អាមេរិក-​វៀតណាម-​ពាណិជ្ជកម្ម

អាមេរិក-​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តម្លៃ​ ១២ប៊ីលាន​ដុល្លារ


ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ ប្រទេស​អតីតសត្រូវ​ដ៏​ជូរចត់​នឹង​គ្នា​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ដែល​មាន​តម្លៃ​ទឹក​ប្រាក់​សរុប​ចំនួន ១២ពាន់​លានដុល្លារអាមេរិក។
អាមេរិក​និង​វៀតណាម​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​គ្នា តម្លៃសរុប ១២​ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​ទស្សនកិច្ច​លោក ដូណាល់ ត្រាំ នៅវៀតណាម។
ដោយ

ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ជាច្រើន​ដែល​​អាមេរិក​និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃអាទិត្យ​ ទី១២​ វិច្ឆិកា រួមមាន កិច្ចសន្យា​ទិញ​និង​ថែទាំ​ម៉ាស៊ីន​យន្តហោះ និង​គម្រោង​ផ្គត់ផ្គង់​និង​ស្តុក​ឧស្ម័ន​ធម្មជាតិរាវ (Liquified Natural Gas)។

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម និង​អាកាសចរណ៍​ឯកជន VietJet បាន​ចុះ​កិច្ចសន្យា​ទិញ​ម៉ាស៊ីន​យន្តហោះ​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​Pratt & Whitney ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​នេះ​គ្រោងនឹង​ពង្រីក​ចំនួន​យន្តហោះ​របស់​ខ្លួន ឲ្យ​កើនដល់ ២៦៣​គ្រឿង ក្នុង​ពេល​ ៤​ឆ្នាំ​ខាង​មុខ។ 

ក្នុងដំណើរទស្សនកិច្ច​របស់​លោក​នៅប្រទេស​វៀតណាម​ផង​ដែរ លោក ត្រាំ បាន​អំពាវនាវ​​ឲ្យ​មាន​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​ត្រឹមត្រូវ និង​មាន​បដិការ ជាមួយ​វៀតណាម​ផងដែរ។ 

គួរ​បញ្ជាក់​ថា វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែលនៅ​ក្នុង​កាលវិភាគ​ដំណើរទស្សនកិច្ច​​ ១២ថ្ងៃ​ នៅអាស៊ី ដែល​លោក ដូណាល់ ត្រាំ ដែលរួមមាន ជប៉ុន កូរ៉េ​ខាងត្បូង ចិន វៀតណាម និង​ហ្វ៊ីលីពិន។

នៅ​ហ្វ៊ីលីពិន លោក​ ដូណាល់ ត្រាំ នឹងចូលរួម​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ទំនាក់​ទំនង​អាមេរិក-​អាស៊ាន៕




អត្ថបទបន្ទាប់


Singles’ Day ឆ្នាំ​នេះ អាលីបាបា រក​បាន​ជាង​២៥​ប៊ីលាន​ដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន​យក្ស​លក់​ទំនិញ​តាម​អនឡាញ​របស់​ចិន អាលីបាបា ដែល​មាន​មហាសេដ្ឋី​មាឌ​ល្អិត​ចិត្ត​ធំ លោក Jack Ma ជា​ប្រធាន​គ្រប់គ្រង បាន​បំបែក​…

គម្រោង​វិនិយោគ​"មហាយាន" ទិញ​ដី​ដាំ​ឈើ​ប្រណីត​​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ជាយ​ភ្នំពេញ

ព័ត៌មាន
លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​បង្កើត​គម្រោង​ទិញ​ដី​មួយ​កន្លែង​ទំហំ​១០​ហិកតា នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដើម្បី​ដាំ​ដើម​ឈើ​ប្រណីត​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ