកលក់គម្រោងថ្មីមួយទៀត នៅលើមហាវិថី ឈ្នះឈ្នះ

ព័ត៌មាន
បន្ទាប់ពីជោគជ័យក្នុងការបើកលក់គម្រោងទី១ ដឹ អាណាចក្រ ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត គ្រោងនឹងប្រកាសជាផ្លូវការក្នុងការបើកលក់មុនសម្ពោធគម្រ…

ការលក់រថយន្ត GMអាមេរិក នាំមុខក្រុមហ៊ុនជប៉ុន Toyota ប៉ុន្តែអ្នកវិភាគ និងវិនិយោគិន នៅតែបារម្ភពីអនាគតទីផ្សាររថយន្ត

ព័ត៌មាន
ការលក់រថយន្តរបស់ក្រុមហ៊ុនអាមេរិក General Motors ហៅកាត់ថា GM នៅឆ្នាំ២០២២នេះ មានភាពល្អប្រសើរឡើងវិញ ដោយមានកំណើនច្រើនជាងឆ្នាំមុន អ្វីដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ