អត្រាអត់ការងារធ្វើ​នៅអាមេរិក

អត្រាអត់ការងារនៅអាមេរិកនឹងកើនឡើងដល់ ២០% ក្នុងខែឧសភានេះ


សេដ្ឋកិច្ចវិទូជាន់ខ្ពស់ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានអាមេរិក បានគូសបញ្ជាក់ថា អត្រាអត់ការងារនៅអាមេរិក អាចនឹងកើនដល់ ២០% ក្នុងខែឧសភានេះ ហើយស្ថានការណ៍នេះ នឹងកាន់តែអាក្រក់ជាងនេះទៅទៀត នៅក្នុងខែមិថុនាខាងមុខ បើសិនជាបញ្ហាមេរោគកូវីដ-១៩ នៅតែបន្តរីករាលដាល និងអូសបន្លាយកាន់តែយូរ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗ ជាច្រើននៅក្នុងថ្ងៃនេះ។
អត្រាអត់ការងារនៅអាមេរិកនឹងកើនឡើងដល់ ២០% ក្នុងខែឧសភានេះ (រូបភាព៖cms.qz.com)
ដោយ

នៅក្នុងកិច្ចសម្ភាសន៍​ពិសេសមួយ លោក ខេវីន ហាសេដ្ឋ ទីប្រឹក្សាសេដ្ឋកិច្ច​នៃសេតវិមាន​អាមេរិក បានបញ្ជាក់​ឲ្យដឹងថា អត្រាអត់​ការងារ​របស់​ប្រជាពលរដ្ឋ​អាមេរិក កើនខ្ពស់​ក្នុងខែ​ឧសភានេះ ដោយប្រជាពលរដ្ឋ​អាមេរិក ដែលតែបន្ត​ទទួលទាមទារ​សំណង​ធានារ៉ាប់រង​ការងារ​នៅឡើយ តែគេ​រំពឹងថា តួលេខ​នឹងអាច​ធ្លាក់ចុះ ក្រោយខែមិថុនា បើសិនជា​បញ្ហាមេរោគ​កូវីដ-១៩ បានធូរ​ស្បើយបន្តិច។

លោក បន្តថា កាលពីខែមេសា​អត្រាអត់ការងារ​របស់​ប្រជាពលរដ្ឋ​អាមេរិក បានកើនដល់ ១៤% ដែលជាតួលេខមួយ​អាក្រក់បំផុត យ៉ាងណាក៏ដោយ តួលេខ អាចនឹង​បន្តរហូតដល់ ខែវិច្ឆិកា ហើយវាទំនងជា​មិនអាចត្រលប់​មករក​សភាព​ដើមវិញ​មុនដំណាច់ឆ្នាំ​នោះឡើយ។

បើតាមទិន្នន័យពី ការិយាល័យ​ស្ថិតិ​ការងារ​អាមេរិក​បានបង្ហាញថា ក្រុមហ៊ុនអាមេរិក បានកាត់បន្ថយ​ការងារជាង ៣៨លានកន្លែង ក្នុងរយៈពេល​ត្រឹមតែ ៩សប្តាហ៍ គិតត្រឹម​មុនថ្ងៃទី ១៦ ខែឧសភានេះ ដោយសារតែ​បញ្ហាមេរោគ​កូវីដ-១៩ បានជះឥទ្ធិពល​ដល់សេដ្ឋកិច្ច។

ដោយឡែក រដ្ឋាភិបាលអាមេរិក មិននៅស្ងៀម​នោះទេ ដោយបានអនុវត្តនូវ កម្មវិធីជួយសង្រ្គោះ​អ្នកបាត់បង់​ការងារ​ទាំងអស់នេះ និងជួយដល់​ក្រុមហ៊ុន​ជាច្រើន ដែលត្រូវបង្ខំ​កាត់បន្ថយ​បុគ្គលិក ដើម្បីចូលរួមវិធាន​ការ​គម្លាតសង្គម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ កំពុងត្រៀមជើងព្រួលច្បាមយកឱកាសមាស នៅក្នុងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចនឹងកើតឡើងជាថ្មីម្តងទៀត ដែលអាចជះឥទ្ធិពលទាំងល្អ និងអា…

សមាគមចិញ្ចឹមសត្វ៖ កសិករចិញ្ចឹមជ្រូកដួលរលំ ងាកមកចិញ្ចឹមមាន់វិញ នាំការឲ្យផ្គត់ផ្គង់លើសតម្រូវការ នៅអំឡុងពេលកូវីដ-១៩នេះ

ព័ត៌មាន
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា នៅអំឡុងពេលរដូវកាលកូវី-១៩នេះ ការចិញ្ចឹមសត្វរបស់កសិករមានទីផ្សារល្អ តែមានបញ្ហាខ្លះចំពោះការចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ